តើ​ល្បែងហៅ​ព្រលឹង​កញ្រ្ជោងមាន​ពិតដែរឬទេ?

Kokkuri គឺជាប្រភេទល្បែង​ទស្សន៍ទាយម្យ៉ាង​ ដែលពេញនិយមនៅក្នុង​សាលារៀនជប៉ុន។ ល្បែងទស្សន៍ទាយនេះមិន​ត្រឹម​តែ​ដើម្បី​សប្បាយ​​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​ក៏​មាន​គ្រោះ​ថ្នាក់​ណាស់​​ដែរ។

អ្នកមិន​គួរ​លេង​ល្បែង​នេះ​ទេ។

កុំគិតថា នេះគ្រាន់តែជាការគំរាមកំហែង ប្រសិនបើអ្នកលេងមិន​ត្រឹម​ត្រូវ​ អ្នក​អាច​នឹង​បាត់​បង់ជីវិត​​។

ប្រជាជនជប៉ុនជឿថា កញ្ជ្រោងមានកម្លាំង​អស្ចារ្យ​ដូចជា Yokai ក្នុងរឿងព្រេង។ មានល្បែងមួយ​ដែល​គេ​ប្រើសម្រាប់​ហៅព្រលឹង​កញ្ជ្រោង​មាន​ឈ្មោះ​ថា Kokkuri san ។

របៀប​រៀបចំពិធីមាន​ដូចខាងក្រោម៖

ដំបូង​ដាក់​ក្រដាស​ស​មួយ​សន្លឹក​នៅ​លើ​តុ

សរសេរចំណុច​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖

  • និមិត្តសញ្ញាច្រកទ្វារ Torii
  • និមិត្តសញ្ញាទាំងពីរជាមួយ​នឹង​ពាក្យ (Hai) និង (Lie)
  • លេខ​ចាប់​ពី ១ ដល់ ៩ និង​លេខ ០
  • ៥០ តួអក្សរ Hiragana

បន្ទាប់មកដាក់កាក់ ១០ យេន​លើក្រដាស​ អ្នក​ដែល​ចូល​រួម​ទាំង​អស់ត្រូវ​ដាក់ម្រាមដៃ​លើកាក់។ ចំណាំពេល​ដាក់​ម្រាម​ដៃលើ​កាក់មិន​ត្រូវប្រើ​កម្លាំង និង​ត្រូវបន្ធូរម្រាម​ដៃ។

បន្ទាប់​មក​អ្នក​អាច​លេង​ល្បែង​ហៅ​ព្រលឹង​កញ្ជ្រោងបាន​។

“こっくりさん、こっくりさん、おいでください”

(Kokkuri san, Kokkuri san, Oide kudasai)

ពេលនេះកាក់​នឹង​ប្តូរ​ទី​តាង​ដោយ​ខ្លួន​ឯង​។

ព្រលឹង​កញ្ជ្រោងដែល​​ត្រូវ​បាន​ហៅ សូម​ប្រយ័ត្នកុំដក​ម្រាមដៃរបស់អ្នកចេញពី​កាក់មិនថាមានអ្វីកើតឡើងក៏​ដោយ។

ពេល​កញ្ជ្រោង​មក​ដល់អ្នក​អាច​សាកសួរ​សំណួរ។ អាស្រ័យ​លើ​សំណួរ​កញ្ជ្រោង​នឹង​ឆ្លើយ​ដោយការ​ធ្វើ​ចលនា​កាក់នៅ​លើ​​ក្រដាស។

អ្នកត្រូវគិតអោយបានម៉ត់ចត់ពីសំណួរកុំលេងសើច​ជាមួយព្រលឹង​កញ្ជ្រោង​។ ប្រសិន​កញ្ជ្រោង​ដឹង​ថា​ អ្នក​កំ​ពុង​លេង​សើច កញ្ជ្រោង​នឹង​ដាក់​ទោស​អ្នក។

ដើម្បី​បញ្ចប់​ពិធីត្រូវ​ធ្វើ​ដូច​ខាង​ក្រោម៖

អាន​ពាក្យ​នេះឲ្យឮ៖

“こっくりさん、ありがとうございました。お離れください”

