តើប្រជាជនជប៉ុនគិតយ៉ាងណាចំពោះគុណសម្បត្តិ និងគុណវិបត្តិនៃការរស់នៅទីក្រុង Tokyo?
តើអ្នកកំពុងរស់នៅក្នុងទីក្រុង Tokyo មែនទេ? ប្រសិនបើមិនមែន តើអ្នកចង់ទៅរស់នៅទីនោះដែរទេ?
ថ្មីៗនេះប្រធានបទនិយាយអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការរស់នៅក្នុងទីក្រុង Tokyo ត្រូវបានអ្នកបណ្តាញសង្គមលើកយកមកនិយាយ។ ដូចដែលអ្នកបានដឹងនេះជាទីក្រុងមានប្រជាជនច្រើនលេខ ៣ លើពិភពលោក។
ចំនួនប្រជាជននៅ Tokyo ច្រើនជាង Delhi សៀងហៃ សៅប៉ូឡូ។ ជាការពិតត្រូវនិយាយអំពីជីវភាពរស់នៅក្រុង Tokyo ក៏ដូចជាគុណវិបត្តិរបស់វាផងដែរ។
ខាងក្រោមនេះជាមតិយោបល់របស់អ្នកដែលរស់នៅក្នុងទីក្រុង Tokyo ចំពោះគុណសម្បត្តិ និងគុណវិបត្តិសំយោគតាមរយៈ GirlChannel។
“គុណសម្បត្តិគឺសប្បាយរីករាយ ងាយស្រួលទំនាក់ទំនងជាមួយអ្នកនៅជុំវិញ ហើយងាយនឹងទទួលជោគជ័យ។ ចំណែកគុណវិបត្តិតម្លៃផ្ទះជួលខ្ពស់ មនុស្សច្រើនពេក”។
រូបភាព https://www.justonecookbook.com/tokyo-skytree/
“មនុស្សច្រើនពេក រាល់ពេលដែលប្រជ្រៀតគ្នាលើរថភ្លើងដូចកំពុងប្រយុទ្ធ”។
“គុណសម្បត្តិគ្មាននរណាជ្រៀតចូលរឿងរបស់យើង។ ចំណែកគុណវិបត្តិប្រសិនបើអ្នកក្រ អ្នកអាចជួលតែផ្ទះអន់ប៉ុណ្ណោះ”។
“សម្រាប់ខ្ញុំគ្រាន់តែងាយស្រួលទៅដល់ Disneyland”
“គុណសម្បត្តិអាចទៅគ្រប់ទីកន្លែងដោយរថភ្លើង អ្នកអាចនឹងនៅជិតក្រុមហ៊ុន។ ចំណែកគុណវិបត្តិតម្លៃថ្លៃ គ្មានដី និងសាលាមត្តេយ្យច្រើនទេ។”។
“នៅតាមជនបទមនុស្សជាច្រើនចូលចិត្តដឹងរឿងអ្នកដទៃ។ មនុស្សជាច្រើនបង្កើតពាក្យចចាមអារ៉ាម នៅទីក្រុងស្រួលដកដង្ហើមជាង”។
“ចំនុចដែលមិនល្អគឺកម្រិតជីវភាពខ្ពស់”
រូបភាព https://blog.gaijinpot.com/guide-best-lost-translation-spots-tokyo/
“ថ្លៃជួលផ្ទះខ្ពស់ ហើយខ្ញុំពិតជាស្អប់ការប្រជ្រៀតគ្នាលើរថភ្លើង។ ប៉ុន្តែវាល្អជាងបើប្រៀបនឹងជនបទ”។
“ចំណុចសំខាន់គឺថាមានឱកាសការងារច្រើន ចំណែកគុណវិបត្តិទោះបីផ្ទះរបស់ថ្លៃប៉ុន្តែវានៅតែតូច”
“បើប្រៀបធៀបនឹងទីក្រុងធំដទៃទៀតនៅជប៉ុនដូចជា Osaka ឬ Nagoya ខ្ញុំឃើញថាគ្មានចំណុចអ្វីល្អទេ។ ដីធ្លីថ្លៃប៉ុន្តែបែរជាមានមនុស្សរស់នៅច្រើន”។
“ក្តៅខ្លាំងនៅរដូវក្តៅ ភាគច្រើនដោយសារអាកាសធាតុ ប៉ុន្តែមួយផ្នែកក៏ដោយអគារខ្ពស់នៅទីនេះដែរ”។
“វាពិតជាគ្មានបញ្ហាទេប្រសិនបើអ្នកមិនមានឡាន”។
“ចំណុចមិនល្អបំផុតសម្រាប់ខ្ញុំគឺអ្នកមានអួតទ្រព្យសម្បត្តិរបស់ពួកគេនៅកន្លែងសាធារណៈ”
រូបភាព CNN.com
“ខ្ញុំបារម្ភថាពេលខ្ញុំមានកូនវាអាចនឹងត្រូវគេបំពានលើរថភ្លើង”
“ខ្ញុំគិតថារស់នៅ Tokyo សុទ្ធតែចំណុចវិជ្ជមាន។ ចំណុចមិនល្អប្រហែលថ្លៃជួលផ្ទះ និងរថភ្លើងមានមនុស្សច្រើន”។
“មានរឿងជាច្រើនដែលខ្ញុំមិនចូលចិត្ត ប៉ុន្តែខ្ញុំមិនចង់ត្រលប់ទៅស្រុកកំណើតវិញទេ”។
“ខ្ញុំយល់ថាកន្លែងនេះល្អប្រសិនបើអ្នកធ្វើដំណើរកំសាន្ត។ មានជើងហោះហើរជាច្រើននៅទីនេះឬអ្នកអាចជ្រើសរើសក្រុមហ៊ុនអាកាសចរណ៍តាមចិត្ត ទាំងនេះជួយអោយអ្នកជ្រើសរើសជើងហោះហើរដែលមានតម្លៃទាបជាងតំបន់ផ្សេងទៀត។ ប៉ុន្តែទីក្រុងនឹងក្លាយទៅជាឋាននរកក្នុងម៉ោងមមាញឹកធ្វើអោយខ្ញុំមិនចង់រស់នៅទីក្រុង”។
“គុណសម្បត្តិខ្ញុំជាប្រជាជន Tokyo ស្រាប់ដូច្នេះគ្មានបញ្ហាអ្វីសម្រាប់ខ្ញុំទេ។ គ្រាន់តែនៅពេលឪពុកម្តាយស្លាប់ខ្ញុំត្រូវទទួលប្រាក់ពន្ធច្រើន”
“កន្លែងនេះពិតជាល្អណាស់ សូម្បីតែនៅលីវអ្នកក៏មិនឯកោដែរ។ មានតែរឿងមួយគឺចំណាយច្រើនពេក”។
“គុណសម្បត្តិអ្នកមិនចាំបាច់ទំនាក់ទំនងជាមួយអ្នកជិតខាង ទីតាំងទាំងអស់សុទ្ធតែបើកទ្វាទោះបីជាពាក់កណ្តាលយប់ ចរាចរណ៍ល្អ មានកន្លែងលេងកំសាន្តជាច្រើន។ ចំណែកចំណុចមិនល្អតម្លៃខ្ពស់ អូអរ ការបំពុលខ្យល់ គ្មានទេសភាពធម្មជាតិ ងាយនឹងមានសម្ពាធ រថភ្លើងមនុស្សច្រើនរហូតដល់អាចធ្វើអោយអ្នកឆ្កួត”។
“ចំណុចដែលមិនល្អជាងគេគឺប្រាក់ចាយឆាប់អស់ដោយមិនដឹងមូលហេតុ”។
សរុបមកមានមតិយោបល់ជាច្រើន ប៉ុន្តែអ្នកទាំងអស់គ្នាសុទ្ធតែយល់ស្របថា Tokyo មានមនុស្សច្រើន និងការចំណាយថ្លៃ។ ទីក្រុង Tokyo គឺសម្រាប់អ្នកមានសមត្ថភាព ឯករាជ្យ មានទេពកោសល្យប៉ុន្តែរស់នៅឯកោ។ តើអ្នកគិតថាខ្លួនសាកសមរស់នៅទីក្រុងនេះដែរឬទេ?
ប្រភព GirlsChannel
Sacchan