ម្ចាស់​ហាង Ramen ហាម​អតិថិជនជប៉ុន – ទទួលតែ​ភ្ញៀវបរទេសមិន​ខ្វល់ពី​ចំណូល​ធ្លាក់​ចុះ

ម្ចាស់​ហាង Ramen ម្នាក់បានហាមឃាត់​អតិថិជនជប៉ុនទាំងអស់មិនអោយចូលហាង ដោយសារតែអាកប្បកិរិយាមិនសមរម្យរបស់អតិថិជនមុនៗ។

Akio Arima បច្ចុប្បន្ននេះជាម្ចាស់ភោជនីយដ្ឋាន Ramen បែប Yaeyama លើកោះ Ishigakijima, Okinawa។ នៅថ្ងៃទី ១ ខែ​កក្កដាកន្លង​ទៅគាត់បានបិទសេចក្តីជូនដំណឹងខាងក្រៅហាង​ធ្វើ​អោយ​មាន​មតិរិះ​គន់​ជាច្រើន។

ខាង​ក្រោម​នេះជា​ពាក្យ​នៅ​ក្នុង​ក្រដាស។

“ផ្ញើជូន​អតិថិជនជប៉ុនទាំងអស់”

ភ្ញៀវទេសចរណ៍​ជប៉ុនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះកាន់តែមិន​គួរ​សម​ ដូច្នេះយើងបានសម្រេចចិត្តមិនទទួលភ្ញៀវជប៉ុន​រហូតដល់ចុងខែកញ្ញា។ យើងទទួលយកតែអតិថិជនបរទេសប៉ុណ្ណោះ ហាង​សុំ​ទោស​ចំពោះ​អតិថិជន​ជប៉ុន​នៅ​ក្នុង​ស្រុក និង​អតិថិជន​ប្រចាំ​ហាង​។ សង្ឃឹមថានឹងទទួលបានការសហការ​របស់អ្នករាល់គ្នា។

យើងនឹងផ្តល់សេវាកម្មឡើង​វិញនៅខែតុលា។

តាម​ម្ចាស់​ហាងទោះបី​​បិទ​សេចក្តី​ប្រកាសខាងលើ សុំនូម​ពរអោយ​ភ្ញៀវក្នុង​ហាង​ហៅ​ម្ហូប​ ដោយសារតែចំនួនកន្លែងអង្គុយនៅក្នុងហាងមាន​កំ​ណត់ ប៉ុន្តែ​មនុស្ស​ជាច្រើន​នៅតែ​ចូលអង្គុយហើយ​មិន​ហៅ​ម្ហូប។ លើសពី​នេះ​ទៅ​ទៀត​ភ្ញៀវមួយ​ចំនួន​ថែម​ទាំង​យក​អាហារ​ខាង​ក្រៅ​ចូល​ហាង។

ក្រៅពី​នេះ​ម្ចាស់​ហាង​ចាប់​អារម្មណ៍ភ្ញៀវមួយចំនួន​នាំ​កូន​តូចតាម។

សម្រាប់​អតិថិជន​មួយចំនួន​ដែល​បំ​ពាន ទោះជា​បុគ្គលិក​ដាស់​តឿនពួកគេ​បែរជា​ខឹង​ខ្លាំង។ រឿង​នេះ​ធ្វើ​អោយ​បុគ្គលិក​ជាច្រើន​ក្នុង​ហាង​លា​ឈប់។

ម្ចាស់​ហាង Arima បាន​ជួប​ផ្ទាល់​ជាមួយ​ភ្ញៀវជប៉ុន និង​ភ្ញៀវបរទេស ទោះយ៉ាងណាអារម្មណ៍នេះផ្ទុយទាំងស្រុងទៅនឹងអ្វីដែលគាត់គិតមុន។

“ជនជាតិ​ជប៉ុន​គិត​ថា​ភ្ញៀវគឺជា​ស្តេច ដូច្នេះ​អតិថិជន​ជាច្រើនមាន​ឥរិយា​បថ​ហួស​ហេតុ​។ ខ្ញុំ​យល់​ថា​ឥរិយា​បថរបស់​ខ្ញុំគឺ​សម​ហេតុ​សម​ផល​”។

Arima បាន​សម្រេច​ចិត្ត​បែប​នេះ ទោះបី​ដឹង​ថា​ប្រាក់​ចំណូលធ្លាក់​ចុះ​។

“ខ្ញុំ​មិន​ទទួល​បាន​ភ្ញៀវម្នាក់សោះ​ ថ្ងៃនេះ​មាន​តែ​មនុស្ស​ពីរ​នាក់​មក​។ ដូចដែល​ខ្ញុំ​បាន​គ្រោង​ទុក មនុស្ស​ជាច្រើន​នឹង​រិះ​គន់​សេចក្តី​ប្រកាស​របស់​ខ្ញុំ។ សេចក្តី​ប្រកាស​នេះ​ពិតជ​ាពិបាក ប៉ុន្តែ​ខ្ញុំ​បាន​សម្រេច​ហើយ ខ្ញុំ​នឹង​ចំ​ណាយ​ពេល​រៀប​ចំ​ និង​សម្រាក”។

“ទោះ​បី​ពី​មុន​ម្ចាស់​ហាង​ជួប​បញ្ហា​ជាមួយ​ភ្ញៀវ​ជប៉ុន ប៉ុន្តែអ្វី​ទាំង​នេះ​មិន​មាន​ន័យ​ថាភ្ញៀវជប៉ុន​សុទ្ធតែ​មាន​ឥរិយា​បថមិន​ល្អ​ទេ។ ម្ចាស់​ហាង​កំ​ពុង​​គិត​អំពីការ​ធ្វើ​ប័ណ្ណសមាជិកសម្រាប់​ភ្ញៀវ​ប្រចាំហាង។ ទោះបីជា​យ៉ាង​ណា​វា​ជារឿង​នៅ​ក្នុង​ខែតុលា រហូត​មកដល់​បច្ចុប្បន្ន​ហាង​នៅតែ​មិន​ទទួល​ភ្ញៀវជប៉ុន”។

ប្រភព Nextshark

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: