តើអ្នកធ្លាប់ឃើញផ្លែឪឡឹកមានរូបជ្រុង និងរូបបេះដូងដែរឬទេ?
ពេលនិយាយពីរដូវក្តៅនៅប្រទេសជប៉ុនមិនអាចខ្វះឪឡឹកបានទេ។ នៅកម្ពុជាយើងអាចរកទិញឪឡឹកគ្រប់រដូវ ប៉ុន្តែនៅប្រទេសជប៉ុននេះជាផ្លែឈើដែលមានកំណត់ក្នុងរដូវក្តៅ។
ឪឡឹកនៅប្រទេសជប៉ុនមានរាងមូល ហើយធំ។
រូបភាព https://weathernews.jp/s/topics/201807/170255/
រូបភាពខាងលើជាឪឡឹកឆ្ងាញ់ ប៉ុន្តែឪឡឹកនេះគ្រាន់តែស្ថិតនៅកម្រិតមធ្យមតែប៉ុណ្ណោះ។
តើអ្នកធ្លាប់ឃើញផ្លែឪឡឹកចម្លែកនៅប្រទេសជប៉ុនដែរឬទេ? មិននិយាយពីគុណភាព និងរូបរាងខាងក្រៅរបស់វានោះទេ។
រូបភាព https://matome.naver.jp/odai/2140368875419831401
តើនេះជាអ្វី? ឪឡឹកជ្រុងមើលទៅដូចជារបស់លេងធ្វើពីជ័រ។ នេះជាផ្លែឪឡឹកពិត។
ពេលដែលផ្លែឪឡឹកតូចគេដាក់វាក្នុងថង់ជ័រដើម្បីបង្កើតជារូបរាងពិសេសខាងលើ។ នៅចុងខែមិថុនារហូតដល់ពាក់កណ្តាលខែកក្កដា មានផ្លែឪឡឹកប្រហែល ៤០០ ផ្លែត្រូវបានប្រមូលផល មុនរដូវប្រមូលផលធម្មតា។
តើអ្នកដឹងថាផ្លែឪឡឹកទាំងនេះមានតម្លៃប៉ុន្មានទេ? ប្រហែល ១០០ ដុល្លាក្នុងមួយផ្លែ។
តម្លៃនេះពិតជាមិនគួរអោយជឿ។ ប៉ុន្ដែអ្វីដែលមិនគួរឱ្យជឿជាងនេះគឺថាផ្លែឪឡឹកទាំងនេះមិនឆ្ងាញ់បន្តិចសោះ។
រូបភាព http://kitemiteoasis.com/5689.html
មើលគឺមិនចង់ញ៉ាំទៅហើយ តាមពិតឪឡឹកទាំងនេះគ្រាន់តែសម្រាប់ដាក់តាំង ដើម្បីរក្សារូបរាងពិសេសរបស់វា គេប្រមូលផលពេលដែលឪឡឹកមិនទាន់ទុំ។
ក្រៅពីមានរូបរាងជ្រុង គេបានថែមទាំងធ្វើជារូបបេះដូង និងរូបរាងចម្លែកផ្សេងទៀត។
រូបភាព https://www.olive-hitomawashi.com/column/2018/08/post-2929.html
ផ្លែឪឡឹកនេះមិនថ្លៃដោយសារគុណភាពទេ ប៉ុន្តែដោយសារតែរូបរាងរបស់វា។ ធម្មតាប្រជាជនជប៉ុនមិនចំណាយលុយច្រើនបែបនេះដើម្បីទិញអោយខ្លួនឯងឡើយ ពួកគេទិញជូននរណាម្នាក់ដែលគេគោរព ស្រលាញ់ ហេតុនេះគោលបំណងលក់ឪឡឹកទាំងនេះក្នុងតម្លៃថ្លៃដើម្បីធ្វើជាកាដូ។
ឪឡឹកនេះញ៉ាំមិនឆ្ងាញ់ តើអ្នកដែលទទួលនឹងយល់យ៉ាងណា?
Kengo Abe