ចង់​ដឹង​ទេ​ថា​ពេលណា​នារីជប៉ុន​ចាត់​ទុក​អ្នក​ជាមនុស្សដែល​គេ​ស្រលាញ់

ប្រៀបជាមួយ​បណ្តាប្រទេស​ភាគ​ខាង​លិច​ ប្រទេសជប៉ុនត្រូវបានគេចាត់ទុកថាជាប្រទេស​មាន​វប្បធម៌តឹងរឹង។ មិត្តភាពរវាងបុរស និងនារីជប៉ុន តើ​អ្នក​អាច​បែង​ចែក​ថាមួយ​ណា​ជាមិត្ត​ភាព ហើយ​មួយ​ណា​ជាសេ្នហាដែរឬទេ? ដោយ​សារមាន​​ស្នេហាជាច្រើន​កើត​ចេញពី​មិត្ត​ភាព។

ដើម្បី​បក​ស្រាយ​អំពី​បញ្ហា​នេះគេហទំព័រស្ទង់មតិលើអ៊ីនធឺណែត Minna no Koe បាន​សាក​សួរអំពីរបៀបនារីជប៉ុនបែង​ចែក​រវាងមិត្ត​ភាព​ធម្មតា​ និង​ស្នេហា​ ហើយ​ទទួល​បាន​មតិ​ឆ្លើយ​តបចំនួន ១១៩៤។

ខាង​ក្រោម​នេះ​មាន​ ៧ ចំណុច​ដែល​ពេញ​និយម​។

៧. ប្រសិនបើ​គ្រាន់​តែ​ជា​មិត្តភក្តិ ​ខ្ញុំ​នឹង​ទាក់ទង​ទៅ​គេ​ពេល​ទំនេរ (មាន ៤% យល់​ស្រប)

រូបភាព ウレぴあ総研 – チケットぴあ

ទូរស័ព្ទទៅ​ជជែក​គ្នាលេងនៅថ្ងៃឈប់សម្រាក ឬក្រោយ​ពេល​ចេញពី​ធ្វើ​ការជារឿង​ធម្មតា។ ប៉ុន្តែ​ទូរស័ព្ទទៅ​បុរស​ម្នាក់​និយាយរឿង​ក្នុង​ចិត្ត​ពេល​យប់ ឬពេល​ដែល​អ្នក​ដឹង​ថា​បុរស​ម្នាក់​នោះកំ​ពុង​រវល់ ជារឿង​ដែល​អ្នក​ធ្វើ​ជាមួយ​មនុស្ស​ពិសេសតែ​ប៉ុណ្ណោះ។

៦. ប្រសិនបើ​គ្រាន់​តែ​ជា​មិត្តភក្តិ ខ្ញុំ​នឹង​មិន​ទៅ​ដើរ​លេង​នឹង​គេដើម្បី​ធ្វើអោយ​គេសប្បាយ​ទេ (មាន ៦% យល់​ស្រប)

នេះជាសំណួរ​មិន​សូវ​ជាក់​លាក់​ ប៉ុន្តែ​មនុស្ស​ជាច្រើន​យល់​ស្រប​ថាអ្វី​ដែល​គេ​ធ្វើ​សម្រាប់​មនុស្ស​ដែលគេ​ស្រលាញ់ច្រើន​ជាងមិត្ត​ភាព​ធម្មតា។

៥. ប្រសិនបើ​គ្រាន់​តែ​ជា​មិត្តភក្តិ ខ្ញុំ​នឹង​មិន​ដេក​ក្នុង​បន្ទប់​តែ​មួយ​ជាមួយ​គេទេ (មាន ៨% យល់​ស្រប)

រូបភាព ハウコレ

អ្វី​ទាំងនេះត្រឹម​ត្រូវ​ពេលធ្វើដំណើរកំសាន្តជាក្រុម ហើយស្ថានភាពតម្រូវអោយ​ដេក​ក្នុង​បន្ទប់តែ​មួយ​ជាមួយ​មិត្ត​ភក្តិ អ្នកនឹងគ្មាន​អារម្មណ៍ស្រួលទេ។

៤. ប្រសិនបើ​គ្រាន់​តែ​ជា​មិត្តភក្តិ ខ្ញុំ​​មិន​ដើរ​លេង​តែ​ពីរនាក់​ជាមួយ​គេទេ​ (មាន ៩% យល់​ស្រប)

គំនិតនេះ​មើលទៅហាក់ដូចជាតឹងរឹងប៉ុន្តែវាសមហេតុផលណាស់​ ពេល​និយាយអំពីទំនាក់​ទំនង​ក្នុង​សង្គម​ជប៉ុន។ ភាគ​ច្រើន​ជនជាតិ​ជប៉ុន​បង្កើត​ទំនាក់​ទំនង​អាស្រ័យ​លើ ក្រុមនៅ​ក្នុងសាលា​​ ក្រុម​ការ​ងារ ដូច្នេះ​ពេល​វេលា​ភាគ​ច្រើន​សម្រាប់​ក្រុម។ ហេតុ​នេះ​ប្រសិន​អ្នកទាំង​ពីរ​ណាត់​ជួប​គ្នា​មាន​ន័យ​ថា​ពួកគេ​ចង់​មាន​ពេលវេលាពិសេស ហើយ​ក៏​មាន​ន័យ​ថា​ពួក​គេ​ស្រលាញ់​គ្នា​ដែរ។

៣.  ប្រសិនបើ​គ្រាន់​តែ​ជា​មិត្តភក្តិ ខ្ញុំ​មិន​ពិបាក​ចិត្ត​ពេល​គេ​មាន​មិត្ត​ស្រី​ទេ (មាន ១៣% យល់ស្រប)

រូបភាព マイナビウーマン

ប្រសិនបើ​គ្រាន់​តែ​ជា​មិត្តភក្តិធម្មតា​ គ្មានបញ្ហា​អ្វី​ពេល​ដែល​គេ​មាន​មិត្ត​ស្រី​នោះ​ទេ។ ហើយ​អ្នក​អាច​នឹង​សប្បាយ​ចិត្ត​ជំនួស​គេ​ផង​ដែរ។

២. ប្រសិនបើ​គ្រាន់​តែ​ជា​មិត្តភក្តិ ខ្ញុំ​​មិន​កាន់​ដៃ ឬប៉ះ​រាង​កាយ​របស់​គេ​ច្រើន​ទេ (មាន ២៤% យល់​ស្រប)

ប្រទេស​ជប៉ុន​ជាប្រទេសម​ិន​ទំនាក់​ទំនង​ប៉ះ​ពាល់រាង​កាយទេ​។ សូម្បី​តែ​ជាគូរ​ស្នេហ៍ ឬ​ប្តី​ប្រពន្ធក៏​មិន​សូវ​ប៉ះគ្នាបើ​ប្រៀប​ទៅ​នឹង​ប្រទេស​ផ្សេង។ ហេតុ​នេះមនុស្ស​ពីរ​នាក់​កាន់​ដៃគ្នាជាសញ្ញានៃ​សេ្នហា។ (មិន​ដូចជា​បណ្តា​ប្រទេស​អឺរុ៉ប​មួយ​ចំនួន​ថើប​លា​គ្នាទេ)។

១. ប្រសិនបើ​គ្រាន់​តែ​ជា​មិត្តភក្តិ ខ្ញុំ​មិន​គេង​ជាមួយ​គេ​ទេ (មាន ២៩% យល់​ស្រប)

រូបភាព マイナビウーマン

សំណួរ​ដែល Minna no Koe បាន​លើក​ឡើងថា “តើព្រំដែនរវាងមិត្តភាព និងស្នេហាគឺជាអ្វី?”។ ប្រទេសជប៉ុនមិន​មែនចាស់​កម្រឹលរហូត​ត្រូវ​បញ្ជាក់​ច្បាស់​ពី​មិត្ត​ភាព ឬ​ស្នេហា​ទើប​គេង​ជាមួយ​គ្នា​ទេ។ មាន​ន័យ​ថា​ពេល​អ្នក​ទាំង​ពីរ​គេង​ជាមួយ​គ្នា​វា​លើស​ពី​មិត្ត​ភាព​ធម្មតា។

ដូច្នេះ​មិត្ត​ភាពធម្មតា​​រវាង​បុរស និង​នារី​មិន​អាច​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ទេ។

នេះជា​ការ​គិត​របស់​ស្រ្តី​ជប៉ុន។ ចុះ​អ្នក​វិញ​គិត​យ៉ាង​ណាដែរ?

ប្រភព Minna no Koe 

Japanese women sound off on the line separating a male friend and a boyfriend

Sacchan 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: