ផ្ទះ​តូចគួរ​អោយ​ស្រលាញ់បែប​ជប៉ុន​ – ធានា​អនាម័យ​ និង​ផាសុខ​ភាព

ជាង ៧០% ដី​នៅ​ប្រទេស​ជប៉ុនមិនអាច​សាងសង់អាគារខ្ពស់ ក្រៅពីនេះមានទីតាំងភូមិសាស្ត្រមួយចំនួននៅ​ប្រទេសជប៉ុន​ត្រូវទទួលរងគ្រោះធម្មជាតិញឹក​ញាប់ ប្រជាជនជប៉ុនត្រូវ​តស៊ូដើម្បីបង់ថ្លៃអចលនទ្រព្យ។ ទោះជាយ៉ាងណាប្រជាជន​ជប៉ុន​នៅតែប្រាថ្នា​ចង់​ក្លាយ​ទៅជា​ម្ចាស់​កម្មសិទ្ធផ្ទះ​បែប​អឺរុ៉បជាមួយនឹង​ទំហំ​ធំ។ មាន​មនុស្ស​មួយ​ចំនួន​ធ្វើ​​ និង​​រៀបចំផ្ទះ​តាម​បែប​សាមញ្ញ ប្រើ​អស់​ពី​លទ្ធ​ភាព​បរិយាកាស​នៅ​ក្នុង​ផ្ទះបង្ហាញ​ពី​ភាព​ឆ្លាត​វៃនៃ​ផ្ទះ​សម័យ​ថ្មី។

សូម​មើល​ផ្ទះ​ស្តើងតូច​បែប​ជប៉ុន​ខាង​ក្រោម​នេះ៖

១. Nada House (Hyogo)

រូបភាព Evermotion

ការ​ដំ​ឡើង​កម្ពស់​ជាន់ព្រោះតែ​ទទឹង​មិន​គ្រប់​មិន​មែន​ជា​រឿង​ចម្លែក​ទេ ប៉ុន្តែនៅពេលដែលទទឹងមានត្រឹម​តែ 36 ម៉ែត្រការ៉េ អ្នក​ត្រូវ​គិត​ពី​ការ​រៀប​ចំ​តុប​តែង​អោយបាន​ច្បាស់។

រូបភាព ArchDaily

ផ្ទះ​នេះ​មើល​ទៅ​ខ្ពស់​ ទទឹង​មាន​ទំហំ​តូច បន្ទប់​ត្រូវ​បាន​សាង​សង់នៅ​ចំ​កណ្តាល​មាន​ពន្លឺ​ព្រះ​អាទិត្យ​​។ មាន​បន្ទប់​ទទួល​ភ្ញៀវ ផ្ទះ​បាយ​ និង​កន្លែង​អង្គុយ​លេងនៅ​ជាន់ទី ២ គ្រែចំនួន​ ២ ដាក់​នៅ​ជាន់ទី ៣។ ទោះ​បី​មិន​សូវ​មាន​បង្អួច​ច្រើន​នៅ​ខាង​មុខ​ និង​ខា​ង​រក្រោយ​ ពន្លឺ​នៅ​តែ​អាច​ចូល​ទៅ​ក្នុង​តាម​ដំ​បូល​ខាង​លើ ជៀសវាងធ្វើ​អោយ​អារម្មណ៍ថប់ដង្ហើម​។

២. Hori no Uchi House (Suginami, Tokyo)

រូបភាព HomeDSGN

តើ​អ្វី​នឹង​កើត​ឡើង​ប្រសិន​បើ​អ្នក​មាន​ដី​តូច​មួយ​នៅ​ជិត​គែមផ្លូវ? គ្មាន​បញ្ហា​អ្វី​ទេ។ ផ្ទះ Hori no Uchi សាង​សង់​នៅ​លើ​ដី​មាន​រាង​ដូចជា​ត្រី​កោណជាមួយ​នឹង​ទំហំ ៥៥ ម៉ែត្រ​ការ៉េតែ​ប៉ុណ្ណោះ ទំហំ​សរុប​នៃ​ផ្ទះ​ត្រឹម​តែ ២៧,៩ ម៉ែត្រ​ការ៉េ។ ផ្ទះនេះមានទីតាំងស្ថិតនៅចន្លោះផ្លូវមួយជិត​ច្រាំងទន្លេ វា​តូច​ជាង​កន្លែង​ធ្វើ​ឡានទៀត។

