ចំណុចទាំង ១០ ដែលប្រជាជនជប៉ុនមានមោទនភាពចំពោះប្រទេសរបស់ពួកគេ
ប្រជាជនគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកតែងមានមោទនភាពចំពោះប្រទេសរបស់ពួកគេ។ វាអាចជាមុខម្ហូបដែលល្បីឈ្មោះ កន្លែងកំសាន្ត ឬជាចំណុចពិសេសម្យ៉ាងដែលធ្វើអោយជនបរទេសកោតសរសើរ។
១. ម្ហូបជប៉ុន
ពេលមានគេសួរពីអាហាររបស់ប្រទេសខ្លួន ភាគច្រើនប្រជាជនជប៉ុនសុទ្ធតែឆ្លើយថា “ខ្ញុំមានមោទនភាពខ្លួនជាជនជាតិជប៉៉ុនពេលញ៉ាំ Sushi និងផឹកស្រា Sake”។ នេះគឺជាការសរសើររបស់ប្រជាជនជប៉ុនសម្រាប់មុខម្ហូបរបស់ប្រទេសពួកគេ។
សម្រាប់ប្រជាជនជប៉ុនអាហារដែលមិនអាចខ្វះបានដូចជា Sushi, Sashimi, Sake -ល- និងម្ហូបប្រពៃណីជាច្រើនផ្សេងទៀត។ ទោះបីអ្នកទៅដល់ទីក្រុងណាមួយនៅលើពិភពលោក អ្នកនឹងរកឃើញភោជនីយដ្ឋានជប៉ុនដែលមានមុខម្ហូបជាច្រើន
២. សន្ដិសុខសង្គម
ទោះបីជាមានការជជែកវែកញែកច្រើនអំពីបញ្ហានេះ មានករណីឃាតកម្មនៅកន្លែងសាធារណៈកើតឡើង ប៉ុន្តែសម្រាប់ប្រជាជនជប៉ុនទីក្រុងរបស់ពួកគេនៅតែមានសុវត្ថិភាពបើប្រៀបទៅនឹងកន្លែងផ្សេងទៀតលើពិភពលោក។ ពួកគេអាចដេកនៅលើរថភ្លើង ដើរម្នាក់ឯងពេលយប់ដោយមិនចាំបាច់ខ្លាច។
លើសពីនេះទៅទៀតប្រជាជនជប៉ុនស្រលាញ់សន្តិភាព ជាកន្លែងដែលមានមនុស្សអត់ធ្មត់រាប់ម៉ោងតម្រង់ជួរឬអង្គុយផឹកតែមានដំណាក់កាលផ្សំស្មុគស្មាញ។ នេះជាអ្វីដែលមិនងាយរកបាននៅប្រទេសដទៃ ជាពិសេសភាពអត់ធ្មត់របស់ប្រជាជនជប៉ុន។
៣. បន្ទប់ទឹកមានអនាម័យស្អាត
គ្មានអ្វីចម្លែកពេលដែលស្រ្តីជប៉ុននិយាយថាពួកគេមានអារម្មណ៍មោទនភាពពេលប្រើបន្ទប់ទឹកនៅប្រទេសរបស់ខ្លួន។ បន្ទប់ទឹកនៅប្រទេសជប៉ុនត្រូវបានវាយតម្លៃថាស្អាតបំផុតលើពិភពលោក។
ស្មារតីប្រជាជនជប៉ុនតម្រូវអោយពួកគេរក្សាអនាម័យគ្រប់ពេលគ្រប់ទីកន្លែង ហើយវាធ្វើអោយពួកគេមានអារម្មណ៍ស្រស់ស្រាយសូម្បីតែនៅក្នុងបន្ទប់ទឹក។
៤. ត្រាំទឹកក្តៅ Onsen
មិនមែនប្រទេសនៅលើពិភពលោកសុទ្ធតែមានជ្រោះទឹកក្តៅដូចជាប្រទេសជប៉ុនទេ។ ភ្ញៀវទេសចរណ៍ជាច្រើនដែលមកទីនេះមានអារម្មណ៍មិនល្អប្រសិនបើមិនបានទៅត្រាំជ្រោះទឹកក្តៅ Onsen។ ដូច្នេះប្រជាជនជប៉ុនតែងមានមោទនភាពពេលដែលធម្មជាតិផ្តល់អំណោយដ៏មានតម្លៃដល់ប្រទេសរបស់ពួកគេ។
៥. ធម្មជាតិទាំង ៤ រដូវ
មនុស្សគ្រប់រូបប្រហែលធ្លាប់ប្រថ្នាធ្វើដំណើរទៅប្រទេសជប៉ុន ព្រោះតែធម្មជាតិនៅប្រទេសជប៉ុនមាន ៤ រដូវស្រស់ស្អាត រដូវមួយណាក៏មានភាពទាក់ទាញខុសគ្នា។
ប្រសិនបើនិទាឃរដូវផ្កាសាគឺរ៉ារីកជាសញ្ញានៃសេចក្តីសង្ឃឹម រដូវក្តៅជាមួយនឹងស្លឹកឈើពណ៌បៃតង រដូវស្លឹកឈើជ្រុះជារដូវស្លឹកឈើប្រែទៅជាពណ៌ក្រហមធ្វើអោយមានទេសភាពស្រស់ស្អាតរ៉ូមែនទិច ចំណែករដូវរងាមានព្រិលធ្លាក់ធ្វើអោយបរិយាកាសស្ងប់ស្ងាត់។
៦. ឥរិយាបថគួរសម
ប្រសិនបើអ្នកសួរនរណាម្នាក់ថាប្រទេសណាមានឥរិយាបថគួរសមជាងគេនៅលើពិភពលោកភាគច្រើនចម្លើយគឺជប៉ុន។
ដូចជាឥរិយាបថឳនគោរព និយាយសុំទោស ឬនិយាយអរគុណជាឥរិយាបថគួរសមរបស់ជនជាតិជប៉ុន។
តាំងពីកុមារភាព កុមារជប៉ុនត្រូវបានបង្រៀនអោយចេះឯករាជ្យ រក្សាភាពស្ងៀមស្ងាត់នៅកន្លែងសាធារណៈ គោរពមនុស្សចាស់ ជួយអ្នកដទៃ -ល- អ្វីទាំងនេះនឹងស្ថិតក្នុងចិត្តក្មេងតាំងពីតូចរហូតដល់ពេញវ័យ។
៧. កម្រាលព្រំ Tatami
Tatami ជាប្រភេទកម្រាលព្រំប្រពៃណីរបស់ជប៉ុន ប្រជាជនមួយចំនួននៅតែចូលចិត្តកម្រាលព្រំនេះជាជាងកម្រាលព្រំទំនើបផ្សេងទៀត។
៨. Anime និង Manga
មិនត្រឹមតែនៅប្រទេសជប៉ុន ប៉ុន្តែមានមនុស្សជាច្រើននៅលើពិភពលោកមានកុមារភាពចូលចិត្តមើលរឿងគំនូរជីវចលដូចជា Pokemon, Doremon -ល-។
នេះក៏ជាការរួមចំណែកបង្កើតកេរ្តិ៍ឈ្មោះសម្រាប់ប្រទេសជាតិ គ្មានអ្វីភ្ញាក់ផ្អើលពេលដែលប្រជាជនជប៉ុនតែងមានមោទនភាពចំពោះប្រទេសរបស់ពួកគេ។
៩. តុកម្តៅ Kotatsu
សម្ភារៈគ្រួសាររបស់ជប៉ុនតែងតែពេញនិយមនៅបណ្តាប្រទេសដទៃទៀត មានរូបរាងស្អាត មានមុខងារច្រើន និងមានគុណភាព។
Kotatsu ជាប្រភេទតុកម្តៅដែលសន្សំភ្លើង អ្នកមិនចាំបាច់បើកភ្លើងច្រើនទេ ប៉ុន្តែនៅតែមានភាពកក់ក្តៅ។
១០. ម៉ាសីុនលក់ទំនិញដោយស្វ័យប្រវត្តិ
ម៉ាស៊ីនលក់ទំនិញអាចរកបានគ្រប់ទីកន្លែងនៅក្នុងប្រទេសជប៉ុន មិនត្រឹមតែលក់ភេសជ្ជៈប៉ុណ្ណោះទេ មានលក់អាហារ សៀវភៅ កាសែត និងឆ័ត្រផងដែរ។ បើយោងតាមស្ថិតិនៅប្រទេសជប៉ុនមានម៉ាសីុនលក់ស្វ័យប្រវត្តិប្រហែល ៥០ លានគ្រឿង។
ទាំងនេះជាមោទនភាពរបស់ប្រជាជនជប៉ុន។
Hai Au