(Kokkuri san, arigatou gozaimasu, o hanarete kudasai)

នៅពេល​នោះកាក់​នឹង​ផ្លាស់​ទៅច្រកទ្វារ Torii ល្បែង​ត្រូវ​បញ្ចប់។

បន្ទាប់មកអ្នកត្រូវហែក​ក្រដាស​ជា ៤៨ បំ​ណែក ចំណែកប្រាក់ ១០ យ៉េន​ដែល​ប្រើ​ក្នុង​ល្បែង​ត្រូវ​ប្រើ​ក្នុង​រយៈពេល ៣ ថ្ងៃ ឬលាង​វិញ​ជាមួយ​នឹង​ទឹក​អំបិល។

ប្រសិន​បើធ្វើ​តាម​ជំហាន​ខាង​លើ Kokkuri san មិន​គួរ​ខ្លាច​នោះទេ។ បញ្ហាគឺ​ក្រោយ​ពេលបញ្ចប់​ល្បែង​មាន​មនុស្ស​មួយ​ចំនួន​ត្រូវ​ព្រលឹង​កញ្ជ្រោងដាក់​បណ្តា​សា។

នៅពេល​ដែល​កញ្ជ្រោង​បង្ហាញ​ខ្លួន​ ភាគ​ច្រើន​មាន​ក្លិន​ស្អុយ។ ហើយក្លិន​ស្អុយនោះ​អាច​នឹងធ្វើ​អោយអ្នក​​សន្លប់​។ ប្រសិនបើមិនបញ្ចូល​ខ្សល់ឲ្យទាន់​ពេល អ្នក​ដួលសន្លប់ប្រហែលជាមិនដឹងខ្លួនទៀតឡើយ។

នៅពេល​សន្លប់ដៃ​អ្នក​បាន​​ដក​ចេញ​ពីប្រាក់​កាក់។ ពេល​នោះប្រាក់​កាក់​នឹង​មិន​អាច​ធ្វើ​ចលនា​ទៅច្រកទ្វារ Torii ទៀត​ទេ។ ព្រលឹង​កញ្ជ្រោង​ដែល​ត្រូវ​ហៅមិន​អាច​ត្រលប់​ទៅវិញ​ អ្នក​ដែល​ចូល​រួមក្នុង​ពិធីនឹង​ត្រូវ​បណ្តាសា។

មានពាក្យចចាមអារ៉ាមចំពោះមនុស្សដែលត្រូវបណ្តាសា​ពេលលេង​ល្បែង​នេះ

មនុស្ស ៣ នាក់​ហៅ​ព្រលឹង​កញ្ជ្រោង​ ម្នាក់​ក្នុង​ចំណោម​ពួកគាត់​ឧទាហរណ៍​ហៅ​ថា A បាន​សួរលេង​សើចនឹង​ព្រលឹង​កញ្ជ្រោង​ថា៖

“សូម​អោយ​ដឹង​ក្នុង​ចំណោម​យើងខ្ញុំ​ទាំង ៣ នាក់ នរណា​ស្លាប់​មុន?”

ភ្លាម​ៗនោះប្រាក់​កាក់​ធ្វើ​ចលនា​ទៅ​អក្សរ “ha” ក្នុង​ចំណោម​មនុស្ស​ ៣ នាក់ មាន​តែ​ B មាន​ឈ្មោះផ្តើម​ដោយ​អក្សរ “ha” ស្រាប់​តែ​អ្នក​ទាំង​បីដក​ដៃ​ចេញ។

ពិធី​ត្រូវ​បញ្ចប់​នៅ​​ពាក់​កណ្តាល​ទី​។

២ ថ្ងៃ​ក្រោយ​មក​ទទួល​ព័ត៌មាន​ថា B បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍មួយ។

