ការសាកល្បងកម្លាំងបក់បោកនៃរលកយក្ស
ប្រជាជនជប៉ុនបាន និងកំពុងត្រៀមវិធានការជាច្រើនដើម្បីទប់ស្កាត់ការខូចខាតដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ កែលម្អគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធដើម្បីជៀសវាងមិនអោយដួលរលំ។
ប៉ុន្តែនៅពេលគ្រោះមហន្តរាយកើតឡើងទើបយើងមើលឃើញជីវិតមនុស្សពិតជាតូចណាស់។ អ្នកប្រហែលជានឹកចាំនូវរញ្ជួយដីស៊ូណាមីឆ្នាំ ២០១១ បានបំផ្លាញក្នុងតំបន់ Tohoku ប្រទេសជប៉ុន។ ពេលនោះខ្ញុំកំពុងនៅ Tokyo ឆ្ងាយពីកន្លែងមានគ្រោះមហន្តរាយ។ ប៉ុន្តែនៅក្នុងទីក្រុងអ្នកក៏អាចយល់ពីអារម្មណ៍រំញ័រផងដែរ ផ្លូវមួយចំនួននៅ Tokyo ត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ។ មហន្តរាយនេះបានសម្លាប់ជីវិតរបស់ប្រជាជនជប៉ុនជាច្រើន។
នៅថ្ងៃទី ១៨ ខែមិថុនាកន្លងទៅប្រទេសជប៉ុនរងគ្រោះពីការរញ្ជួយដីខ្លាំងនៅក្នុងខេត្ត Yamagata។ ជាមួយនឹងរញ្ជួយដីការព្យាករណ៍បាននិយាយថាមានរលកយក្សកម្ពស់ពី ០,២ ម៉ែត្ររហូតដល់កម្ពស់ជាង ១ ម៉ែត្រ។ សំណាងល្អការព្យាករណ៍នេះមិនបានកើតឡើង ប៉ុន្តែអ្នកអាចស្រមៃថាប្រសិនបើមានរលកយក្សខ្ពស់ជាង ១ ម៉ែត្រ តើរឿងអ្វីនឹងកើតឡើង?
កម្ពស់របស់ខ្ញុំគឺ ១ ម៉ែត្រ ៧០ ដូច្នេះទោះបីជាមានរលកយក្សកម្ពស់ជាង ១ ម៉ែត្រមកដល់ក៏គ្មានរឿងអ្វីសំខាន់ដែរ។ ប្រជាជនជប៉ុនជាច្រើនមានគំនិតបែបនេះហើយគ្មានភាពប្រុងប្រយ័ត្ន។ ជាក់ស្តែងប្រសិនមានរលកយក្សកម្ពស់ជាង ១ ម៉ែត្រកើតឡើងឳកាសរស់របស់អ្នកទាបណាស់។
សូមមើល Clip សាកល្បងកម្លាំងនៃរលកមានកម្ពស់ ០,៥ ម៉ែត្រខាងក្រោម។
គ្រាន់តែរលក ៥០ សង់ទីម៉ែត្រ នារីក្នុង Clip មិនអាចឈរបានទៅហើយ។
នេះមិនមែនជាបញ្ហាកម្រិតទឹកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផលប៉ះពាល់នៃរលកផងដែរ។
តាមការពិតមានអ្នកប្រថុយនឹងជិវិតចេញទៅសមុទ្រទោះបីមានការព្យាករណ៍រលកកម្ពស់ពី ០,៥ ម៉ែត្ររហូតដល់ ១ ម៉ែត្រ។ សូមជ្រាបពីគ្រោះថ្នាក់ និងនៅឆ្ងាយពីឆ្នេរសមុទ្រពេលទទួលបានដំណឹង។
អ្នកត្រូវដឹងថាទោះបីរលកមានកម្ពស់ត្រឹមតែ ២០ សង់ទីម៉ែត្រ អ្នកអាចនឹងត្រូវរលកគួចពន្លិច។
រលកសមុទ្រស៊ូណាមិឆ្នាំ ២០១១ ជាលើកដំបូងប្រទេសជប៉ុនប្រទះរលកយក្សមានកម្ពស់ ២១ ម៉ែត្រស្មើនឹងកម្ពស់អគារផ្ទះ ៧ ជាន់។ សូម្បីតែរលកយក្សមានកម្ពស់ ៤ ម៉ែត្រក៏អគារពិបាកនឹងរក្សាលំនឹងដែរ។
កម្លាំងបំផ្លាញរលកស៊ូណាមិមិនត្រឹមតែដោយសារកម្រិតកម្ពស់រលកទេ។ កម្ពស់អតិបរមារបស់វាគឺ ៤០ ម៉ែត្រក្នុងឆ្នាំ ២០១១ ស្មើនឹងកម្ពស់អគារចំនួន ១៣ ជាន់។ នៅកម្ពស់នេះគ្មានអគារណាអាចរក្សាលំនឹងបានទេ។
ប៉ុន្តែពិភពលោកនេះពោរពេញទៅដោយរឿងចម្លែក។ ប្រឈមនឹងការបំផ្លាញនេះមានដើមឈើមួយអាចឈរនៅនឹងរហូតមកដល់បច្ចុប្បន្ន។
រូបភាព https://iwatetabi.jp/spot/detail.spn.php?spot_id=1006
ដើមឈើនេះត្រូវបានគេរកឃើញនៅទីក្រុង Rikuzentakata ខេត្ត Iwate ជាដើមតែមួយគត់នៅសល់ក្នុងចំណោមជាង ១០០០ ដើមដែលត្រូវរលកយក្សបក់បោក។
កុំអង្គុយរង់ចាំអព្ភូតហេតុមកដល់ សូមរកវិធីសង្គ្រោះខ្លួនឯងពេលទទួលបានដំណឹងមានរលកយក្ស។
Kengo Abe