ក្រឡេកមកមើលទិដ្ឋភាពជប៉ុននៅឆ្នាំ ១៨៩៤
ចាប់ពីខែឧសភា ឆ្នាំ ២០១៩ យុគសម័យបានផ្លាស់ប្តូរទៅជា Reiwa ហើយបញ្ចប់យុគសម័យ Heisei ដែលមានរយៈពេល ៣០ ឆ្នាំ។
តើអ្នកដឹងទេថាមុនពេលមានយុគសម័យ Heisei ប្រទេសជប៉ុនធ្លាប់ឆ្លងកាត់យុគសម័យអ្វីខ្លះ?
យុគសម័យ Reiwa → យុគសម័យ Heisei → យុគសម័យ Showa → យុគសម័យ Taisho → យុគសម័យ Meiji។
យ៉ាងវិញទៀត មុនពេលធ្វើកំណែទម្រង់យុគសម័យ Meiji ប្រទេសជប៉ុនស្ថិតក្រោមការគ្រប់គ្រងរបស់សាមូរ៉ៃ ឬគេហៅថាយុគសម័យ Edo ។ ទិដ្ឋភាពជប៉ុនក្នុងយុគសម័យនៃភាពសុខដុមរវាងប្រពៃណី និងសម័យទំនើបនៅឆ្នាំ ១៨៩៤ អាចនឹងធ្វើឲ្យអ្នកឆ្ងល់?
ពឹងលើបច្ចេកវិទ្យាទំនើបអ្នកផលិតខ្សែភាពយន្តបានធ្វើរូបភាពឡើងវិញ កាលពី ១២០ ឆ្នាំមុន។
ទោះបីជារូបភាពមិនច្បាស់ក៏ដោយ ប៉ុន្តែអាចជួយឲ្យអ្នកមើលឃើញផ្ទះ និងប្រជាជនកំពុងលក់ដូរ។
រូបភាព https://www.youtube.com/watch?v=ge28XrdIt68
ខ្សែភាពយន្តខាងលើត្រូវបានធ្វើដោយ Thomas Edison អ្នកបង្កើតដ៏អស្ចារ្យជនជាតិអាមេរិក នៅពេលនោះគាត់ទើបតែអាយុ ៤៧ ឆ្នាំប៉ុណ្ណោះ។
យ៉ាងណាមិញ ការធ្វើដំណើរទៅកាន់ជប៉ុនរបស់លោកមិនមានការកត់ត្រាក្នុងសៀវភៅណាមួយឡើយ។
បន្ទាប់មកវីដេអូត្រូវបានប្តូរទៅឆ្នាំ ១៩០២ ឬហៅថាយុគសម័យ Meiji ទី ៣៥ ។ ខាងក្រោមនេះគឺជាឯកសារត្រូវបានស្ថានីយ៍ទូរទស្សន៍ Nippon TV ប្រកាស។
រូបភាព https://mag.japaaan.com/archives/18699
ក្រោយពេលបរាជ័យក្នុងសង្គ្រាម ប្រទេសជប៉ុនបានប្តេជ្ញាចិត្តស្តារសេដ្ឋកិច្ចឡើងវិញ។ នៅពេលនោះគេនិយាយថាសង្គមជប៉ុនសកម្មខ្លាំង ប្រជាជនពោរពេញដោយកម្លាំង ហើយព្យាយាមធ្វើការ។
Kengo Abe