ការ​ធ្វើ​ដំណើរឆ្លងសមុទ្រ​ដើម្បីស្វែង​រកប្រទេសជប៉ុនរបស់មនុស្ស​សម័យ​បុរាណ

មនុស្សបានវិវត្តន៍ពីសត្វស្វាមកពីទ្វីបអាហ្វ្រិក ជម្លៀសទៅគ្រប់​ទី​កន្លែង​នៅ​លើ​ពិភព​លោក​។ មនុស្ស​បាន​​ធ្វើ​ដំ​ណើរ​​រ៉ុក​រក​ ពង្រីកតំបន់នៅលើដីគោក ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ថា​មនុស្ស​ធ្វើ​យ៉ាង​ណា​អាច​ឆ្លង​សមុទ្រ​បានដែរឬទេ?

ប្រហែល ៣០,០០០ ឆ្នាំមុន​មនុស្ស​មួយ​ក្រុម​ត្រូ​វឆ្លង​មហាសមុទ្រ​ដ៏​ធំដើម្បី​ទៅ​ដល់ប្រជុំកោះរបស់ជប៉ុននាពេលបច្ចុប្បន្ននេះ។

សព្វ​ថ្ងៃ​នេះ​ក្រុមស្រាវជ្រាវមួយបានធ្វើ​ឡើង​វិញដំណើរទស្សនកិច្ចរ៉ុក​រក​ប្រទេស​ជប៉ុន​របស់​មនុស្ស​សម័យ​បុរាណ។

ក្រុមស្រាវជ្រាវនេះបានធ្វើ​ដំ​ណើរ​ពីតៃវ៉ាន់ទៅប្រទេសជប៉ុនដោយ​ប្រើ​ឧបករណ៍​សាមញ្ញ​បំ​ផុត​ដើម្បី​ធ្វើ​ទូក។ ពួកគេបានបញ្ចប់ការ​ធ្វើ​នាវានៅឆ្នេរសមុទ្រខាងកើតនៃតៃវ៉ាន់ បន្ទាប់មកចេញដំណើរទៅកោះ Yonaguni ស្ថិត​ Okinawa។

ផ្លូវ​ធ្វើ​ដំ​ណើរ​ឆ្ងាយ​ហើយ​ត្រូវ​ឆ្លង​កាត់​គ្រោះ​ថ្នាក់​ជាច្រើន​ អោយ​តែ​ដៃ​កាន់​មិន​ជាប់​​ទូក​អាច​នឹង​លិច​ក្នុង​មហាសមុទ្រ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ក្រុម​អ្នក​ផ្សង​ព្រេង​ត្រូវ​សម្លឹងមើល​ទិស​ជានិច្ចកុំ​អោយ​ខុស​ទិស​ដៅ ដោយសារពេល​នោះមិន​ទាន់​មាន​ត្រីវិស័យទេ។ 

នៅពេលថ្ងៃព្រះអាទិត្យរះចាំង​មក​លើ​ក្បាល ពេល​យប់​សមុទ្រ​ស្ងប់​ស្ងាត់​ត្រជាក់​ខ្លាំង ក្រុមត្រូវស៊ូទ្រាំនឹងបរិយាកាស​នេះ​រយៈពេល​ ២ ថ្ងៃ។

ដូច្នេះសព្វ​ថ្ងៃនេះយើងអាចឆ្លងកាត់សមុទ្រយ៉ាង​ងាយ​ស្រួល ឆ្លង​កាត់​អឌ្ឍគោលទាំងពីរ​ដោយ​មិន​ខ្លាច​អ្វី មនុស្ស​ជំនាន់​មុន​ត្រូវ​ឆ្លង​កាត់​ការ​លំ​បាក​ធ្វើ​ដំ​ណើរ​ផ្សង​ព្រេង​ទាំង​ផ្លូវ​កាយ​ និង​ស្មារតី។

​មិន​ទាន់​និយាយ​អំពីការ​បាត់បង់ទ្រព្យសម្បត្តិ និងជីវិតមនុស្សផង។

ប្រសិន​បើ​គ្មានជំនួយ​ពីបច្ចេកវិទ្យាបច្ចុប្បន្ន តើ​ក្រុមអ្នក​ស្រាវជ្រាវនេះអាចបំពេញបេសកកម្មដោយជោគជ័យដែរឬទេ?

ក្រុម​អ្នក​ស្រាវ​ជា្រវ​មាន​មនុស្ស ៥ នាក់ទាំង​ប្រុស​ និង​ស្រី។

គួ​រអោយ​សោក​ស្តាយ​មិន​ទាន​់​មាន​ចំ​ណង​ជើងនៅ​ឡើយ អ្នក​អាច​មើល​វីដេអូខាង​ក្រោម​នេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: