ហេតុអ្វីមនុស្សមួយចំនួននៅជប៉ុនសុខចិត្តរស់ក្នុងបន្ទប់តូចចង្អៀតមិនរកការងារធ្វើ?
សាលារៀននៅប្រទេសជប៉ុនមានសម្ពាធខ្លាំង ដូច្នេះប្រសិនបើក្មេងម្នាក់មានជំងឺឯកោប្រែទៅជា Hikikomori (អ្នកដែលចូលចិត្តឃំុខ្លួនក្នុងបន្ទប់) វាអាចដោយសារតែមិនចង់រៀន ឬមានភាពភ័យខ្លាចចំពោះគ្រូបង្រៀន និងមិត្តភក្តិ។
ទោះបីពួកគេជាមនុស្សពេញវ័យ ប៉ុន្តែនៅតែឃុំខ្លួនក្នុងបន្ទប់ ហើយមូលហេតុរបស់ពួកគេជាអ្វី?
ធម្មតាអ្នកដែលកើត Hikikomori ត្រូវបានឪពុកម្តាយថែទាំ។ ប៉ុន្តែមានរឿងអ្វីកើតឡើងក្រោយពេលឪពុកម្តាយស្លាប់? ឪពុកម្ដាយមួយចំនួនបានស្នើសុំជំនួយ Free school។ អង្គការនេះមិនត្រឹមតែផ្តោតទៅលើកុមារប៉ុណ្ណោះទេ ប៉ុន្តែមានទាំងមនុស្សពេញវ័យបោះបង់ការសិក្សាទៅនៅក្នុងបន្ទប់តូចចង្អៀត។
អណាព្យាបាលរបស់ជន Hikikomori អ្នកនៅក្នុងវីដេអូជាអ្នករស់ពឹងលើប្រាក់សោធន។ ទោះជាយ៉ាងណាភាគច្រើនប្រាក់ចំណាយទៅលើការចិញ្ចឹមកូនប្រុសដែលមានអាយុ ៤៧ ឆ្នាំ។
ថ្វីបើឪពុកម្ដាយជាច្រើនដងព្យាយាមពន្យល់កូនរបស់ខ្លួនអោយចេញពីបន្ទប់ ទីបំផុងកូនប្រុសគ្រាន់តែស្រែកខ្លាំង យំ កម្ទេចឥវ៉ាន់ ចំណែកឪពុកម្តាយដឹងតែភ័យខ្លាចស្រក់ទឹកភ្នែកតែប៉ុណ្ណោះ។
ពេលអ្នកជំនួយមកដល់ ទោះបីជានិយាយទន់ភ្លន់ពួកគេនៅតែត្រូវស្តីបន្ទោសគ្មានមេត្តា។
“ពេលបើកទ្វាអញនឹងប្រើកម្លាំងវាយឯងអោយខ្លាំង។ គេកំពុងតែដេក ប៉ុន្តែឯងគោះទ្វាហៅភ្ញាក់ ហើយចង់ចូលបន្ទប់ទៀត។ បើពូកែចូលមក”។
ក្នុងស្ថានភាពបែបនេះបុគ្គលិកពិភាក្សាជាមួយឪពុកម្តាយកម្ទេចទ្វា។ ពួកគេយល់ថាពិតជាពិបាកនិយាយជាមួយមនុស្សម្នាក់ក្នុងបន្ទប់។
ទីបំផុតបុរសអាយុ ៤៧ ឆ្នាំបានចេញមុខ។ ទោះបីសន្យាជាមួយឪពុកម្តាយជាច្រើនដងថានឹងចេញក្រៅ ប៉ុន្តែគាត់មិនធ្វើតាមសន្យាសោះ។
បន្ទាប់ពីបរាជ័យក្នុងការប្រឡងចូលសាលារៀនដែលមានកេរ្តិ៍ឈ្មោះ គាត់លះបង់ទាំងការសិក្សា។ ក្រោយមកគាត់ខ្ចី ៤ លានយេនពីឪពុកម្តាយដើម្បីបើកក្រុមហ៊ុនសូហ្វវែរ PC ប៉ុន្តែក្រោយរយៈពេល ៥ ឆ្នាំក្រុមហ៊ុនក្ស័យធន។ គាត់បានលេងភាគហ៊ុនប៉ុន្តែបរាជ័យធ្វើអោយជំពាក់បំណុល ៨ លានយេន។ ជាមួយនឹងបំណុលបុរសម្នាក់នេះប្រកាសខ្លួនក្លាយទៅជា Hikikomori។
