មាន​មតិ​រិះ​គន់​ជាច្រើន​ចំ​ពោះ​បញ្ហា​ភ្ញៀវទេសចរណ៍​ដេញ​​តាម​សុំ​ថត​រូប​ជាមួយ Maiko

អាកប្បកិរិយារបស់ភ្ញៀវទេសចរណ៍នៅទីក្រុង Tokyo មិន​មែន​ជា​បញ្ហា​ថ្មី​នោះ​ទេ ប៉ុន្តែថ្មីៗ​នេះ​មាន​ Clip មួយត្រូវ​បាន​គេ​កាត់ចេញពីកម្មវិធីទូរទស្សន៍ ហើយ​ត្រូវ​បាន​ចែក​រំ​លេក​លើ Twitter ធ្វើ​អោយ​បណ្តាញ​សង្គម​អីុន​ធឺណែត​ខឹង។

នៅ​ក្នុង​ Clip ភ្ញៀវទេសចរណ៍បរទេសកំពុងដេញតាម Maiko ដើម្បីថត​រូប​ដោយ​មិន​សុំ​មុន។ ទន្ទឹម​នឹង​នេះ​មនុស្សទាំងនេះក៏រារាំងផ្លូវចរាចរណ៍ធ្វើ​អោយ​រាំង​ស្ទះផងដែរ។

អ្នក​ comment ភាគ​ច្រើន​បង្ហាញ​មតិ​មិន​ពេញ​ចិត្ត​ជា​មួយនឹង​ភ្ញៀ​វទេស​ចរណ៍ ប៉ុន្តែ​ក៏​មាន​អ្នក​ប្រើ Twitter មួយ​ផ្នែក​យល់​ថាកំ​ហុស​ស្ថិត​លើ​អ្នក​គ្រប់​គ្រង​ Tour ដំ​ណើរ​កំ​សាន្ត​។ ស្នើអោយ​អ្នក​រៀប​ចំ​ Tour ដំ​ណើរ​កំ​សាន្ត​ប្រាប់​ភ្ញៀវ​របស់​ខ្លួន​អំពី​បញ្ហា​នេះ​ពេល​ថត​រូប​ដោយ​មិន​សុំ​ការ​អនុញ្ញាត​។

“អ្នក​រៀប​ចំ Tour ដំ​ណើរ​កំ​សាន្ត​គួរ​និយាយ​អំពី​បទ​បញ្ជា​មួយ​ចំនួន និងឥរិយាបថត្រឹមត្រូវនៅ​លើយន្តហោះមុន​ចូល​ប្រទេស​ពួកយើង”។

“នេះ​ជា​បញ្ហា​របស់​រដ្ឋាភិ​បាល រដ្ឋាភិ​បាលត្រូវ​មាន​​វិធានការណ៍ដើម្បីទប់ស្កាត់កុំអោយ​រឿង​នេះកើតឡើង”។ 

“ប្រសិន​ចង់​ជួប Maiko ដល់​ថ្នាក់​នេះ សូម​កក់​កន្លែង​ហើយ​បង់​លុយ​អោយ​ពួក​គេ​” 

“នារី​ទាំង​នេះ​មិន​មែន​ជា​រូបតាំង​ក្នុង​សារមន្ទីរទេ​ណា”

“Maiko ភាគ​ច្រើន​ជា​នារី​វ័យ​ក្មេង​ដូច្នេះ​សូម​កុំ​ធ្វើ​ហួស​ហេតុ​ពេក”

ក្រៅពី​បញ្ហា​ខាង​លើ​នៅ​មាន​ “Maiko ក្លែង​បន្លំ” ទៀត។ ភ្ញៀវទេសចរណ៍​បរទេស​មួយ​ចំនួន​ថែម​ទាំង​ពាក់​សម្លៀក​បំ​ពាក់ Maiko ដើរ​តាម​ដង​ផ្លូវ​ ប៉ុន្តែបែរជា​ជក់​បារី និង​បោះ​សំ​រាម​ផ្តេស​ផ្តាស។ ភ្ញៀវទេស​ចរណ៍​ដែល​មក​ពី​កន្លែង​ផ្សេង​មិន​ដឹងថត​រូប​ ​Maiko ទាំង​នេះ​ដោយ​ចៃ​ដន្យ។

រូបភាព ガールズちゃんねる

Kyoto ជាទី​ក្រុង​វប្បធម៌​ប្រពៃណីនៃប្រទេសជប៉ុន ដូច្នេះ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍ជាច្រើន​។ ប៉ុន្តែ​ដោយ​សារ​តែ​ឥរិយា​បថមិន​ត្រឹម​ត្រូវ​របស់​ភ្ញៀវទេសចរណ៍មួយចំនួន​ធ្វើ​អោយ​ទី​ក្រុង​នេះ​បន្ថយ​ភ្ញៀវទេស​ចរណ៍ក្នុង​ប្រទេស។ ប្រជាជន​ជប៉ុន​មិន​មែន​មិន​រួស​រាយទេ ដូចនេះ​កុំ​ដោយ​សារ​តែ​រូប​ថតធ្វើ​អោយ​បាត់​បង់​ឥរិយា​បថ​ល្អ​របស់​ភ្ញៀវទេសចរណ៍។

ប្រភព Nextshark 

Sacchan 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: