អាថ៌កំបាំងដែលជួយឲ្យយើងគេងលក់ស្រួលរបស់ប្រជាជនជប៉ុន
តើរាល់ថ្ងៃអ្នកគេងលក់ស្រួលដែរទេ?
ដំណេកជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពរបស់មនុស្ស។ ប្រសិនបើគេងមិនគ្រប់គ្រាន់ ឬគេងមិនលក់បណ្តាលឲ្យអស់កម្លាំង ងងុយគេង មិនផ្តោតអារម្មណ៍លើការងារ ហើយអាចមានជំងឺគ្រោះថ្នាក់ជាច្រើនទៀត។
សម្រាប់ប្រជាជនដែលតែងតែធ្វើការថែមម៉ោងរហូតដល់យប់ជ្រៅដូចជាប្រជាជនជប៉ុន ដូច្នេះដំណេកគឺជាបញ្ហាដែលត្រូវព្រួយបារម្ភ។ នៅក្នុងអត្តបទនេះអ្នកនឹងរៀនអំពីវិធីសាស្រ្តរបស់ប្រជាជនជប៉ុន ដើម្បីជួយឲ្យគេងលក់ស្រួល។
ចំណុចសំខាន់គឺគ្រប់គ្រង Malatonin ជាអ័រម៉ូនដើរតួនាទីយ៉ាងសំខាន់ជួយឲ្យគេងលក់ស្រួល។ នៅពេលយប់រាងកាយបញ្ចេញ Malatonin ច្រើន និងកាត់បន្ថយនៅពេលដែលមេឃភ្លឺ។
ដោយផ្អែកលើដំណើរការនេះយើងអាចត្រួតពិនិត្យបរិមាណ Malatonin ដូចជាព្រឹកពេលងើបពីគេងបើកបង្អួចដើម្បីទទួលពន្លឺព្រះអាទិត្យ ដូច្នេះខួរក្បាលនឹងដឹងថាមេឃភ្លឺហើយអ័រម៉ូន Malatonin នឹងថយចុះ។
ប្រសិនបើអ្នកបើកភ្លើងក្នុងបន្ទប់មិនមានពន្លឺគ្រប់គ្រាន់នោះទេ ដូច្នេះត្រូវប្រើពន្លឺព្រះអាទិត្យ។ សម្រាប់អ្នកដែលក្រោកពីព្រលឹមមេឃនៅងងឹតអាចបើកភ្លើងកាន់តែភ្លឺកាន់តែល្អ ដើម្បីឲ្យរាងកាយបន្ថយអ័រម៉ូនដែលធ្វើឲ្យងងុយគេង។
វិធីសាស្ត្របន្ទាប់គឺគេងរយៈពេលខ្លី
សម្រាប់អ្នកដែលត្រូវក្រោកពីព្រលឹមចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ២ រសៀលនឹងយល់ថាងងុយគេងដោយសាររាងកាយធ្វើការ ៨ ម៉ោងធ្វើឲ្យអស់កម្លាំង។ វិធីដែលល្អបំផុតអ្នកគួរតែសម្រាកពេលថ្ងៃ អ្នកគួរតែគេងរយៈពេលប្រហែល ១៥ នាទី។
ប្រសិនបើអ្នកមិនអាចគេងលក់ទេ គ្រាន់តែបិទភ្នែកហើយសម្រាក។ ព្រោះរាល់ថ្ងៃបរិមាណព័ត៌មានដែលទទួលយកតាមរយៈភ្នែកច្រើន ធ្វើបែបនេះរាងកាយអាចសម្រាក។
ចុងក្រោយគឺពេលវេលាគេង
គួរកំណត់ពេលវេលាគេង និងភ្ញាក់នៅម៉ោងជាក់លាក់ណាមួយ ដើម្បីឲ្យរាងកាយពេលដល់ម៉ោងបញ្ចេញអ័រម៉ូន Malatonin ជួយឲ្យគេងលក់ស្រួល។
ការគេងលក់ស្កប់ស្កល់នឹងបញ្ចេញអ័រម៉ូនលូតលាស់ជាច្រើន។ អ័រម៉ូននោះមិនត្រឹមតែល្អសម្រាប់សុខភាព ហើយជួយបំពេញថាមពលសម្រាប់រាងកាយផងដែរ។
ដោយផ្អែកលើវិធីសាស្ត្រខាងលើជួយឲ្យប្រជាជនជប៉ុនរក្សាអារម្មណ៍ស្រស់ស្រាយ បន្ធូរអារម្មណ៍ និងស្មារតីល្អ ដើម្បីធ្វើការឲ្យមានប្រសិទ្ធភាព។ អ្នកអាចធ្វើតាមវិធីសាស្រ្តខាងលើជួយឲ្យគេងលក់ស្រួល។
Kengo Abe