តើជនជាតិ​​ជប៉ុនទទួល​យក​ឬ​បដិ​សេធវត្ត​មាន​ក្រុម Yakuza

​Yakuza ត្រូវ​បាន​​បក​ជា​ភាសាអង់​គ្លេស​ថា​ Mafia ប៉ុន្តែបក​ប្រែ​បែប​នេះ​មិន​ប្រាក​ដថា​ត្រូវ​ទេ។

ក្រុម​ ​Yakuza មាន​កន្លែង​ឈរ​ជើង​ពិសេស​ក្នុង​សង្គម​ជប៉ុន​កម្រ​មាន​នៅ​ប្រទេស​ដទៃ​ទៀតណាស់។

រូបភាព https://courrier.jp/news/archives/117954/

ក្នុង​ភាសាជប៉ុន​មាន​ពាក្យ 必要悪 – hitsuyou aku មានន័យថាឧក្រិដ្ឋកម្មចាំបាច់។ នៅពេលដែលយុត្តិធម៌មិនអាចការពារអ្វីដែលសំខាន់ចំពោះខ្លួន​អ្នក​ អាស្រ័យលើកាលៈទេសៈឧក្រិដ្ឋកម្មចាំបាច់នេះអាចត្រូវបានប្រព្រឹត្ត​។

ទោះបី​មិន​ទាក់​ទង​ជាមួយ​​ក្រុម​ Yakuza ពី​មុន​នៅ​ជប៉ុនមាន​ផ្សាយ​ខ្សែ​ភាព​យន្ត​ 必殺仕事人 (hisatsu shigoto nin)។

រូបភាព https://www.tv-asahi.co.jp/douga/hissatsu2019

នៅពេលនោះច្បាប់មិនទាន់​ពេញ​លេញ​នៅ​ឡើយ​ កងកម្លាំងប៉ូលីសមិនសូវល្អដូចសព្វ​ថ្ងៃនេះទេ។ នៅពេលត្រូវ​ប្លន់​លុយប្រជាជនដឹងតែ​ឈរ​យំ​តែ​ប៉ុណ្ណោះ។ ពេលនោះ​ក្រុម Hisatsu shigoto nin តំណាង​អោយ​ប្រជាជន​ធ្វើ​ឃាត​ជន​អាក្រក់ទាំង​នេះ។ ជាការពិតណាស់ខ្សែភាពយន្ដត្រូវបានបំផ្លើស ទោះយ៉ាងណានេះជាឧទាហរណ៍ដ៏ល្អមួយនៃឧក្រិដ្ឋកម្មចាំបាច់។

ហើយ Yakuza ដើរតួនាទីស្រដៀងនេះ​នៅ​ក្នុងសង្គមបច្ចុប្បន្ន។ វត្ត​មាន​របស់​ Yakuza ដើម្បីបង្អាក់កម្លាំងជន​អាក្រក់​។ ប៉ុន្តែ​វត្ត​មាន​ Yakuza បែរជា​ធ្វើ​អោយ​មនុស្ស​គ្រប់​គ្នា​ត្រូវ​ប្រយ័ត្ន​។

ការ​បែង​ចែក​ឋានៈក្នុង​ក្រុម​ Yakuza ច្បាស់​លាស់​តឹង​រឹុង​។ នៅក្នុង​ក្រុម​អ្នកក្រោមបង្គាប់ត្រូវតែគោរពតាមអ្នក​មាន​ឋានៈខ្ពស់ដូចជា​ឪពុក​ម្តាយឬ​បង​ធំរបស់​ខ្លួន។

នេះជាទំនាក់ទំនងក្នុង​​ចំណងរឹងមាំខ្លាំង ដូច្នេះប្រសិនបើអ្នកចង់ចាក​ចេញ​ក៏​មិនងាយស្រួលដែរ។ ដើម្បីចាក​ចេញពី​ក្រុម​ Yakuza អ្នក​ត្រូវបង្ហាញឆន្ទៈហ៊ានកាត់កូន​ដៃរបស់ខ្លួន។ ហើយ​​ស្ត្រី​គ្មាន​សិទ្ធចូល​រួម​ក្រុម​ Yakuza ទេ។

មូល​ហេតុ​ប្រទេស​ជប៉ុនភាគ​ច្រើន​អ្នក​បើ​ក​បរប្រុង​ប្រយ័ត្ន​ព្រោះ​តែវត្តមាន​របស់ Yakuza។ គិត​សាក​មើល​ជីវិត​របស់​អ្នក​នឹង​ទៅជា​យ៉ាង​ណា​ប្រសិន​បើ​អ្នក​មិន​គោរព​តាម​ច្បាប់​ហើយ​បុក​ឡាន​របស់ Yakuza ម្នាក់។

មិន​ដូចជា​ប្រទេស​យើង​សុី​ផ្លេដើម្បី​សុំ​ផ្លូវ​នរណា​ម្នាក់។ នៅ​ជប៉ុន​សុី​ផ្លេជាសិទ្ធ​ពិសេស​របស់ Yakuza ជាមួយនឹង​អត្ត​ន័យ​ “ជៀស​ទៅ​ម្ខាង​អោយ​បង​ធំ​ទៅមុន”។

សរុប​មក​ពិ​បាក​នឹង​វាយ​តម្លៃ​ថា Yakuza ជា​មនុស្ស​ល្អ​ឬ​អាក្រក់ណាស់​ គ្រាន់​តែ​ដឹង​ថា​វត្ត​មាន​របស់​ពួក​គេ​ដើម្បីធានាសន្ដិសុខសង្គម។ 

ទោះ​បីជា​យ៉ាង​ណា​ទាំង​នេះ​មិន​មាន​ន័យ​ថា Yakuza មិន​បង្កគ្រោះ​ថ្នាក់​ទេ។ ទោះ​បី​​គំនិត​ដែល​អ្នក​ទាំង​អស់​គ្នា​គិតយ៉ាង​ណា​​ ច្បាប់​ និង​ប៉ូ​លីស​នៅ​តែ​រាប់ Yakuza ក្នុង​បញ្ជី​ខ្មៅត្រូវ​លុបបំ​បាត់ដដែល​។

លទ្ធផលសម្រាប់ការតាម​ចាប់​នេះ​មាន​រឿង​អ្វី​កើត​ឡើង?

ជាដំ​បូង​គឺការបះបោររបស់យុវវ័យ។

ប្រសិន​គ្មាន​ក្រុម​ទប់​ស្កាត់​អាច​ធ្វើ​អោយ​យុវជនដើរ​ក្នុង​ផ្លូវ​ខុស។ ជាការពិតណាស់ប៉ូលីសក៏​ខំ​ប្រឹង​ដើម្បី​បង្រ្កាប​ឧក្រិដ្ឋជន​ ប៉ុន្តែច្បាប់ប្រទេសជប៉ុនមានកម្រិតក្នុងការដាក់ទណ្ឌកម្មចំពោះជនល្មើសអនីតិជន។

បន្ទាប់​មក​ការ​កើន​ឡើង​នៃឧក្រិដ្ឋកម្ម។

Yakuza នឹងធ្វើសកម្មភាពមិន​ខ្វល់ពីច្បាប់ និងភស្តុតាងឡើយ ចំ​ណែក​ប៉ូលីស​ត្រូវ​មាន​ភស្តុ​តា​ងទើប​អាច​ធ្វើ​សកម្ម​ភាព​។ ក្នុង​ករណី​មួយ​ចំនួន​ពេល​ដែល​ច្បាប់​មិន​អាច​ដោះ​ស្រាយ​បាន​ ត្រូវ​ប្រើ​ច្បាប់​ព្រៃ​ដើម្បី​ដោះស្រាយ​បញ្ហា។

គ្មាន​ដែន​កំ​ណត់​ច្បាស់​លាស់​រវាង​ល្អ និង​អាក្រក់ សង្គម​នេះ​មិនក្លាយ​ទៅជា​ល្អ​ពេល​អ្នក​បំ​បាត់​អំពើ​អាក្រក់។ 

តើ​អ្នក​គិត​យ៉ាង​ណា​ចំពោះ​វត្ត​មាន​ក្រុម Yakuza វា​សម​នឹង​ពាក្យ 必要悪 – hitsuyou aku (ឧក្រិដ្ឋកម្មចាំ​បាច់)។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: