រៀនអំពីរបៀបក្លាយជាអ្នកថ្លែងសុន្ទរកថាប្រកបដោយជោគជ័យដូចជាប្រធាន Toyota Group ជាមួយនឹងនំ Donut
ជនជាតិជប៉ុនភាគច្រើនមានទម្លាប់ថ្លែងសុន្ទរកថាក្នុងឱកាសសំខាន់ៗដូចជានិយាយនៅពេលបញ្ចប់ការសិក្សា ពេលបើកវគ្គសិក្សា ពេលរៀបអាពាហ៍ពិពាហ៍ -ល- ទោះបីប្រជាជនជប៉ុនមិនប្រសប់ក្នុងការនិយាយក៏ដោយ។
ប៉ុន្តែលើកនេះប្រធាន Toyota Group ជប៉ុនលោក Akio Toyoda បានបន្សល់ទុកការចាប់អារម្មណ៍ដែលមិនអាចបំភ្លេចក្នុងចិត្តរបស់សិស្សស្តាប់សុន្ទរកថានៅក្នុងពិធីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Babson សហរដ្ឋអាមេរិក។
សុន្ទរកថានិយាយអំពីប្រធានបទ៖
“សូមស្វែងរកនំ Donut របស់ខ្លួនអ្នក”។
ប្រសិនបើអ្នកចេះភាសាជប៉ុនឬអង់គ្លេសអាចតាមដានការពិភាក្សាក្នុងវីដេអូខាងក្រោម៖
បំណងនៃសុន្ទរកថាដូចខាងក្រោម៖
“លុយនឹងមករកអ្នកប្រសិនបើអ្នកធ្វើអ្វីដែលត្រឹមត្រូវ។ ទោះបីអ្នកមានអាយុប៉ុន្មានក៏ដោយកុំបោះបង់ការសិក្សា។ កុំទុកអោយខ្លួនស្ទាក់ស្ទើរ សូមដើរតាមផ្លូវដែលខ្លួនបានជ្រើសរើស។”
នេះជាសុន្ទរកថាដ៏អស្ចារ្យបំផុតដែលបំផុសគំនិត និងការប្តេជ្ញាចិត្តសម្រាប់យុវជន។
រូបភាព https://gendai.ismedia.jp/articles/-/65476?page=2
តើអ្នកប្រសប់និយាយដែរឬទេ? មានមនុស្សជាច្រើនអាចថ្លែងសុន្ទរកថាគួរអោយចាប់អារម្មណ៍នៅចំពោះសាធារណៈជន។ តាមវីដេអូខាងលើយើងអាចមើលឃើញធាតុដែលអាចថ្លែងសុន្ទរកថាល្អ។
ក្នុងរយៈពេល ៧ វិនាទីដំបូងប្រើពាក្យគួរអោយចាប់អារម្មណ៍។ នេះជាជំហានសំខាន់ដើម្បីទាក់ទាញការចាប់អារម្មណ៍។
លោក Akio Toyoda ប្រើរយៈពេល ៣ វិនាទីដំបូងគួរអោយចាប់អារម្មណ៍ជាមួយនឹងពាក្យ “ខ្ញុំសូមនិយាយអំពីបញ្ហាសំខាន់”។
ប្រើរយៈពេល ៣០ វិនាទីបន្ទាប់ដើម្បីបង្កើតបរិយាកាសរីករាយ។
សុន្ទរកថាតឹងតែងពេកធ្វើអោយមានសម្ពាធ។ លោក Akio Toyoda ធ្វើអោយសាលទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយនិយាយថា “ខ្ញុំនឹងផ្តល់អោយអ្នកទាំងអស់គ្នាការងារមួយនៅ Toyota” ។ ភ្លាមៗនោះមនុស្សទាំងអស់បានអបអរសាទរ លោកបាននិយាយបន្ត “ប៉ុន្តែខ្ញុំមិនទាន់បានបញ្ជាក់ពីបញ្ហានេះជាមួយផ្នែកបុគ្គលិកទេ”។
បន្ទាប់មកលោកបាននិយាយ “ដូច្នេះមានដំណោះស្រាយសម្រាប់បញ្ហាការងារហើយ សូមបន្តសាច់រឿងដែលសំខាន់ជាងនេះ អ្នកទាំងអស់សុទ្ធតែស្មានថាលោកប្រធានចូលសាច់រឿង” ប៉ុន្តែលោកបានបន្តនិយាយពីពិធីជប់លៀងបញ្ចប់ការសិក្សារបស់និស្សិត។
“ក្នុងពិធីជប់លៀងយប់នេះតើអ្នកទាំងអស់គ្នាចង់លេងបែបណា? សំខាន់ជាងនេះតើខ្ញុំអាចចូលរួមដែរឬទេ? ប៉ុន្តែខ្ញុំមិនត្រលប់ទៅផ្ទះយឺតទេព្រោះត្រូវមើលភាគបញ្ចប់នៃរឿង Game of Throne ទៀត”។
រូបភាព https://gendai.ismedia.jp/articles/-/65476?page=2
លោកប្រធានចាប់ផ្តើមនិយាយពេលដែលគាត់នៅរៀន គាត់ទទួលស្គាល់ខ្លួនជាមនុស្សម្នាក់គួរអោយធុញទ្រាន់ ចេះតែធ្វើដំណើរពីកន្លែងស្នាក់នៅទៅសាលារៀន ហើយបន្ទាប់មកទៅបណ្ណាល័យ។ ប៉ុន្តែបន្ទាប់ពីចាប់ផ្តើមការងារនៅ New York គាត់បានចំណាយពេលទៅលើ “The King of the night” ស្តេចដើរលេងពេលយប់។
បន្ទាប់ពីរឿងរ៉ាវកំប្លែងទាក់ទាញអ្នកស្តាប់ នេះជាពេលដែលចាប់ផ្តើមបញ្ហាចម្បង។
“ពេលខ្ញុំនៅរៀនមហាវិទ្យាល័យ ខ្ញុំដឹងថាខ្លួនចូលចិត្តញ៉ាំនំ Donut របស់អាមេរិក”
ស្មានថាលោកប្រធានកំពុងនិយាយរឿងកំប្លែង ប៉ុន្តែនេះជាផ្នែកដំបូងនៃរឿងរ៉ាវស្វែងយល់អំពីចំណង់ចំណូលចិត្ត និងភាពរីករាយនៅក្នុងជីវិត។
“យើងម្នាក់ៗអាចស្វែងរកនំ Donut របស់ខ្លួន” គាត់ក៏បានសម្តែងនូវជំនឿរបស់គាត់ផងដែរថាសិស្សគ្រប់រូបនៅទីនេះនឹងទទួលបានជោគជ័យជាច្រើនក្នុងជីវិត។
ន័យដែលលោកប្រធាននិយាយគឺ “Find your own donut” ប៉ុន្តែពេញទៅដោយអត្តន័យ។
រូបភាព https://gendai.ismedia.jp/articles/-/65476?page=2
ស្វែងរកអ្នកដែលបំផុសគំនិតសម្រាប់អ្នក ម្នាក់នោះអាចជាមនុស្សដែលអ្នកគាំទ្រ ឪពុកម្តាយ មិត្តភក្តិ បន្ទាប់មករកអ្វីដែលអ្នកចូលចិត្ត។ ជោគជ័យនឹងមករកអ្នកនៅពេលដែលអ្នកធ្វើកិច្ចការដែលខ្លួនចូលចិត្ត។
ដើម្បីទទួលបានជោគជ័យក្នុងការថ្លែងសុន្ទរកថាកុំបង្ហាញអំពីព័ត៌មាន ប៉ុន្តែធ្វើអោយអ្នកស្តាប់យល់ ហើយចូលចិត្តនឹងអ្វីដែលខ្លួននិយាយ។
ចុះអ្នកវិញ តើអ្នករកឃើញនំ Donut របស់ខ្លួនហើយឬនៅ? សង្ឃឹមថាតាមរយៈសុន្ទរកថារបស់លោកប្រធាន Toyota អ្នកទទួលបានគំនិតជាច្រើនដើម្បីរីករាយជាមួយជីវិតរបស់អ្នកមុនពេលត្រូវប្រឈមនឹងទំនួលខុសត្រូវក្នុងសង្គមដែលមិនអាចជៀសបាន។
Kengo Abe