ទោះបីចុងក្រោយគាត់ព្រមនិយាយ ប៉ុន្តែនៅក្នុងការសន្ទនានៅតែមានជម្លោះជាច្រើន។
គាត់បាននិយាយថាបន្ទាប់ពីបញ្ចប់គម្រោងផ្ទាល់ខ្លួនគ្រោងទុក គាត់នឹងចេញពីបន្ទប់។ បុរសម្នាក់នេះធានាថាគ្រប់យ៉ាងកំពុងដំណើរការល្អ ប៉ុន្តែតាមពិតគ្មានអ្វីទាំងអស់។
ចំណុចរួមនៃមនុស្សពេញវ័យកើត Hikikomori នោះគឺពួកគេព្យាយាមប្រកាន់ខ្ជាប់នូវគំនិតមួយ បន្ទាប់មកបាត់បង់អារម្មណ៍យល់ដឹងរវាងការពិត និងក្តីស្រមៃ។
ក្នុងរយៈពេល ៧ ម៉ោងបុគ្គលិកព្យាយាមនាំបុរសម្នាក់នេះត្រលប់មកបច្ចុប្បន្ន។ ដោយដឹងថានៅប្រទេសជប៉ុនមានប្រហែលមនុស្ស ៧០០,០០០ នាក់ប្រកាសខ្លួនជា Hikikomori និង ១,៥០០,០០០ មានហានិភ័យក្លាយទៅជា Hikikomori។
ក្នុងកម្មវិធីនេះបុគ្គលិកព្យាយាមជួយជន Hikikomori ផ្សេងទៀត។ ជាកូនប្រុសរបស់លោកតាម្នាក់អាយុ ៧៣ ឆ្នាំ។ គាត់មានផ្ទះផ្ទាល់ខ្លួន ប៉ុន្តែបែរជាសម្រេចចិត្តរស់នៅមជ្ឈមណ្ឌលមនុស្សចាស់។ មូលហេតុជាអ្វី? ដោយសារគាត់មិនចង់នៅជាមួយកូនប្រុសរបស់គាត់។
ពេលបុគ្គលិកចូលផ្ទះខាងក្នុងសុទ្ធតែសំរាម។ ក្លិនស្អុយគ្រប់កន្លែងធ្វើអោយអ្នកជិតខាងត្អូញត្អែរ។ អ្នកដែលរស់នៅក្នុងផ្ទះមិនងូតទឹករយៈពេល ១ ឆ្នាំ បន្ទប់ទឹកសុទ្ធតែសំរាម។ ម្នាក់នេះកាត់សក់ហើយមិនខ្ចីយកទៅចោល។
បុរសម្នាក់នេះបន្ទាប់ពីបញ្ចប់ការសិក្សាមិនអាចរកការងារបាន បន្ទាប់ពីធ្វើការនៅកន្លែងផ្សេងគ្នាមិនបានគាត់បានបោះបង់ចោល។ ម្នាក់នេះបានក្លាយទៅជាជន Hikikomori រយៈពេល ១១ ឆ្នាំ ហើយម្តាយរបស់គាត់បានស្លាប់ ៦ ខែមុន ដូច្នេះគ្មានអ្នករៀបចំសម្អាតសំរាមរបស់គាត់ធ្វើអោយផ្ទះកខ្វក់ដូចបច្ចុប្បន្ន។
រាល់សប្តាហ៍ឪពុកអាយុ ៧៣ ឆ្នាំតែងផ្ញើប្រាក់ ប៉ុន្តែឥឡូវប្រាក់នៅសល់មិនច្រើន។ គាត់បាននិយាយជាច្រើនដងព្យាយាមផ្លាស់ប្តូរ ប៉ុន្តែពេលគិតថាត្រូវទៅធ្វើការគាត់បែរជាខ្លាច។
“មិនត្រូវជៀសវាងពីការពិត”
កុំព្យាយាមនិយាយថាខ្លួនអ្នកអាចធ្វើបាន។ ដោយសារតែគាត់មិនអាចធ្វើបានទើបធ្លាក់ក្នុងស្ថានភាពដូចបច្ចុប្បន្ន។
រយៈពេល ៣ ម៉ោងក្រោយមកបុគ្គលិកព្យាយាមពន្យល់ណែនាំបុរសម្នាក់នេះអោយត្រលប់មកបច្ចុប្បន្នវិញ។
ទីបំផុតគាត់យល់ព្រមទៅរស់នៅដោយឥតគិតថ្លៃក្នុង Free school ហើយចាប់ផ្តើមជីវិតថ្មី។
Kengo Abe