ហេតុអ្វីបានជាអាចផឹកទឹកម៉ាស៊ីនប៉ុន្តែប្រជាជនជប៉ុននៅតែទិញទឹកក្នុងហាង?
ប្រព័ន្ធទឹកម៉ាស៊ីនក្នុងប្រទេសជប៉ុនជាប្រព័ន្ធទឹកល្អនៅលើពិភពលោក។ អ្នកអាចផឹកទឹកម៉ាស៊ីនផ្ទាល់ដោយមិនចាំបាច់ប្រើប្រព័ន្ធសន្សុទ្ធផ្សេងឡើយ។
រូបភាព TABIZINE
ប្រសិនបើអាចផឹកទឹកម៉ាសុីនដោយផ្ទាល់ ហេតុអ្វីត្រូវទិញទឹកក្នុងហាងទំនិញទៀត? តើអ្នកធ្លាប់ឆ្ងល់ដែរទេ?
មូលហេតុអាចបណ្តាលមកពីដបទឹកស្អាត ហើយងាយស្រួលផឹកឬ? ប៉ុន្តែជាក់ស្តែងការទិញទឹកផឹកមានតាំងពីសម័យ Edo មកម្ល៉េះ។
រូបភាព https://mag.japaaan.com/archives/98414
ចាប់ពីពេលកសាងក្រុងប្រជាជន Edo ផ្តោតសំខាន់លើប្រព័ន្ធទឹក។ ប្រភពទឹកភាគច្រើននៅទីខ្ពស់ ក្នុងព្រៃ ឬក្នុងអាងទឹក។ ទឹកត្រូវបានផ្ទុកក្នុងអាងទឹកធំនៅស្រុក Minato ។
ជាមួយនឹងល្បឿនលឿននៃការអភិវឌ្ឍ Edo បានក្លាយជាទីក្រុងមានប្រជាជនច្រើន មានចំនួនច្រើនទ្វេដងប្រជាជន Paris ទឹកក្នុងអាងមិនគ្រប់សម្រាប់មនុស្សទាំងអស់នោះទេ។
ដើម្បីទទួលបានទឹកប្រើប្រជាជនត្រូវជីកអណ្ណូងខ្លួនឯង។ ប៉ុន្តែដោយសារតែប្រទេសជប៉ុនជាកោះ ប្រភពទឹកក្រោមដីភាគច្រើនជាទឹកសមុទ្រមិនអាចប្រើបាននោះទេ។ នៅពេលនោះគ្មានរោងចក្រចម្រោះទឹកដូចបច្ចុប្បន្ន ហើយក៏គ្មានទូទឹកកកសម្រាប់រក្សាទឹកដែរ។ នៅរដូវក្តៅទឹកមានក្លិនហើយមិនអាចប្រើបាន។
ក្នុងស្ថានភាពបែបនេះប្រជាជនក្រុង Edo ត្រូវទិញទឹកផឹក។
រូបភាព https://mag.japaaan.com/archives/98414/2
មនុស្សមួយចំនួនទៅដងពីប្រភពទឹកហើយលក់ឲ្យប្រជាជន។ ដូចជាយើងទិញទឹកក្នុងហាងអញ្ចឹង ការដែលទៅទិញទឹកនៅកន្លែងណាមួយមិនចម្លែកសម្រាប់ប្រជាជនជប៉ុននោះទេ ទោះបីជាសព្វថ្ងៃភាគច្រើនទឹកម៉ាសុីនត្រូវបានចម្រោះអាចផឹកបានក៏ដោយ។
ក្នុងរដូវក្តៅក្រុង Edo នឹងមានមនុស្សដើរលក់ទឹក។ គ្រាន់តែនឹកស្រមៃពីទិដ្ឋភាពប្រជាជនយកទឹកទៅលក់ធ្វើឲ្យយើងមានអារម្មណ៍ថាត្រជាក់ស្រស់ស្រាយ។
Kengo Abe