ឆ្មាសការពារប្អូនពេលដឹងមុនថាមានរញ្ជួយដីកើតឡើង
ប្រទេសជប៉ុនជាប្រទេសមានរញ្ជួយដីញឹកញាប់។ ក្នុងនោះមានរញ្ជួយដីឆ្នាំ ២០១១ បង្កគ្រោះថ្នាក់ដល់មនុស្ស និងទ្រព្យសម្បតិ្ត។
ពេលខ្ញុំនៅតូចរញ្ជួយដី ៣ richter គួរអោយខ្លាចណាស់ទៅហើយ។ ប៉ុន្តែពេលធំមានរញ្ជួយដីរហូតដល់ទៅ ៤ richter។ ពិតជាអាក្រក់ណាស់ដូចថ្ងៃអាវសានពិភពលោក។
មិនត្រឹមតែមនុស្សខ្លាចរញ្ជួយដី សត្វក៏ខ្លាចរញ្ជួយដីដែរ។ ប៉ុន្តែសត្វអាចមានអារម្មណ៍ដឹងមុនទោះបីរញ្ជួយដីមិនទាន់កើតឡើង។ នៅខេត្ត Chiba មានគ្រួសារមួយចិញ្ចឹមឆ្មាពណ៌សគួរអោយស្រលាញ់។ ឆ្មាមួយនេះមានសកម្មភាពមួយចំនួនមុនពេលមានរញ្ជួយដី។
រូបភាព https://grapee.jp/695830
ឆ្មាកំពុងតែប្រលែងលេងធម្មតាស្រាប់តែភ្ញាក់ខ្លួន ក្រោយមករត់ទៅឳបឆ្មាតូចកំពុងដេកជិតនោះ។
រូបភាព https://grapee.jp/695830
ឆ្មាតូចមួយនេះជាប្អូនឆ្មាសខាងលើ ប៉ុន្តែដោយសារតែសុខភាពខ្សោយវាត្រូវទៅពិនិត្យជាប្រចាំនៅមន្ទីរពេទ្យ។ ស្ថានភាពឆ្មាតូចទើបតែប្រសើរជាងមុន ចំពោះគ្រោះថ្នាក់ខាងមុខ ឆ្មាសធ្វើជាអ្នកការពារប្អូនរបស់ខ្លួន។
សូម្បីតែសត្វក៏មានសេចក្តីស្រលាញ់ ការពារគ្នាទៅវិញទៅមកពេលប្រឈមនឹងគ្រោះថ្នាក់។
សង្ឃឹមថាក្នុងស្ថានភាពបែបនេះមនុស្សក៏អាចការពារគ្នាឆ្លងកាត់ឧបសគ្គដែរ។
Kengo Abe