ហេតុអ្វីជនជាតិជប៉ុនភាគច្រើនមានធ្មេញចំពើស?
តើចំណុចអ្វីធ្វើអោយអ្នកចំណាប់អារម្មណ៍ជនជាតិជប៉ុន?
មនុស្សមួយចំនួនគិតអំពីបុរសភ្នែកលិប ពាក់វែនតាមីញូប ពាក់អាវ vest ដៃកាន់កាបូបធ្វើការ។
ហើយក្នុងចំណោមនោះក៏មានអ្នកចាប់អារម្មណ៍ធ្មេញរបស់ជនជាតិជប៉ុនភាគច្រើនមិនរៀបស្មើ ឬមានធ្មេញចំពើស។
ក្រុមហ៊ុន Align Technology Japan បានសម្ភាសជនជាតិបរទេសចំនួន ១០០ នាក់ជាមួយនឹងសំណួរ “សូមប្រាប់អោយយើងបានដឹង តើអ្នកយល់យ៉ាងណាចំពោះធ្មេញរបស់ប្រជាជនជប៉ុនក្នុងចំណោមបណ្តាប្រទេសជឿនលឿន”។
លទ្ធផលបានអោយដឹងមានត្រឹមតែ ២៤% យល់ថាធ្មេញរបស់ប្រជាជនជប៉ុនស្អាត មានមនុស្ស ៧៦% យល់ថាប្រជាជនជប៉ុនមានធ្មេញមិនរៀបស្មើ។
យោបល់មួយចំនួនទាក់ទងនឹងការស្ទង់មតិ “ខ្ញុំភ្ញាក់ផ្អើលនៅពេលខ្ញុំបានឃើញធ្មេញរបស់ជនជាតិជប៉ុន” ហេតុអ្វីបានជាពួកគេមិនទៅព្យាបាល?
ក្នុងភាសាជប៉ុនប្រភេទធ្មេញ Deppa (出っ歯), Deru (出っ歯) និង Ha (歯) និយាយអំពីធ្មេញដែលមិនរៀបស្មើ។
មនុស្សជាច្រើននិយាយថាដោយសារតែទម្លាប់និយាយភាសាជប៉ុន ឬការទទួលទានអាហារធ្វើអោយពួកគេមានធ្មេញបែបនេះ។
ប៉ុន្តែមូលហេតុដែលប្រជាជនជប៉ុនមានធ្មេញបែបនេះគឺដោយសារតែគ្រោងឆ្អឹងធ្មេញជនជាតិអាស៊ី។
មើលរូបភាពខាងលើអ្នកអាចឃើញ បើប្រៀបជាមួយប្រជាជនអឺរ៉ុប គ្រោងឆ្អឹងក្បាលរបស់ប្រជាជនជប៉ុនមានលក្ខណៈខុសគ្នា។
យើងឃើញថាក្បាលប្រជាជនអឺរ៉ុបទំហំថ្ងាសតូច ច្រមុះស្រួច។
ចំណែកក្បាលរបស់ប្រជាជនជប៉ុនវែង ថ្ងាសរៀបស្មើ ច្រមុះទាប។ ដូច្នេះមានអារម្មណ៍ថាថ្កាមខាងលើរបស់ប្រជាជនជប៉ុន និងជនជាតិអាសីុរៀងចេញមកក្រៅបន្តិច។
សូមមើលរូបភាពខាងក្រោមអ្នកនឹងយល់។
ជាទូទៅគ្រោងឆ្អឹងក្បាលវែងឬខ្លីប៉ះពាល់ដល់កម្រិតថ្កាមខាងលើខិតចេញមកក្រៅ។
ប៉ាន់ប្រមាណមានបហ្រែល ៣០% ប្រជាជនជប៉ុនមានថ្កាមខាងលើចេញក្រៅ។
ធ្មេញទន្សាយ – ធ្មេញឃ្លាតគ្នា
ប្រភពមកពីបុព្វបុរសជនជាតិ Jomon រស់នៅយូរអង្វែងនៅប្រជុំកោះជប៉ុន។ ចំណុចពិសេសរបស់ជនជាតិ Jomon មានស្បែកស្រអែម ភ្នែកលិប និងធ្មេញទន្សាយ។
បន្ទាប់ពីជនជាតិ Jomon មានជនជាតិ Yayoi មកពីឧបទ្វីបកូរ៉េជាមួយនឹងលក្ខណៈខុសពីប្រជាជនជប៉ុនបុរាណគឺមានភ្នែកលិប ស្បែកស មាត់តូច និងធ្មេញធំ។
ជនជាតិ Jomon និងជនជាតិ Yayoi
ចំណុចពិសេសទាំងពីរផ្សំចូលគ្នានាំអោយមានប្រជាជនជប៉ុននាពេលបច្ចុប្បន្ន។
ដោយសារតែការរួមបញ្ចូលគ្នានេះបណ្តាលអោយមានបញ្ហាជាច្រើនចំពោះធ្មេញរបស់ប្រជាជនជប៉ុន មានករណី ២ កើតឡើងគឺ៖
លក្ខណៈចង្កាតូចរបស់ជនជាតិ Jomon ជាមួយនឹងទំហំធ្មេញធំរបស់ជនជាតិ Yayoi ធ្វើអោយមានធ្មេញចំពើស (八重歯-Yaeba) ហើយធ្មេញដុះមិនស្មើ (乱杭歯 – Ranguba)។
នៅេពល Gen ចង្កាជនជាតិ Yayoi ជាមួយនឹង Gen ធ្មេញតូចរបស់ជនជាតិ Jomon ធ្វើអោយធ្មេញប្រជាជនជប៉ុនបច្ចុប្បន្នឃ្លាតគ្នា – スキっ歯។
សង្កេតឃើញថាទំនោរធ្មេញឃ្លាតគ្នាមានការវិវត្តន៍ដូចជនជាតិ Yayoi ច្រើនជាង។
ទោះបីជាយ៉ាងណាក៏មានប្រជាជនជប៉ុនមានធ្មេញរៀបស្មើស្អាតដែរ ប្រហែលពួកគេមិនស្ថិតក្នុង Gen 3:7 (៣០% Gen ជនជាតិ Jomon និង ៧០% ជនជាតិ Yayoi)។
ធ្មេញចំពើស
ធ្មេញចំពើសជាធ្មេញដែលដុះខុសជួរ ប៉ុន្តែមាននារីជប៉ុនជាច្រើនចូលចិត្តព្រោះតែមើលទៅវាគួរអោយស្រលាញ់។
ធេ្មញបែបនេះគេហៅថា Yaeba (八重歯) តំណាងអោយវ័យក្មេង និងគួរអោយស្រលាញ់។
មានមនុស្សមួយចំនួនទៅមជ្ឈមណ្ឌលកែសម្ផស្សដើម្បីដាក់ធ្មេញចំពើស។
តម្លៃដាក់ធ្មេញចំពើសមួយពី ៤០០ ដុល្លា។
ទោះជាមានធ្មេញមិនស្អាតក៏អត្រាទៅធ្វើធ្មេញរបស់ប្រជាជនជប៉ុនត្រឹមតែ ២១.៣% ប៉ុណ្ណោះ។
ចំណែកប្រជាជនអាមេរិកចំនួន ៥០% មានធ្មេញមិនស្អាតព្រមចំណាយប្រាក់ធ្វើធ្មេញ។
មូលហេតុប្រហែលមកពីធ្វើធ្មេញនៅជប៉ុនថ្លៃ ហើយធានារ៉ាប់រងមិនចេញអោយ។
ចុះអ្នកវិញពេលនិយាយអំពីចំណុចពិសេសរបស់ជនជាតិជប៉ុន តើក្នុងចិត្តរបស់អ្នកគិតពីអ្វី?
Chee