រូបភាព Daily Express 

ជាន់​ឡៅ​តឿរ​នៅ​ក្នុង​ផ្ទះត្រូវ​បាន​រចនា​ឡើង​មាន​បង្អួច ប្រើ​សម្រាប់​ដេក។ ជាន់ទី ២ ជាកន្លែងសម្រាប់​សមាជិក​ក្នុង​គ្រួសារ​​ អាច​​ធ្វើ​កន្លែង​ក្មេង​លេង​បាន។

៣. Moriyama House

រូបភាព Soranews

មើល​ពី​ក្រៅផ្ទះ​ដូចជា​កន្លែង​សម្រាប់​ដាក់​ឥវ៉ាន់។ ប៉ុន្តែ​ពេល​ឈាន​ជើង​ចូល​ទៅ​ក្នុង អ្នក​ប្រាក​ដជា​ភ្ញាក់​ផ្អើល​ស្មាន​ថា​ខ្លួន​ចូល​ច្រឡំ​បន្ទប់​ដាក់​តាំង​វត្ថុ​សិល្បៈ។

រូបភាព Suppose Design Office

ផ្ទះដែល​ត្រូវបានរចនាឡើងជាប្រអប់កញ្ចក់រុំដោយដែកថែប បន្ទប់ត្រូវបានខណ្ឌ​ចេញពីគ្នាដោយសួនច្បារនៅក្នុងផ្ទះ ពន្លឺព្រះអាទិត្យដែលចាំងមក​ពីលើធ្វើអោយទីធ្លាមានពណ៌បៃតង និងមានខ្យល់អាកាសស្រស់​ស្រាយ​។ ជាន់​ផ្ទាល់​ដី​មាន​ផ្ទះ​បាយ​ បន្ទប់​ទទួល​ទាន​អាហារ​ បន្ទប់​ទឹក ជាន់​ខាង​លើ​ជា​បន្ទប់​គេង​ និង​កន្លែង​អង្គុយ​លេង ហើយ​អាច​មើល​ឃើញ​ជាន់​ខាង​ក្រោម​បាន។

៤. Lucky Drop Tokyo

រូបភាព Inhabitat

ផ្ទះនេះត្រូវបានសាងសង់នៅលើដីមួយ​កន្លែង​ ទំហំ​​ធំបំ​ផុត​គឺ ៣ ម៉ែត្រ​ការ៉េ ចំណែក​កន្លែង​ដែល​ស្អាតមាន​ទំហំ​ត្រឹម​តែ ១ ម៉ែត្រ​។ ផ្ទះ​នេះ​ត្រូវ​បាន​រចនា​ធ្វើ​ឡើង​​ដូចជា​តំណក់​ទឹក (drop)។

រូបភាព Inhabitat

៥. ផ្ទះនៅចំកណ្តាលផ្ទះសង​ខាង​

ត្រូវ​បាន​សាង​សង់​​លើ​ផ្ទៃ​ដី​ត្រឹម​តែ ៣០ ម៉ែត្រការ៉េ ផ្ទះ​មើលទៅដូច​ជា​បន្ទប់​សម្ងាត់។

រូបភាព Spoon & Tamago 

ការរចនា​ជណ្តើរ​នៅ​ក្នុង​ផ្ទះ​ក៏​ចម្លែក​ណាស់​ដែរ។

ទោះបី​ជា​យ៉ាង​ណាផ្ទះ​​មាន​អនាម័យ និង​មាន​ពន្លឺ​គ្រប់​គ្រាន់។ ផ្ទះត្រូវបានរចនាឡើងធ្វើ​យ៉ាង​ណា​អោយទំនើប និងមានផាសុខភាព ប៉ុន្តែមាន​តម្លៃ​សមរម្យ​នៅ​ក្នុង​ទី​ក្រុង​ធំដូចជា Tokyo និង​ Osaka។ ប្រាកដណាស់គ្មាននរណាម្នាក់មិន​ចង់បានផ្ទះធំទូលាយ ខ្សល់​អាកាស​ល្អ និង​មាន​កន្លែង​អង្គុយ​លេងច្រើន​ ប៉ុន្តែក្នុង​ជីវភាព​រស់​នៅ​បច្ចុប្បន្ន​ ​ពេល​មាន​មនុស្ស​រស់​នៅ​កាន់​តែ​ច្រើន ហើយមនុស្ស​​គ្មាន​​លទ្ធភាពទិញ​ផ្ទះ ប្រហែលយើងគួរតែចាប់ផ្តើមរៀនពីរបៀបរស់នៅតាម​បែបសាមញ្ញ។

ប្រភព Matome, Soranews 

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: