សិស្សជនជាតិហ្វីលីពីនម្នាក់បានប្តឹងសាលាបង្រៀនភាសានៅជប៉ុន
រូបភាព https://www.bengo4.com/c_5/n_9809/
ត្រូវបានឈ្មួញកណ្តាលខាងហ្វីលីពីនណែនាំ នាងទៅប្រទេសជប៉ុនរៀនផងហើយធ្វើជាជំនួយការនៅ Kanagawa។ តាមការសន្យានាងអាចរស់នៅក្នុងស្ថានភាពដូចជាសណ្ឋាគារ និងទទួលបានកន្លែងស្នាក់នៅដោយឥតគិតថ្លៃ។
ប៉ុន្តែជាក់ស្តែងនាងត្រូវរស់នៅជាមួយមនុស្ស ៥ នាក់ទៀតក្នុងផ្ទះតូចចង្អៀត។ ទោះបីជានិយាយថាកន្លែងស្នាក់នៅដោយឥតគិតថ្លៃ ពួកគេនៅតែដក ៣៥,០០០ យេនក្នុងប្រាក់ខែរបស់នាង។ ចំនួនប្រាក់នេះខ្ពស់បើប្រៀបទៅនឹងស្ថានភាពរស់នៅបច្ចុប្បន្ន។
លើសពីនេះពេលវេលាដែលនាងធ្វើការមានរយៈពេលយូរ។ យោងតាមបទប្បញ្ញត្តិនិស្សិតអន្ដរជាតិត្រូវបានអនុញ្ញាតអោយធ្វើការ ២៨ ម៉ោងក្នុងមួយសប្តាហ៍ ចំណែកនៅទីនេះធ្វើការលើសម៉ោងកំណត់ត្រូវរាប់ជាការស្ម័គ្រចិត្ត ហើយមិនទទួលបានប្រាក់ខែទេ។ ពីមុនសិស្សម្នាក់នេះធ្វើជាជំនួយការបន្ថែមដើម្បីរកប្រាក់បង់ថ្លៃសាលាតាមកិច្ចសន្យា ប៉ុន្តែបច្ចុប្បន្នសាលាបែរជាបង្ខំនាងអោយឈប់រៀន។
ប្រសិនបើឈប់រៀនសិស្សត្រូវត្រលប់ទៅប្រទេសវិញ។
ច្បាស់ណាស់សាលាមានបំណងបង្ខំសិស្សម្នាក់នេះ ដូច្នេះនាងបានប្តឹងសំណង ១៦៥ man យេន។
មានសាលារៀនភាសាជប៉ុន ក្រុមហ៊ុនឈ្មួញកណ្តាលក្នុងស្រុក និងគ្រឹះស្ថានធ្វើការបន្ថែមម៉ោងសហការគ្នា មានចេតនាជំរុញអ្នកក្រៅចូលស្ថានភាពលំបាកពេលរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុន ភាគច្រើនដើម្បីកេងប្រវ័ញ្ញកម្លាំងពលកម្ម។ ទាំងនេះជាបុគ្គលគ្មានជំនួយហើយគ្មានផ្លូវថយ។ ភាគច្រើនពួកគេត្រូវខ្ចីប្រាក់ពីសាច់ញាតិទៅប្រទេសជប៉ុន ពួកគេមិនអាចរត់គេចពេលបំណុលនៅចំពោះមុខ។
មនុស្សជាច្រើនជ្រើសរើសគេចខ្លួន និងស្នាក់នៅដោយខុសច្បាប់ក្នុងប្រទេសជប៉ុន។ ទាំងនេះបណ្តាលអោយស្ថានភាពកាន់តែអាក្រក់ ព្រោះពួកគេមិនអាចរកបានការងារធ្វើល្អបើស្នាក់នៅខុសច្បាប់។
ដើម្បីជៀសវាងស្ថានភាពអាក្រក់កើតឡើងចំពោះខ្លួន ជាដំបូងសូមចាំថាប្រទេសជប៉ុនមិនមែនជាប្រទេសក្នុងក្តីស្រមៃ នៅទីនោះក៏មានមនុស្សអាក្រក់។ អ្នកត្រូវពិនិត្យមើលកេរ្តិ៍ឈ្មោះរបស់មជ្ឈដ្ឋានណែនាំ ក៏ដូចជាសាលាភាសាជប៉ុនមុនពេលចុះឈ្មោះ។ ការក្លែងបន្លំព័ត៌មាន និងកេរ្តិ៍ឈ្មោះនៅលើអីុនធឺណែតបច្ចុប្បន្នគ្មានអ្វីពិបាកទេ ហេតុនេះប្រសិនជាអាចវិធីដែលល្អបំផុតគឺស្វែងរកព័ត៌មានពីមនុស្សមានបទពិសោធគួរអោយទុកចិត្ត។
ហើយសំខាន់បំផុតកុំរត់គេចខ្លួន មានមនុស្សជាច្រើនរស់នៅប្រទេសជប៉ុនបង្កើតឳកាសសម្រាប់សិស្សបរទេសគេចខ្លួន នេះមិនមែនជាអំពើត្រឹមត្រូវទេ។ ការរត់គេចខ្លួនធ្វើអោយអ្នកក្លាយទៅជាមនុស្សស្នាក់នៅដោយខុសច្បាប់ ហើយជីវភាពរស់នៅរបស់អ្នកកាន់តែអាក្រក់ជាងមុនតែប៉ុណ្ណោះ។
ក្រៅពីនេះអ្នកអាចទៅជួបស្ថានទូតប្រទេសរបស់អ្នកក្នុងប្រទេសជប៉ុនដើម្បីរកដំណោះស្រាយ។
ប្រាកដណាស់កន្លែងណាក៏មានមនុស្សល្អ និងមនុស្សអាក្រក់ដែរ។ ប្រសិនអ្នកធ្លាប់ជួបបញ្ហានៅប្រទេសជប៉ុន យើងនៅទីនេះដើម្បីជួយអ្នក។ អ្នកអាចទំនាក់ទំនងមកកាន់ប្រសាររបស់ JAPO ដើម្បីសាកសួរ និងទទួលចម្លើយ។
JAPO ត្រូវបានបង្កើតឡើងដើម្បីរក្សាទំនាក់ទំនងរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា។ កម្លាំងពួកយើងមិនច្រើន ប៉ុន្តែយើងនឹងជួយអោយអស់ពីសមត្ថភាព។ ដូច្នេះសូមកុំងាកខ្លួនរត់គេច។
Kengo Abe