ផ្លូវ​គ្មាន​ស្រមោលមនុស្ស​ម្នាក់​ត្រៀម​​សម្រាប់​កិច្ច​ប្រជុំកំ​ពូល G20 នៅទី​ក្រុង​ Osaka

Osaka ជា​ទី​ក្រុង​ធំលេខ ៣ នៅ​ប្រទេសជប៉ុនជាមួយនឹង​ចំនួន​ប្រជាជន​ជាង ២,៦ លាន​នាក់ ទី​នេះ​ជា​កន្លែង​រៀបចំកិច្ចប្រជុំកំពូល G20 ក្នុង​ថ្ងៃទី ២៨ ខែមិថុនា​។ មុន​កិច្ចប្រជំុកំ​ពូល​មួយ​ថ្ងៃទី​ក្រុង​ស្រាប់​តែ​ស្ងាត់​គ្មាន​មនុស្ស​។

រូបភាព​ និងវីដេអូនៃ​​ទី​ក្រុង​ត្រូវ​បាន​អ្នក​ប្រើបណ្តាញសង្គម​អីុន​ធឺណែតចែក​រំ​លេក​ ឃើញ​ថាផ្លូវ​គ្មានស្រមោល​​មនុស្ស​ម្នាក់​ដូចជា​ទី​ក្រុង​ត្រូវ​គេ​បោះ​បង់​ចោល។

​ពេល​វេលា​ដូចជា​កំ​ពុង​តែ​បញ្ឈប់​នៅ​ក្នុង​ទី​ក្រុង​នេះ​។

តាម​រយៈ Soranews24 ដើម្បីធានាសន្តិសុខសម្រាប់កិច្ចប្រជុំកំពូល G 20 ផ្លូវហាយវ៉េមួយចំនួនពី Hanshin ជិះ​កាត់​ Osaka ត្រូវបានបិទក្នុងអំឡុងពេលកិច្ច​ប្រជុំ​​ធ្វើ​ឡើង​។

មានមនុស្សជាច្រើនធ្លាប់ឃើញឡានដឹកទំនិញ និងយានជំនិះជាច្រើន​ផ្សេងទៀតធ្វើដំណើរតាមផ្លូវ។ ប៉ុន្តែលើក​នេះផ្លូវ​គ្មាន​មនុស្ស​ម្នាក់​ ​ជួនកាលមានអធិការពីរបីនាក់ដើរ​ត្រួត​ពិនិត្យ​​។

https://twitter.com/mibu0326/status/1144006731682369536

មនុស្ស​មួយចំនួន​បាន​អោយ​ដឹង​ពួក​គេ​ពិតជា​ពេញ​ចិត្ត​ទិដ្ឋភាព​នេះ។ ដូចជា​ភាព​មមាញឹក​នៃ​ទី​ក្រុង​ត្រូវ​គេ​លុប​បំ​បាត់​។

អ្នកលេងអ៊ីនធឺណែតបានឃើញទិដ្ឋភាពមួយផ្នែកនៃទី​ក្រុង​ Osaka រហូត​ដល់​ថ្ងៃទី ២៩ ខែមិថុនា​ជាពេល​ដែល​កិច្ច​ប្រជុំ​ត្រូវ​បញ្ចប់។

ប្រភព Twitter 

Sacchan 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: