សាលាគ្មានបទបញ្ជាសិស្សអាចចេញចូលបន្ទប់នាយកសាកថ្មទូរស័ព្ទដោយសេរី
ពេលខ្ញុំនៅរៀនវិទ្យាល័យបទបញ្ជាផ្ទៃក្នុងនៅសាលាសិស្សប្រុសត្រូវកោរសក់ ចំណែកសិស្សស្រីត្រូវបានអនុញ្ញាតអោយដាក់សក់ត្រឹមស្មា។ ក្រៅពីនេះការពិន័យចំពោះអ្នកដែលមិនពាក់ឯកសណ្ឋាន និងទៅយឺតគឺធ្ងន់។
សង្គមជប៉ុនគឺគោរពតាមច្បាប់ទម្លាប់ណាស់។
ប៉ុន្តែសាលាវិទ្យាល័យ Sakuragaoka នៅ Setagaya-yu, Tokyo បានប្រកាសថានឹងលុបបទបញ្ជា អោយសិស្សមានបិរយាកាសរៀនសេរី។
រូបភាព https://www.news-postseven.com/archives/20190228_877555.html
បទបញ្ជានេះត្រូវបានធ្វើឡើងដោយនាយកសាលាឈ្មោះ Saito។
សិស្សមានសិទ្ធិពាក់ឯកសណ្ឋានដោយសេរី ហើយក៏គ្មានកណ្តឹងបន្លឺឡើងប្រាប់អោយដឹងថាដល់ម៉ោងចូលរៀនដែរ។ រហូតដល់មានសិស្សមួយចំនួនចូលបន្ទប់នាយកសាកថ្មទូរស័ព្ទទៀត។
ថ្មីៗនេះឪពុកម្តាយជាច្រើនមិនចង់អោយកូនរបស់ពួកគេទៅសាលារៀនដែលមានបទបញ្ជាតឹងរឹងទេ។ សាលានេះធ្លាប់គ្មានសិស្សចូលរៀនដោយសារការគិតបែបនេះ។ ដូច្នេះក្រុមប្រឹក្សាភិបាលសាលាបានជួបពិភាក្សាគ្នាហើយធ្វើការផ្លាស់ប្តូរ។
លទ្ធផលសាលាទទួលបានសិស្សបន្ថែមទៀតព្រោះទទួលបានទំនុកចិត្តពីឪពុកម្តាយសិស្ស។
នៅឆ្នាំ ២០១០ លោក Saito បានចូលកាន់តំណែងនាយកសាលាជាផ្លូវការ។ គាត់និយាយថាចង់ផ្លាស់ប្តូរបទបញ្ជាសាលាតាំងពី ៩ ឆ្នាំមុនមកម៉្លេះ។ ខ្លួនគាត់ផ្ទាល់ក៏ជាអ្នកស្អប់បទបញ្ជាដែរ។
រូបភាព 朝日新聞デジタル
Saito គិតថាសិស្សនឹងមានអារម្មណ៍ធុញពេលត្រូវធ្វើតាមបទបញ្ជាដែលពួកគេមិនយល់។
“ប្រសិនបើមិនគោរពតាមបទបញ្ជា ការគោរពប្រតិបត្តិតាមគឺគ្មានន័យទេ។ ខ្ញុំនឹងដកវិន័យនេះចេញបន្តិចម្ដងៗហើយបង្វែរសាលាទៅជាកន្លែងគួរអោយចាប់អារម្មណ៍សម្រាប់សិស្ស”។
នេះជាបទបញ្ជាដែលមិនគួរអោយជឿមួយចំនួនរបស់សាលា៖
- នៅម៉ោងរៀនសិស្សមានសិទ្ធិនៅក្រៅថ្នាក់
- ការណែនាំកម្មវិធីបង្រៀនជាភាសាអង់គ្លេស (អ្វីទាំងនេះកម្រមាននៅសាលាវិទ្យាល័យជប៉ុនណាស់)
- ម៉ោងរៀនពេលយប់រួមមានអាហារ (ស្តាប់ទៅដូចជាការផ្សាយពាណិជ្ជកម្មភោជនីយដ្ឋាន)។
នាយកសាលាជឿជាក់ថាមូលហេតុធ្វើអោយប្អូនៗគេចថ្នាក់ព្រោះពួកគេយល់ថាគ្រូរបស់ពួកគេគួរអោយធុញទ្រាន់។ នេះមិនមែនជាកំហុសរបស់សិស្សទាំងស្រុងទេ ដូច្នេះវាគ្មានប្រយោជន៍ក្នុងការបង្ខំពួកគេអោយចូលរៀនពេញម៉ោងទេ។ ផ្ទុយទៅវិញគួរបង្កើតបរិយាកាសរៀនដែលសិស្សចូលរួមដោយស្ម័គ្រចិត្ត និងសកម្មល្អជាង។
សូម្បីតែម៉ោងរៀននៅពេលយប់ ប្រសិនបើសិស្សមានចំណាប់អារម្មណ៍ សិស្សអាចមកថ្នាក់រៀន។
ប្រសិនបើចង់ដឹងអំពីលទ្ធផលនៃបរិយាកាសសាលារៀនសេរីនេះ ពិន្ទុមធ្យមរបស់សិស្សនៅសាលាខ្ពស់ ប្រហាក់ប្រហែលភាគរយសិស្សដែលចូលសាលាល្បីដែរ។ សាលាស្ថិតក្នុង Top សាលាដែលមានកេរ្តិ៍ឈ្មោះនៅជប៉ុន ចំណែកនាយកសាលាមិនមានការទាមទារពិសេសអ្វីពីសិស្សឡើយ។
“រៀនថ្នាក់វិទ្យាល័យត្រឹម ៣ ឆ្នាំត្រូវរីករាយនឹងជីវិតជាសិស្ស”
សង្ឃឹមថាបរិយាកាសរៀនបែបនេះនឹងបន្ត ហើយគ្រូបង្រៀននឹងយោគយល់ដូចជានាយកសាលា។
Kengo Abe