លើកលែងតែមនុស្ស – តើសត្វ និងរុក្ខជាតិអាចដឹងមុនពី​រញ្ជួយដី?

ប្រសិនបើអាចព្យាករណ៍មុន​ពី​រញ្ជួយ​ដី មនុស្សត្រូវបាន​ជម្លៀសចេញទាន់ពេល ដើម្បី​កាត់​បន្ថយ​ការ​ខូច​ខាត និង​របួស។ ទោះ​ជា​យ៉ា​ង​ណា​ ចំណុចនៅតែជាបញ្ហាដែលមិនអាចដោះស្រាយបានសម្រាប់អ្នកវិទ្យាសាស្ត្រជប៉ុន។

នៅពេលដែលវិទ្យាសាស្ត្រមិន​អាច​ធ្វើ​អ្វី​បាន​ តាមការ​និយាយ​ត​គ្នាពី​សញ្ញា​រញ្ជួយ​ដី ដែល​ប្រជាជន​ជប៉ុន​ប្រឈម​​គ្រោះ​​ធម្ម​ជាតិ​​ញឹក​​ញាប់​។

ប្រសិនបើអ្នកមើលឃើញសញ្ញាមិនប្រក្រតីទាំងនេះ​ ប្រហែល​នឹង​មាន​រញ្ជួយ​ដី​កើត​ឡើង។

ពពក​មើល​ទៅ​ចម្លែក​

រូបភាព https://matome.naver.jp/odai/2146569705009235601

បើសិនជាអ្នក​មើល​​មេឃឃើញពពកមាន​រូបរាងខុសធម្មតា​​ អាច​នឹង​មាន​រឿង​ខុស​ប្រក្រតី​កំ​ពុង​កើត​ឡើង​។

ថ្វីត្បិតតែ វិទ្យាសាស្រ្តមិនទាន់បង្ហាញពី​ទំនាក់​ទំនង​រវាងរញ្ជួយដី និងរូប​រាង​របស់​ពពកនៅ​ឡើយ។

សកម្ម​ភាព​មិន​ប្រក្រតី​របស់​សត្វ​ក្អែក

រូបភាព https://matome.naver.jp/odai/2146569705009235601

ភាគ​ច្រើន​សត្វ​ក្អែក​រស់​នៅ​ទី​ក្រុង​ធំៗក្នុង​ប្រទេស​ជប៉ុន។ ប្រាជ្ញា​របស់​វា​ត្រូវ​បាន​វាយ​តម្លៃ​ថាខ្ពស់​ជាង​បក្សី​ផ្សេង​ទៀត។

ឧទាហរណ៍​ដើម្បី​បំបែក​គ្រាប់​ធញ្ញជាតិ​ សត្វ​ក្អែក​ទាំង​នេះ​នឹង​ពាំគ្រាប់​ធញ្ញជាតិ​ដាក់​នៅ​កណ្តាល​ផ្លូវដើម្បី​ឲ្យឡាន​គិន​បំ​បែក​។

គេ​​និយាយ​ត​គ្នា​ថា ពេល​យប់​ប្រសិន​បើស្តាប់​ឮ​សម្លេងសត្វ​​ក្អែកស្រែក​ខ្លាំង​ ហើយនៅព្រឹកបន្ទាប់មើលឃើញសត្វ​ក្អែក​ប្រមូល​ផ្តុំ​ជា​ហ្វូង​មាន​ន័យ​ថានឹង​​មាន​រញ្ជួយ​ដី។ ផ្ទុយ​ទៅ​វិញធម្មតា​ទី​ក្រុង​មាន​ក្អែក​ច្រើន​ ប៉ុន្តែ​ថ្ងៃ​មួយ​ស្រាប់​តែ​មិន​ឃើញ​ក្អែកក៏​ជា​សញ្ញា​ប្រាប់​ថា គ្រោះ​រញ្ជួយ​ដី​នឹង​កើត​មានដែរ។

សកម្មភាព​ចម្លែក​របស់​សត្វ​ឆ្កែ និង​ឆ្មា

រូបភាព https://matome.naver.jp/odai/2146569705009235601

ចំណុចនេះត្រូវបានចាត់ទុកជាសញ្ញាព្យាករណ៍មួយដែលគួរឲ្យទុកចិត្តបំផុត។

ឆ្កែ​ស្រាប់​តែ​ព្រុះ​ខ្លាំង​ដោយ​មិន​ដឹង​ពី​មូល​ហេតុ​ ទោះ​បី​ជា​ស្រែក​ក៏​វា​មិន​ឈប់ មាន​ប្រហែល ២៥ % ភាព​ភ័យ​ខ្លាចព្រោះ​ដឹង​មុន​ពី​រញ្ជួយ​ដី។ ចំណែក​សត្វឆ្មាមាន​ប្រហែល ៣៩ % បាត់​បង់​ម្ចាស់​ការ​ និង​រក​វិធី​រត់​ចេញពី​ផ្ទះមុន​ពេល​មាន​រញ្ជួយ​ដី។

ក្នុង​ស្ថាន​ភាព​នេះប្រសិន​មាន​រញ្ជួយដី​កើ​ត​ឡើង​អាច​នឹង​មាន​កម្រិត ៥ Richter។ ទោះជាយ៉ាង​ណា ​មនុស្ស​នៅ​តែ​មិន​ទាន់​យល់អំពីការ​ព្យាករណ៍នេះ។

សង្កេត​មើល​ត្រី​មាន​សកម្មភាព​​ខុស​ប្រក្រតី

រូបភាព https://matome.naver.jp/odai/2146569705009235601

សញ្ញានេះត្រូវបានបញ្ជាក់ក្នុង​ឆ្នាំ ១៩២២ អ្នកនេសាទជប៉ុនចាប់បាន​ត្រីមួយដែលមានរូបរាងអាក្រក់។ នៅឆ្នាំក្រោយ រញ្ជួយដី​បានកើតឡើងក្នុងតំបន់ Kanto បំ​ផ្លាញ​​​ទី​​ក្រុងតូក្យូ។

ក្នុង​ឆ្នាំ ១៩៣២ គេ​មើល​ឃើញ​ត្រី​ធំមួយ​កំ​ពុង​តែ​ភ័យខ្លាចក្នុង​ហ្វូង​មឹក ឆ្នាំបន្ទាប់រញ្ជួយ​ដី​ និង​រលក​យក្សចូល​មក​ប្រទេស​ជប៉ុន។ ក្នុង​ឆ្នាំ ១៩៩៥ ហ្វូង​ត្រី Bora ត្រូវ​បាន​គេ​ប្រទះឃើញ​ថា ​កំ​ពុង​ហែល​ត្រលប់​​ទៅ​​ខ្សែ​ទឹកជា​បាតុភូតដែល​​កម្រ ហើយ​ ៣ ថ្ងៃ​ក្រោយ រញ្ជួយដី​កើត​នៅ​តំ​បន់ Kansai ធ្វើឲ្យ​​មនុស្ស​ ៦៤៣៤ នាក់​ស្លាប់។

ទោះ​បីជា​យ៉ាង​ណា​ នៅ​តែ​មិន​ទាន់​មាន​ភស្តុតាងវិទ្យាសាស្រ្តដែលបង្ហាញពីបាតុភូតនេះនៅ​ឡើយ​ទេ។

ក្រៅពី​នេះ ​មនុស្ស​អាច​ព្យាករណ៍រញ្ជួយដីដោយផ្អែកលើការ​សង្កេត​សកម្មភាព​ចម្លែក​របស់​ពស់ និង​ជន្លេន ចំណែក​ករណី​មួយ​ផ្សេង​ទៀត​គឺ​ដើម​ឈើនៅ​តែ​មាន​ផ្លែ​ផ្កា​ទោះជា​រដូវ​ប្រមូល​ផល​បាន​កន្លង​ផុត។

ប្រសិនបើចំណុច​ទាំង​នេះ​ត្រឹម​ត្រូវ​ មាន​ន័យ​ថា​ លើក​លែង​តែ​មនុស្ស​ មានតែ​សត្វ​​ និង​រុក្ខ​ជាតិ​​អាច​ព្យាករណ៍គ្រោះ​ធម្មជាតិបាន។

ក្នុង​ករណី​ដែល​អាច​ព្យាករណ៍​ពី​រញ្ជួយ​ដី​ មនុស្ស​ជាច្រើន​នឹងត្រូវ​បាន​សង្គ្រោះ​។ ទោះជាយ៉ាងណា សញ្ញា​ព្យាករណ៍​ទាំង​នេះនៅ​មិន​ទាន់​បញ្ជាក់ដោយវិ​ទ្យា​សាស្រ្ត​ឡើយ។ នៅពេល​ដែល​វិទ្យា​សាស្រ្ត​មិន​ទាន់​អាច​បញ្ជាក់​នៅ​ឡើយ គ្រាន់តែ​សង្កេត​ធម្មជាតិ​អាច​នឹង​សង្រ្គោះ​អ្នក ឬសូម្បី​តែ​សត្វ​ដែល​នៅ​ជិតខ្លួន​​អ្នក​។

Kengo Abe 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: