ដំណើរស្វែងរកអ្នកមានគុណសង្រ្គោះជីវិតរបស់អ្នកជំនាញសេដ្ឋកិច្ចជនជាតិអាមេរិកម្នាក់
Judd Kramer គឺជាសាស្រ្តាចារ្យសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក។ ១៤ ឆ្នាំមុនគាត់ជួបគ្រោះថ្នាក់នៅស្ថានីយ៍ Sendai ក្នុងរញ្ជួយដីពេលធ្វើដំណើរទៅប្រទេសជប៉ុន។
ខណៈពេលដែលកំពុងធ្វើដំណើរទៅ Yokohama រថភ្លើងដឹក Judd Kramer ស្រាប់តែបញ្ឈប់ភ្លាមៗ។ Judd Kramer ពិតជាភ័យខ្លាចព្រោះតែមិនចេះភាសាជប៉ុនសូម្បីតែបន្តិច ហើយមិនដឹងថាត្រូវធ្វើអ្វីក្នុងស្ថានភាពនេះ។
ក្នុងពេលនោះបុគ្គលិកផ្លូវដែកម្នាក់បានជួយគាត់។
រូបភាព https://www.huffingtonpost.jp/entry/2005-sendai-station-lifesaver_jp_5d2d53aae4b085eda5a0ba3e
Judd Kramer បានបញ្ចប់ការសិក្សានៅសាលារដ្ឋមួយនៅរដ្ឋ New Jersey។ ដំណើរកំសាន្តទៅប្រទេសជប៉ុនដើម្បីឆ្លៀតទៅលេងមិត្តភក្តិថ្នាក់របស់គាត់។
រូបភាព https://www.huffingtonpost.jp/entry/2005-sendai-station-lifesaver_jp_5d2d53aae4b085eda5a0ba3e
ហើយក៏ជាលើកទីមួយដែលបុរសជនជាតិអាមេរិកធ្វើដំណើរទៅបរទេសដែរ។ ទៅដល់ប្រទេសមួយដែលមិនប្រើភាសាអង់គ្លេស និងមានភាពខុសគ្នាខាងវប្បធម៌ជាច្រើន។ ទោះបីជាព្រួយបារម្ភ ប៉ុន្តែ Judd Kramer មិនចង់រំខានមិត្តភកិ្តដែលកំពុងរៀនត្រៀមប្រឡង គាត់បានជិះរថភ្លើងធ្វើដំណើរជុំវិញប្រទេសជប៉ុនដោយខ្លួនឯង។
នៅពេលគ្រោះថ្នាក់កើតឡើងជាពេលដែល Judd Kramer កំពុងកំសាន្តនៅទីក្រុង Matsushima ខេត្ត Miyagi។ នេះគឺជាឆ្នេរសមុទ្រមួយក្នុងចំណោមឆ្នេរដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រទេសជប៉ុន ហើយនៅឆ្ងាយពីរដ្ឋធានី ប៉ុន្តែអាចត្រលប់ទៅវាល់ល្ងាចបើជិះ Shinkansen។ Judd Kramer មានបំណងជិះរថភ្លើងទៅ Yokohama ដើម្បីជួបជុំជាមួយមិត្តរបស់គាត់។
នៅពេល Judd Kramer កំពុងប្តូររថភ្លើងនៅស្ថានីយ៍ Sendai រញ្ជួយដីធំមួយបានកើតឡើងនៅ Miyagi បណ្តាលអោយរថភ្លើងទាំងអស់ត្រូវបញ្ឈប់។ នៅក្នុងជីវិតរបស់ Judd Kramer មិនធ្លាប់ជួបរញ្ជួយដីទេ។ នេះជាលើកទីមួយក្នុងជីវិតរបស់គាត់ដែលស្ថិតក្នុងស្ថានភាពភ័យខ្លាចបែបនេះ។
ក្រៅពីនេះ Judd ក៏បានស្ថិតក្នុងស្ថានភាពលំបាកផ្សេងទៀតដែរ។ សំបុត្ររថភ្លើងរបស់គាត់ជាប្រភេទមានពេលវេលាកំណត់ ហើយថ្ងៃនោះជាថ្ងៃផុតកំណត់។ ក្នុងករណីផ្លាស់ប្តូររថភ្លើងដើម្បីទៅដល់ Yokohama នៅថ្ងៃបន្ទាប់ គាត់នឹងមិនមានលុយទិញសំបុត្រ។
ប្រជាជនជប៉ុនអាចនិយាយភាសាអង់គ្លេសបានតិចតួចប៉ុណ្ណោះ ចំណែកបុរសម្នាក់នេះមិនចេះភាសាជប៉ុនសោះ។ គាត់បានព្យាយាមនិយាយជាមួយបុគ្គលិកស្ថានីយ៍ដោយអស់សង្ឃឹមថា “ខ្ញុំត្រូវត្រឡប់ទៅវិញក្នុងថ្ងៃនេះ” ប៉ុន្តែហាក់ដូចជាពួកគេមិនយល់។ ក្នុងពេលនោះបុគ្គលិកស្ថានីយ៍ម្នាក់បានជួយគាត់។
ទោះបីជាម្នាក់នេះមិននិយាយភាសាអង់គ្លេសបានក៏ដោយ ប៉ុន្តែហាក់ដូចជាយល់ពីស្ថានភាពរបស់ជនបរទេស។ បុគ្គលិកនាំ Judd ទៅសណ្ឋាគារមួយ book បន្ទប់អោយគាត់ និងសងថ្លៃចំណាយផងដែរ។
ថ្ងៃបន្ទាប់នៅស្ថានីយ៍ Sendai លោក Judd កំពុងតែបារម្ភគ្មានលុយទិញសំបុត្រ បុគ្គលិកម្នាក់បង្ហាញខ្លួនអោយគាត់សំបុត្រថ្មីមួយ។
ដោយហេតុនេះ Judd អាចត្រលប់ទៅ Yokohama ជួបជុំជាមួយភក្តិ ហើយទទួលបានដំណើរកំសាន្តដែលមិនអាចបំភ្លេច។
ដំណើរកំសាន្តដំបូងនៅក្នុងជីវិត គាត់បានជួបមនុស្សចិត្តល្អ។ អ្នកដែលមិនធ្លាប់ស្គាល់បានជួយគាត់ មិត្តភក្តិរបស់គាត់ និងគ្រួសារបារម្ភពីគាត់ណាស់។ ពិសេសគឺបុគ្គលិកនៅស្ថានីយ៍រថភ្លើង Sendai។
Judd មិនធ្លាប់គិតថានឹងរៀនភាសាជប៉ុនពីមុនមកទេ ប៉ុន្តែក្រោយពីដំណើរកំសាន្តគួរអោយចងចាំនេះ គាត់សម្រេចចិត្តចូលរៀនភាសាជប៉ុន។
Judd រៀនអនុបណ្ឌិតផង និងធ្វើការនៅក្នុងក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតី Obama។ គាត់ជាបុរសម្នាក់ដែលមានទេពកោសល្យ បច្ចុប្បន្នជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Harvard។
រូបភាព https://www.huffingtonpost.jp/entry/2005-sendai-station-lifesaver_jp_5d2d53aae4b085eda5a0ba3e
រហូតមកដល់ពេលនេះ Judd នៅតែសោកស្តាយដែលមិនអាចនិយាយអរគុណបុគ្គលិកស្ថានីយ៍ Sendai។ ពេលនោះ Judd មិនអាចនិយាយភាសាជប៉ុនបាន ប៉ុន្តែបច្ចុប្បន្ន Judd អាចទំនាក់ទំនងបានល្អ Judd នៅតែចង់ជួប និងអរគុណបុគ្គលិកនេះអោយបានត្រឹមត្រូវ។ ដោយសារតែមនុស្សចិត្តល្អគាត់បានរៀនបន្ថែមភាសាថ្មី។
ឆ្នាំ ២០១៩ Judd ទៅប្រទេសជប៉ុនលើកទី ២ ក្រោយរយៈពេល ១៤ ឆ្នាំ។ ទោះបីជាគាត់បានស្វែងរកដំណឹងអ្នកមានគុណខាងផ្នែកគ្រប់គ្រងផ្លូវដែកជប៉ុន ប៉ុន្តែព័ត៌មានរបស់បុគ្គលិកទាំងអស់មិនអាចបង្ហាញបានទេ។ Judd បានសម្រេចចិត្តដំណើរស្វែងរកដោយខ្លួនឯងនៅស្ថានីយ៍ Sendai។
ប៉ុន្តែគាត់មិនបានរកឃើញព័ត៌មានមានប្រយោជន៍សោះ។
ត្រលប់ទៅសហរដ្ឋអាមេរិក Judd គាត់រវល់ជាមួយនឹងការងារ ប៉ុន្តែនៅតែបន្តរកព័ត៌មានដែលពាក់ព័ន្ធលើ Internet ពេលទំនេរ។
បច្ចុប្បន្ន Judd នៅតែមិនទាន់រកឃើញអ្នកមានគុណរបស់ខ្លួន។ ដូច្នេះក្នុងនាមជាប្រជាជនម្នាក់ខ្ញុំសូមលើកទឹកចិត្តអ្នកទាំងអស់គ្នាអោយចេះជួយជនបរទេសពេលពួកគេកំពុងធ្វើដំណើរកំសាន្តនៅប្រទេសយើងដើម្បីបង្កើតមិត្តភាពល្អ។
Kengo Abe