អព្ភូតហេតុរឿង Dragon Ball ជួយពន្យាជីវិតក្មេងប្រុសម្នាក់
Dragon Ball គឺជារឿង Manga – Anime ដែលមានអាយុកាលយូរជាងគេរបស់ជប៉ុន មានមនុស្សជាច្រើននៅជុំវិញពិភពលោកស្គាល់។ Nozawa Masako ជាអ្នកបញ្ចូលសម្លេងសម្រាប់តួអង្គក្នុងរឿងគំនូរជីវចលមានអាយុ ៨២ ឆ្នាំ។
រូបភាព https://grapee.jp/590280
តួអង្គ Son Goku ជាតួដែលមានសុខភាព និងកម្លាំងខ្លាំង ទោះបីក្នុងស្ថានភាពបែបណាក៏អាចប្រយុទ្ធដោយមិននឿយហត់។ Nozawa Masako ស្រដៀងនឹងអត្តចរិតរបស់តួអង្គដែរ។ បច្ចុប្បន្ននេះទោះបីជាចាស់ប៉ុន្តែលោកយាយនៅតែមានសុខភាពល្អ ហើយធ្លាប់និយាយលេងថា៖
“មនុស្សទាំងអស់តែងមានអារម្មណ៍ថាអស់កម្លាំងនៅពេលព្រឹក។ ប៉ុន្តែខ្លួនខ្ញុំភ្ញាក់ឡើងនៅពាក់កណ្តាលយប់នៅតែអាចប្រយុទ្ធជាមួយអណ្តើកបាន”។
រូបភាព http://dbz-dokkan.info/2015/03/19/かめはめ波のリンクスキル発動が気持ちいい!-2
សម្លេងរបស់គាត់មាំមួនស័ក្តិសមនឹងចរិតលក្ខណៈនៃតួអង្គ។ មិនត្រឹមតែប៉ុណ្ណោះគាត់បានបង្កើតពាក្យសម្តីមួយចំនួនសម្រាប់ Son Goku ដែលមិនអាចបំភ្លេចបាន។
“Ossus! Ora Goku!”
អ្នកគាំទ្ររបស់ Manga – Anime ម្នាក់ប្រាកដជាមិនអាចមិនស្គាល់ Nozawa Masako ជាអ្នកបង្កើតតួអង្គ Son Goku ល្បីទេ។
Nozawa Masako បានបញ្ចូលសម្លេងតួអង្គ Son Goku និងវេទមន្ត សូម្បីតែគ្រូពេទ្យក៏មិនជឿដែរ។
នៅថ្ងៃមួយលោកយាយទទួលបានសំបុត្រពីឳពុករបស់ក្មេងប្រុសម្នាក់កំពុងដេកនៅមន្ទីរពេទ្យផ្ញើមក។ ក្នុងសំបុត្រឪពុកម្នាក់នេះបានរៀបរាប់ថាកូនប្រុសរបស់គាត់ឈឺធ្ងន់ ចូលមន្ទីរពេទ្យជាច្រើនខែមកហើយ។ វេជ្ជបណ្ឌិតបាននិយាយថាក្មេងប្រុសនេះប្រហែលជាមិនអាចរស់បានក្នុងរយៈពេល ២ ខែទៀតទេ។ ព្រោះតែកូនប្រុសចូលចិត្ត Dragon Ball លោកឪពុកសង្ឃឹមថាលោកយាយអាចចុះហត្ថលេខាលើក្រដាសពណ៌សម្រាប់កូនប្រុសរបស់គាត់។
ក្រោយពេលទទួលបានសំបុត្រភ្លាម គាត់មិនត្រឹមតែចុះហត្ថលេខាហើយថតសម្លេងរបស់ខ្លួនទៀត។
“Ossus! Ora Goku!”
ខ្ញុំរង់ចាំអ្នកនៅរោងកុន កុំភ្លេចមក សន្យាណា!
ខ្សែភាពយន្តថ្មីរបស់ Dragon Ball ត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងខែសីហាផ្សាយមុនពេលរំពឹងទុក។ ដោយសារតែចង់រក្សាសន្យាជាមួយ Son Goku ក្មេងប្រុសបានប្រយុទ្ធជាមួយនឹងជំងឺ។ ក្មេងប្រុសត្រូវបានបញ្ជូនទៅរោងកុនទាំងខ្លួនដេកនៅលើគ្រែអ្នកជំងឺ បន្ទាប់មកក្មេងប្រុសចង់អង្គុយកៅអីដូចជាអ្នកដទៃទៀត។
ក្មេងប្រុសបានមើលរឿងនេះតាំងពីដើមរហូតដល់ចប់ ហើយលាចាកលោកនៅថ្ងៃបន្ទាប់។
បន្ទាប់ពីអព្ភូតហេតុនេះ សូម្បីតែវេជ្ជបណ្ឌិតក៏លានមាត់និយាយថា៖
“នេះជាភាពអស្ចារ្យនៃរឿង Anime សូម្បីតែវិទ្យាសាស្ត្រក៏មិនអាចបកស្រាយបានដែរ”។
តើអ្នកជឿដែរឬទេ? លោកយាយម្នាក់អាយុ ៨២ ឆ្នាំពន្យារអាយុជីវិតរបស់ក្មេងប្រុសម្នាក់ដោយថាមពល និងកម្លាំងចិត្តរបស់គាត់។
Kengo Abe