ឋានសួគ៌នៃផ្កា Lavender ស្អាតបំផុតនៅប្រទេសជប៉ុន
Furano គឺជាឈ្មោះទីក្រុងដែលមានទីតាំងស្ថិតនៅទីប្រជំុជននៃ Hokkaido។ ទីក្រុងល្បីជាមួយនឹងរុក្ខជាតិសម្បូរបែប ភ្នំល្បីជាច្រើនស្ថិតនៅជុំវិញ។ លើពីនេះទៅទៀតនៅមានចំនុចពិសេសគឺសួនផ្កា Lavender ពណ៌ស្វាយ មានអារម្មណ៍ថាស្អាតពេលដែលរដូវក្តៅមកដល់។
ពាក់កណ្តាលខែកក្កដាជាពេលវេលាល្អបំផុតដើម្បីមកទស្សនាឋានសួគ៌ផ្កាក្នុងក្តីស្រមៃនេះ។
ទេសភាពផ្កា Lavender ពេលដែលថតជិត។
សម្រស់ពណ៌ស្វាយនៃផ្កា Lavender ដុះនៅក្នុងប្រទេសត្រជាក់បានតក់ជាប់ក្នុងចិត្តភ្ញៀវទេសចរណ៍។
ក្រៅពីផ្កា Lavender នៅមានផ្កាជាច្រើនប្រភេទទៀតបង្កើតជាទេសភាពគួរអោយទាក់ទាញ។
បន្ទាប់ពីទស្សនាសួនផ្កាអ្នកអាចទិញវត្ថុអនុស្សាវរីយ៍។ មានដូចជា ប្រេងផ្កា Lavender ផ្កា Lavender ស្ងួត -ល-។
វត្ថុអនុស្សាវរីយ៍ធ្វើពីផ្កា Lavender គួរអោយស្រលាញ់។
អ្នកទាយមើលថាតើរសជាតិការេមផ្កា Lavender យ៉ាងណា?
ខាងក្រោមនេះជាវីដេអូទេសភាពផ្កា Lavender និងផ្កាជាច្រើនផ្សេងទៀត។
ប្រសិនបើមានឳកាសទៅ Hokkaido ក្នុងពាក់កណ្តាលខែកក្កដា កុំភេ្លចមកលេង Furano។
អាស័យដ្ឋាន៖ 15 Kisen Kita, Nakafurano, Sorachi, Hokkaido
Website https://www.farm-tomita.co.jp/
ប្រភព Ngoc Duyen