៨ ឆ្នាំ​ក្រោយ​ម​កមនុស្ស​ ២ នាក់​ទៀត​បាន​ជួប​គ្នា​បន្ទប់​ពី​រយៈពេល​គេច​ខ្លួន។ រហូត​មក​ដល់​បច្ចុប្បន្ន A នៅ​តែ​ខ្លាចពេល​រំ​លឹក​រឿង​កាល​ពី​មុន។ ពេល​នោះ A សារភាពរឿង​ពិត​។

“ខ្ញុំមិនបានសួរបែប​នោះទេ មិន​មែន​ខ្ញុំ​សួរថាតើ​នរណា​ស្លាប់​មុនទេ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្ញុំ​បាន​សុំកញ្ជ្រោងអោយ B ស្លាប់”។

ពេល​នោះអ្នក​ទាំង​ ៣ ភ្លេច​សរសេរ Hai និង Lie ក្នុង​ក្រដាស។ ពាក្យ “ha” មិន​មែន​និយាយ​ពី​ឈ្មោះ​របស់ B ទេ ប៉ុន្តែជា​អក្សរ​កាត់​នៃ​ពាក្យ “hai” មាន​ន័យ​ថា​បានយើង​នឹង​សម្លាប់​វា​អោយ​ឯង។

បន្ទាប់មក​អ្នក​ទាំង​ ២ សម្រេចចិត្តបញ្ចប់អ្វីដែលមិនទាន់បានបញ្ចប់ ពួក​គេ​រៀបចំបន្ត​ល្បែង​​។

ពួកគេ​ដាក់​ប្រាក់​កាក់​នៅ​កន្លែងពាក្យ “ha” បន្ទាប់​មក​និយាយ​ស្រប​គ្នា​ថា៖

“こっくりさん、お帰りください”

(Kokkuri san, o kaeri kudasai) – Kokkusan, សូមត្រលប់​ទៅ​វិញ

ប្រាក់កាក់មិនធ្វើ​ចលនាទេ និយាយ​ម្តង​ទៀត 

“こっくりさん、おねがいします、お帰りください”

(Kokkuri san, onegaishimasu, o kaeri kudasai) – Kokkusan សូម​ត្រលប់​វិញ

ដោយ​ភ័យ​ខ្លាច​អ្នក​ទាំង ២ បន្ត​សុំ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប។

ស្រាប់​តែ​ប្រាក់​កាក់​ចាប់​ផ្តើម​ធ្វើ​ចលនា។

“お”“い”“で”(“O”, “I”, “De” ) – Oide (មកទី​នេះ)

ទោះបី​គ្មាន​អ្នកយល់​អំពីអត្ត​ន័យ​ ប៉ុន្តែព្រោះ​តែ​ Kokkuri san ឆ្លើយ​តប ពួកគេ​ជឿ​ថាល្បែង​ត្រូវ​​បញ្ចប់។

ប៉ុន្តែ​ថ្ងៃ​បន្ទាប់ A លោតសម្លាប់ខ្លួន។

ត្រូវ​ណាស់ “Oide” មិន​មែន​ជា​ការ​បញ្ចប់​ល្បែង​ទេ​​ ប៉ុន្តែ​ជា​ការ​ចាប់ផ្តើម​។ នរណា​ម្នាក់​បាន​បន្ត​ហៅ​ព្រលឹង​កញ្ជ្រោង​ដើម្បី​អោយ​​វា​ជួយ។

ទីបំ​ផុត​មាន​ក្រដាស​មួយ​​​បន្សល់​ទុកសរសេរថា៖

យើង​មក​ព្រោះតែ B បាន​ហៅ​យើង

បញ្ចប់​រឿង​នេះទាំង A និង B ធ្វើ​បាប​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈជំនួយ​ពីព្រលឹង​កញ្ជ្រោង​។ ជឿឬមិន​ជឿរឿង​នេះ​ជាជម្រើស​របស់​អ្នក​។

ប៉ុន្តែ​ល្បែង​ហៅ​ព្រលឹង​ Kokkuri san ពិតជា​គ្រោះ​ថ្នាក់​ណាស់។ អ្នក​ និង​ក្រុម​គ្រួសារ​គួរតែ​ដឹង​ដើម្បី​ជៀស​វាង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: