បុគ្គលិករៀបរាប់រឿងពិតភ្ញៀវប្រើបន្ទប់ទឹកមិនរក្សាអនាម័យ
ជនបរទេសជាច្រើនចាប់អារម្មណ៍ពេលចូលបន្ទប់ទឹកនៅប្រទេសជប៉ុន។
បន្ទប់ទឹកនៅប្រទេសជប៉ុនមានប្រព័ន្ធប៊ូតុងចុចដ៏ទំនើប ប្រភេទមួយចំនួនមានសមត្ថភាពចាក់ទឹកដោយស្វ័យប្រវត្តិ ជាមួយនឹងមុខងារដែលមិនគួរអោយជឿខ្លះទៀត។ ក្រៅពីនេះមិនត្រឹមតែបង្គន់ស្អាតតែបរិវេណបន្ទប់នៅជប៉ុនក៏មានអនាម័យដែរ។ មូលហេតុមិនមែនដោយសារមានអ្នកសម្អាតតែប៉ុណ្ណោះទេ ប៉ុន្តែព្រោះតែសារត្មីប្រើប្រាស់អនាម័យរបស់ប្រជាជនជប៉ុន។
ទោះបីជាយ៉ាងណាមិនមែនប្រជាជនជប៉ុន ១០០% មានស្មារតីរក្សាអនាម័យពេលប្រើបន្ទប់ទឹកសាធារណៈទេ។ មានករណីខ្លះបុគ្គលិកហាងលក់ទំនិញឃើញអតិថិជនប្រើបន្ទប់ទឹកមិនត្រឹមត្រូវ។
រូបភាព https://nikkan-spa.jp/1587644/2
នេះជារឿងពិតរបស់បុគ្គលិកហាងលក់ទំនិញនៅក្បែរសួន។ បុគ្គលិកនេះបានសង្កេតមើលអាកប្បកិរិយាចម្លែករបស់ភ្ញៀវអាយុ ២០ ឆ្នាំ។ រយៈពេលមួយម៉ោងម្នាក់នេះចូលបន្ទប់ទឹកម្តង ហើយធ្វើបែបនេះពេញមួយថ្ងៃ។ ភ្ញៀវចម្លែកម្នាក់នេះមិនបានទិញរបស់អ្វីទាំងអស់ក្នុងហាង គ្រាន់តែទៅមើលទស្សនាវដ្តីឥតគិតថ្លៃ។
នៅពេលយប់ក៏បែបនេះរយៈពេល ២ ម៉ោងគាត់មកប្រើបន្ទប់ទឹកម្តង។ តើផ្ទះរបស់ម្នាក់នេះមិនមានបន្ទប់ទឹកឬ? បុគ្គលិកគិតដូច្នេះ ប៉ុន្តែចៃដន្យបុគ្គលិកដឹងថាឪពុកម្តាយរបស់ភ្ញៀវចម្លែកម្នាក់នេះក៏មកហាងទំនិញតែមិនប្រើបន្ទប់ទឹកទេ។ ច្បាស់ណាស់នៅផ្ទះក៏មានបន្ទប់ទឹកដែរ។
គ្មានបញ្ហាទេ ប្រសិនបើបុរសម្នាក់នេះប្រើបង្គន់ហើយរក្សាអនាម័យ ប៉ុន្តែក្រោយពេលបុរសនេះប្រើរួចដូចជាគំនរសំរាម។
បុរសម្នាក់នេះទោះបីត្រូវគេឃាត់រំលឹកជាច្រើនដង ក្រោយពេលសុំទោស គ្រប់យ៉ាងនៅតែបន្ត។
ទីបំផុតហាងទំនិញត្រូវហាមឃាត់បុរសម្នាក់នេះប្រើបន្ទប់ទឹក។
ចំណែករឿងមួយផ្សេងទៀត លើកនេះជាភ្ញៀវស្រីម្នាក់អាយុ ៣០ ឆ្នាំ។ ស្រ្តីម្នាក់នេះជាភ្ញៀវប្រចាំហាងរយៈពេល ៦ ឆ្នាំហើយ។ ៣ លើកមកហាងនាងទិញរបស់ម្តង។ ករណីនេះប្រសើរជាងករណីដំបូង ព្រោះតែយ៉ាងហោចណាស់នាងបានទិញទំនិញក្នុងហាង។ ប៉ុន្តែពេលខ្លះនាងប្រើបន្ទប់ទឹកដល់ទៅ ៣០ នាទី។
ប៉ុន្តែនេះនៅតែមិនមែនជាស្ថានភាពអាក្រក់បំផុតទេ។
រូបភាព https://nikkan-spa.jp/1587644/2
ក្នុងម៉ោងធ្វើការបុគ្គលិកឃើញមានក្លិនស្អុយភាយចេញ។ បុគ្គលិកស្មានថាជាក្លិនលូ ប៉ុន្តែពេលទៅត្រួតពិនិត្យ គាត់ឃើញទិដ្ឋភាពដែលមិនគួរអោយជឿ មានលាមកនៅមុខបន្ទប់ទឹក។
ភ្លាមៗនោះបុគ្គលិកបានពិនិត្យមើលកាមេរ៉ា ហើយបានរកឃើញអ្នកបង្កជានារីម្នាក់អាយុប្រហែល ២០ ឆ្នាំ។ នាងឈរនៅមុខទ្វារបង្គន់ប៉ុន្តែដោយសារតែមានមនុស្សនៅខាងក្នុងនាងមិនអាចប្រើវាបាន ប្រហែលជាទ្រាំមិនបានហើយ។
ករណីបែបនេះធ្លាប់កើតឡើងដោយភ្ញៀវប្រុសម្នាក់អាយុប្រហែល ៤០ ឆ្នាំ។ គាត់មកហាងទំនិញក្នុងស្ថានភាពស្រវឹង។ តាមរយៈកាមេរ៉ាបុគ្គលិកបានរកឃើញថាបុរសម្នាក់នេះទៅដល់កន្លែងដាក់ស្សនាវដ្តី បត់ជើងធំនៅទីនោះបន្ទាប់មករត់គេច។
រូបភាព https://nikkan-spa.jp/1587644/2
អាក្រក់ជាងនេះទៅទៀតនៅពេលបុគ្គលិកមិនទាន់បោសសំអាតនៅឡើយ។ ភ្ញៀវផ្សេងទៀតជាន់ចំលាមក ហើយប្រលាក់ពេញក្នុងហាង។ ពិតជាទិដ្ឋភាពអាក្រក់ណាស់។
ទោះបីជាជួបអតិថិជនគ្មានអនាម័យ និងគ្មានស្មារតីបែបនេះ។ បុគ្គលិកហាងនៅតែកំពុងខិតខំថែរក្សាបង្គន់អោយស្អាតតាមដែលអាចធ្វើទៅបាន។ សូមផ្តល់ការសរសើរចំពោះការខិតខំនេះ។
Kengo Abe