ស្រ្តីជាប្រពន្ធម្នាក់បង្កើត Instagram ផុសរូបហែកកេរ្តិ៍ប្តី
ប្រពន្ធជាច្រើនរូបពិបាកនិយាយពេលប្តីរបស់ពួកគេរស់នៅកខ្វក់ ឬដាក់ឥវ៉ាន់រញេ៉ររញៃ៉។ ទោះបីជាយ៉ាងណាបញ្ហានេះច្រើនតែពិបាកចែករំលេកព្រោះគ្មាននរណាចង់និយាយដើមប្តីទេ។
ប៉ុន្តែប្រពន្ធជប៉ុនម្នាក់នេះបែរជាបង្កើត Instagram ផ្សេងទៀតដើម្បីហែកកេរ្តិ៍ទម្លាប់អាក្រក់របស់ប្តី។
សូម្បីតែឈ្មោះរបស់ Instagram ក៏បង្ហាញភាពធុញទ្រាន់ក្នុងចិត្តរបស់ប្រពន្ធដែរ។ @gomi_sutero (ចោលសំរាមទៅ) បច្ចុប្បន្នមាន ១៩១,០០០ Follower។
មិនដឹងថាហេតុអ្វី Instagram ផុសអួតសុទ្ធតែសំរាម ឥវ៉ាន់រៀបទុកដាក់រញ៉េរញ៉ៃបែរជាមានអ្នក Follow ច្រើនបែបនេះ។
ពេលខ្លះប្រពន្ធម្នាក់នេះក៏ផុសរូបកូនរបស់អ្នកទាំងពីរដែរ។
ភាពកំប្លែងរបស់ភរិយាក្នុងការសរសេរ Caption ទោះបីនាងតែងតែត្អូញត្អែរ ហើយផុសរូបហែកកេរ្តិ៍ប្តីក៏ដោយ ប៉ុន្តែរបៀបដែលនាងនិយាយនៅលើបណ្តាញសង្គមឃើញថានាងមិនមែនខឹងទេគ្រាន់តែចង់ចែករំលែករឿងរ៉ាវប្រចាំថ្ងៃរបស់នាងតែប៉ុណ្ណោះ។
តើអ្នកធ្លាប់ឃើញទិដ្ឋភាពនេះដែរឬទេ?
ផុសគ្រាន់តែដើម្បីរំសាយកំហឹងព្រោះនាងដឹងថាទោះបីនិយាយរាប់ពាន់ដងក៏ប្តីនៅតែបន្តដដែល។
បំណងចង់ហែកកេរ្តិ៍ប្តីប៉ុន្តែនាងនៅតែបារម្ភប្រសិនបើប្តីនាងដឹង។ នៅក្នុង Instagram បានសរសេរច្បាស់ថា៖
“សូមអ្នកទាំងអស់កុំប្រាប់បុរសណាដែលមានកម្ពស់ ១ម៉ែត្រ៨ ស្គាល់គណនីនេះ។ ប្រសិនស្គាល់យើងជានរណាក៏សូមរក្សាអាថ៌កំបាំងផង។ បងសម្លាញ់ប្រសិនបងដឹងរឿងនេះ សូមលើកលែងទោសអោយអូនផង”។
និយាយថាទុកអោយប្រពន្ធតែញ៉ាំអស់ ហើយខំខ្ចប់អោយទៀត ទំនងដូចជាមានចិត្តណាស់។
នាងមិនត្រឹមតែចែករំលែកអំពីការលំបាករបស់ខ្លួនក្រោយពេលរៀបការទេ ប៉ុន្តែក៏និយាយពីគំនិតរបស់ស្រ្តីដទៃទៀតដែរ។
មានមនុស្សជាច្រើនយល់ពីអារម្មណ៍របស់នាងពេលមើល Instagram។
- យល់ស្របទាំងស្រុងជាមួយនាង
- ប្តីរបស់ខ្ញុំក៏ធ្វើបែបនេះ
- ដូចជាមើលជីវិតរស់នៅរបស់ប្តីខ្លួនឯង
- ផ្ទះខ្ញុំក៏បែបនេះ ហើយលើកណាក៏ខ្ញុំត្រូវរៀបចំដែរ។ ប្រពន្ធជប៉ុនទទួលសម្ពាធច្រើនពីការងារផ្ទះ ថែទាំប្តី និងកូន គួរអោយសរសើរស្រ្តីទាំងនេះអាចបើកចិត្តចែករំលេកពីអារម្មណ៍របស់ពួកគេលើបណ្តាញសង្គមដូចជានារីក្នុងរឿងនេះ។
ប្រភព Instagram
Sacchan