រលកយក្សស៊ូណាមិបំផ្លាញទីក្រុង Miyako ទាំងមូលមានតែផ្ទាំងថ្មមួយដែលមិនអី
នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ ពេលនោះខ្ញុំកំពុងធ្វើការនៅខេត្ត Chiba ។ ស្ថានភាពរញ្ជួយដីយ៉ាងខ្លាំងធ្វើអោយខ្ញុំមិនអាចឈរបាន។ ខ្ញុំប្រញាប់ត្រឡប់ទៅផ្ទះវិញ ហើយបើកទូរទស្សន៍ ខ្ញុំមិនជឿថា រញ្ជួយដីស្ថិតក្នុងកម្រិតធ្ងន់បែបនេះទេ។ កម្លាំងបំផ្លាញរបស់វាគឺខ្លាំងរហូតដល់ខ្ញុំមិននឹកស្មានដល់ ទាំងធ្លាប់ឃើញរញ្ជួយដីហើយក៏ដោយ។
រញ្ជួយដីនៅឆ្នាំនោះមានទាំងរលកស៊ូណាមិ។ ផ្ទះតារបស់ខ្ញុំស្ថិតនៅទីក្រុង Miyako ខេត្ត Iwake ជាកន្លែងដែលមានឆ្នេរសមុទ្រស្រស់ស្អាត ជលផលរីកចម្រើន។ ខ្ញុំទៅផ្ទះលោកតាស្ទើរតែរាល់ឆ្នាំ ប៉ុន្តែគ្រាន់តែរលកយក្សមួយ ទីក្រុងទាំងមូលត្រូវបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
តើអ្នកយល់ពីអារម្មណ៍ពេលឃើញទិដ្ឋភាពគ្រោះធម្មជាតិដែរទេ?
ទោះបីខ្ញុំមើលឡើងវិញ Clip ខាងលើជាច្រើនដង ខ្ញុំនៅតែមិនជឿលើភ្នែករបស់ខ្លួន។
មានមនុស្សជាទីស្រឡាញ់របស់ខ្ញុំជាច្រើនត្រូវរលកបក់ទៅ មួយចំនួនបាត់ខ្លួន ឬបាត់បង់ជីវិត។
ទោះជាយ៉ាងណា មានរឿងចម្លែកមួយដែលខ្ញុំគិតមិនយល់។ រលកស៊ូណាមិបំផ្លាញទីក្រុង Miyako ប៉ុន្តែតំបន់ Anigoshi Shigemo បែរជាគ្មានរឿងអ្វីកើតឡើង។ មានពាក្យចចាមអារ៉ាមថា តំបន់នេះត្រូវបានការពារដោយទេវតាថ្ម។
រូបភាព https://ja.wikipedia.org/wiki/大津浪記念碑
ផ្ទាំងថ្មត្រូវបានគេនិយាយថា មានព្រលឹងអ្នកដែលបានស្លាប់ក្នុងគ្រោះមហន្តរាយមុនៗ។ ប្រជាជនរស់នៅក្បែរនោះតែងប្រាប់ខ្ញុំថា “មិនអាចសង់ផ្ទះនៅក្រោមផ្ទាំងថ្មទេ”។
ផ្ទាំងថ្មត្រូវបានដាក់នៅទីនោះក្នុងឆ្នាំ ១៩៣៣ ឆ្នាំដែលកើតរលកស៊ូណាមិសម្លាប់មនុស្សជាច្រើន ដោយដឹងថាក្នុងតំបន់មានតែមនុស្ស ៤ នាក់ដែលនៅរស់។
ទីតាំងផ្ទាំងថ្មស្ថិតនៅលើជម្រាល ៨០០ ម៉ែត្រពីកំពង់ផែត្រី ខ្ពស់ជាងនីវ៉ូទឹកសមុទ្រ ៦០ ម៉ែត្រ ជាភស្តុតាងនៃការបំផ្លាញរបស់ធម្មជាតិ រំលឹកមនុស្សយល់អំពីតម្លៃនៃជីវិតបច្ចុប្បន្ន។
នៅពេលដែលរញ្ជួយដីស៊ូណាមិក្នុងឆ្នាំ ២០១១ បានកើតឡើង រលកឈប់នៅពីមុខផ្ទាំងថ្ម ភូមិទាំងមូលស្ថិតនៅក្នុងតំបន់មានសុវត្ថិភាព។ ប្រជាជនជាច្រើនដែលធ្វើការនៅក្បែរឆ្នេរត្រលប់ទៅផ្ទះពេលមានរញ្ជួយដីកើតឡើងសុទ្ធតែនៅរស់។ ការបំផ្លាញទៅលើមនុស្ស និងទ្រព្យសម្បតិ្តនៅក្នុងតំបន់នេះស្ទើរតែស្មើសូន្យ ខណៈដែលតំបន់ជុំវិញត្រូវបំផ្លិចបំផ្លាញយ៉ាងខ្លាំង។
រឿងរ៉ាវស្រដៀងគ្នាជាច្រើនក៏កើតឡើងនៅទូទាំងប្រទេសជប៉ុនដែរ មិនមែនមានតែផ្ទាំងថ្មប៉ុណ្ណោះទេ។
នៅកន្លែងណាមានប្រាសាទទេវតា ទោះបីមានរលកស៊ូណាមិកើតឡើងក៏មិនសូវរងការបំផ្លាញធ្ងន់ធ្ងរដែរ។ មិនត្រឹមតែរលកយក្សស៊ូណាមិប៉ុណ្ណោះទេ ប៉ុន្តែគ្រោះមហន្តរាយធម្មជាតិផ្សេងទៀតដូចជារញ្ជួយដី ទឹកជំនន់ និងបាក់ដីក៏មិនប៉ះពាល់ច្រើនដល់តំបន់ដែលត្រូវបានការពារដោយទេវតាដែរ។
ប្រាសាទទាំងនេះត្រូវបានសាងសង់តាំងពីយូរយារណាស់មកហើយ ប៉ុន្តែនៅតែអាចឈរនៅនឹង មិនរង្គោះរង្គើដោយសាររញ្ជួយដី។ ប្រហែលជារលកស៊ូណាមិក៏មិនហានបំផ្លាញដែនដីទេវតាដែរ។
Kengo Abe