ម្ចាស់ហាងលក់​គ្រឿងអេឡិចត្រូនិចជប៉ុនបដិសេធមិនលក់ទំនិញអោយ​ជនបរទេស

សម្តី​របស់​ម្ចាស់​ហាង​ “ខ្ញុំ​លក់​ទំនិញ​អោយតែប្រជាជនជប៉ុនប៉ុណ្ណោះ”។

នេះ​ជា​សម្តី​របស់​ម្ចាស់​ហាង​លក់​រាយគ្រឿងអេឡិចត្រូនិច Yodobashi Camera Kyoto។ បណ្តាញ​អ្នក​លេង​អីុន​ធឺណែតកំ​ពុង​តែ​ឆ្ងល់​ដោយ​សារ​ប្រសាសន៍​ដ៏​ចម្លែក​របស់​ម្ចាស់​ហាង​។ តើ​រឿង​អ្វី​កំ​ពុងតែ​​កើត​ឡើង?

រូបភាព https://news.livedoor.com/article/image_detail/16674622/?img_id=21513331

ដើម្បី​បកស្រាយ​បញ្ហា​ខាង​លើសូមក្រឡេក​មើលរឿង​មួយ​។ ក្នុង​ថ្ងៃទី ២៦ ខែ​មិថុនា​កន្លង​ទៅ Figure របស់​ Anime ល្បីមាន​​ Neon Genesis Evangelion និង Metal Build Evangelion unit 02 បាន​ដាក់​លក់​។ តម្លៃ Item គឺ ២៤,០០០ យេន​ (មិនរាប់បញ្ចូលពន្ធ)។ Item ទាំង​នេះល្បី ហើយ​ទទួលបានការដេញថ្លៃខ្ពស់លើបណ្តាញអីុន​ធឺណែតប្រហែល​ជាង ១០,០០០ យេន។

រូបភាព https://tamashii.jp/item/12945/

ចំ​ពោះ​ទំនិញ​មួយ​ចំនួន​គឺ​មាន​កំ​ណត់​ ហើយ​លក់​ដាច់​ដូច្នេះ​ត្រូវ​តម្រង់​ជួរ​ទើប​អាច​ទិញ​បាន​។ ថ្មី​ៗ​េនះ​នៅ​ប្រទេសជប៉ុនចំនួនជនបរទេសធ្វើការងារឈរ​តម្រង់​ជួរ​ដើម្បីទិញទំនិញ​មាន​កំ​ណត់​ បន្ទាប់​មក​លក់​វិញទៅ​អោយ​ជនជាតិ​ជប៉ុនលើគេហទំព័រដេញថ្លៃអនឡាញកំពុងតែកើនឡើង។ សម្រាប់ម្ចាស់ហាងនេះជាភ្ញៀវដែលមិនចង់ទិញទំនិញ​របស់ពួកគេ ប៉ុន្តែគ្រាន់តែទិញវាសម្រាប់អាជីវកម្មលក់​ឡើង​វិញ។

នេះ​ហើយជាមូលហេតុដែលម្ចាស់ហាងបដិសេធមិនលក់ទៅអោយ​ជនបរទេស។ ជនបរទេសដែលទិញទំនិញមិនស្គាល់ឈ្មោះទំនិញ​ ឬជា​ផលិត​ផល​ប្រភេទ​អ្វី​ផង​។ រហូត​​មាន​អ្នក​ទិញ​មួយ​ចំនួនគ្រាន់​តែ​​និយាយ​ថា “យក​អោយ​ខ្ញុំ​ទំ​និញ​ដូច​អ្នក​មក​មុន”។

ជាការពិតណាស់សម្តី​របស់ម្ចាស់​ហាង​បណ្តាលអោយ​មាន​មតិរិះ​គន់់​ជាច្រើន​។ ទោះ​បី​ជា​បុគ្គលិក​បាន​សម្តែងភាព​គួរ​សម​ឳន​ក្បាល​សុំ​ទោសចំ​ពោះ​ភ្ញៀវបរទេស​​ ប៉ុន្តែ​ការ​​សម្រេច​ចិត្ត​មិន​លក់ទំនិញ​នៅ​តែ​បន្ត​​។

ភ្ញៀវបរទេស​ដែល​ទិញ​ទំនិញ​ក្នុង​គោល​បំ​ណង​លក់ទៅវិញ មានមួយ​ចំ​នួន​ទិញ​ក្នុង​គោល​បំ​ណង​ចង​់បានទំនិញ​​។ ដូច្នេះ​ទស្សនៈរបស់​ម្ចាស់​ហាង​ត្រូវ​គេ​ចាត់​ទុក​ថា​រើស​អើងជាតិ​​សាសន៍។

ទោះជាយ៉ាងណាប្រសិនបើឈរ​លើ​ទស្សនៈរបស់ម្ចាស់ហាង ការដែលថាជនបរទេសទិញទំនិញហើយ​លក់លើគេហទំព័រអនឡ្ាញ ជា​អាជីវកម្ម​ដែល​រំ​លោភ​លើ​កម្លាំង​របស់​អ្នក​ដទៃ។ ភាគ​ច្រើន​ជនបរទេសដែល​ធ្វើ​រឿង​នេះ​ជាជនជាតិ​ចិន។

គ្រាន់​តែ​អាណិតចំពោះ​ជនបរទេស​ដែល​ចង់​ទិញ​ទំនិញពិត​ប្រាកដប៉ុណ្ណោះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: