ជនជាតិជប៉ុនកំពុងព្យាយាមផ្លាស់ប្តូរទម្លាប់​ជិះ​​ជណ្តើរយន្ត​

តើ​អ្នក​ធ្លាប់​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ទិដ្ឋភាព​ជនជាតិ​ជប៉ុន​ឈរតម្រង់​ជួរពេល​ឡើងជណ្តើរយន្តទេ? ទុក​ផ្លូវលើជណ្តើរ​យន្ត​ម្ខាងសម្រាប់​អ្នក​ដែល​កំ​ពុង​រវល់។ ការគួរ​សម​របស់​ពួក​គេ​ពិត​ជា​ល្អ​ណាស់​។ ប៉ុន្តែ​បច្ចុប្បន្ន​នៅប្រទេសជប៉ុន​​កំ​ពុង​មាន​ការ​ស្នើសុំ​ជាច្រើន​ដើម្បីផ្លាស់ប្តូររបៀប​ឈរ​តម្រង់​ជួរនេះ។

និយាយ​អំំពី​ការឈរតម្រង់​ជួរ​នៅ​តំបន់នី​មួយៗខុស​គ្នាហើយ​ទិស​ដៅ​ក៏​ខុស​គ្នា​ដែរ។ ឧទាហរណ៍​ប្រជាជន​ Osaka ឈរនៅ​ខាងស្តាំ ចំណែក​ប្រជាជន Tokyo ឈរ​នៅ​ខាង​ឆ្វេង​។ មូលហេតុនៃភាពខុសគ្នានេះគឺដោយសារតែប្រជាជន Kansai យល់​ថាពួកគេខុសប្លែកផ្នែក​មួយ​នៃប្រទេសជប៉ុន ជា​ពិសេស​ប្រៀបជាមួយ​ Tokyo ។ គំនិតនេះកើតចេញពីភាពខុសគ្នា​ក្នុង​ប្រវត្តិសាស្ត្រនៃទីក្រុងធំទាំងពីររបស់ជប៉ុន។ ខណៈពេល Osaka អតីតទីក្រុងពាណិជ្ជកម្មចំណែក Tokyo នៅ​តែ​ជា​ទី​ក្រុង​នៃ Samurai។ ឈ្មួញ​ភាគ​ច្រើន​ដាក់​កាបូប​លុយនៅម្ខាង ចំណែក Samurai ស្ពាដាវ​នៅ​ម្ខាង​ទៀត។

តាម​រយៈ Nikkei ជណ្តើរ​យន្ត​ដំ​បូង​នៅ​ប្រទេស​ជប៉ុន​ត្រូវ​បាន​តម្លើង​នៅ​ឆ្នាំ ១៩១៤ ប៉ុន្តែ​រហូត​ដល់​ឆ្នាំ ១៩៦៧ Osaka ទើប​មាន​ជណ្តើរយន្ត​ដំ​បូង​នៅ​ស្ថានីយ៍ ga Umeda។ មាន​សេចក្តី​ប្រកាស​មួយ​នៅ​ស្ថានីយ៍​ Hankyu Umeda ស្នើ​អោយ​អ្នក​ទាំង​អស់​គ្នា​ឈរ​ទៅ​ខាង​ស្តាំ ហើយ​ទុក​ផ្លូវ​ខាង​ឆ្វេង​អោយ​នៅ​ទំនេរ។ មាន​ការ​យល់​ឃើញ​មួយ​ចំនួន​និយាយ​ថាទម្លាប់​ឈរ​ខាង​ស្តាំជណ្តើរ​យន្ត​ត្រូវ​បាន​អនុវត្តតាម​ជណ្តើរយន្តនៅ London។

ចំណែក​នៅ Tokyo ប្រជាជនឈរ​នៅ​ខាង​ឆ្វេង​តាម​ច្បាប់​ចរាចរណ៍​របស់​ជប៉ុន (រថយន្ត​ត្រូវ​ជិះ​ខាង​ឆ្វេង)។

ប្រទេស​ជប៉ុន​បាន និង​កំ​ពុង​ព្យាយាម​ផ្លាស់​ប្តូរទម្លាប់​ឡើង​ជណ្តើរយន្តរបស់​ប្រជាជន។ ឧទាហរណ៍ក្នុង​ឆ្នាំ ១៩៩៨ មាន​ផ្លាក​ប្រកាសឈរ​ខាង​ស្តាំនៅ​ស្ថានីយ៍ Hankyu Umeda ត្រូវបាន​​ដោះ​ចេញ ប៉ុន្តែប្រជាជន Osaka នៅ​តែ​បន្ត​ទម្លាប់​នេះ។

ក្នុង​ឆ្នាំ ២០១៥ មាន​ការ​​ពិន័យ​ជា​ប្រាក់ចំពោះ​ប្រជាជន Osaka ឈរ​នៅ​ខាង​ស្តាំ។ ប៉ុន្តែ Eiji Saito អ្នក​នាំ​ពាក្យ​សមាគមន៍​ស្ថានីយ៍​រថ​ភ្លើង​បាន​និយាយ​ជាមួយ The Japan Times “ពួក​យើង​មិន​គាំ​ទ្រ​រឿង​នេះ។ នេះ​ជា​ការ​​រើស​អើង​ពួក​យើងជាមួយ​នឹង​ប្រជាជន​ជប៉ុន​”។ 

មិន​​បង្ខំ​ប្រជាជន​អោយ​ឈរ​ខាង​ស្តាំ មាន​ការ​ស្នើអោយ​ប្រជាជន​ឈរ​ទាំង​សង​ខាង​ជណ្តើរ​យន្ត​ ដោយសារតែរបាយការណ៍បានបង្ហាញថាមាន​អ្នក​រត់​លើ​ជណ្តើរ​យន្ត ពិត​ជា​គ្រោះថ្នាក់​ណាស់ព្រោះ​អាច​នឹង​ប៉ះ​មនុស្ស​ចាស់។ ក្រៅពី​នេះប្រទេស​ជប៉ុន​កំ​ពុង​តែ​មាន​ភ្ញៀវទេសចរណ៍​ច្រើន ទម្លាប់​ឈរ​លើ​ជណ្តើរ​យន្ត​អា​ចធ្វើ​អោយ​ជនបរទេសពិបាក​ធ្វើ​ដំ​​ណើរ​។

Yomiuri Shimbun មាន​ស្ថិតិពីឆ្នាំ ២០១១​ ដល់ ២០១៣ មាន​ជាង ៣៨០០ នាក់​ត្រូវ​បញ្ជូន​ចូល​មន្ទីរ​ពេទ្យព្រោះ​គ្រោះ​ថ្នាក់​ជណ្តើរយន្ត។ តើគួរតែ​ទុក​ផ្លូវ​លើ​ជណ្តើរ​យន្ត​ដែរឬទេ? ព្រោះ​អាចបង្ក​អោយ​មាន​គ្រោះ​ថ្នាក់។ 

នៅ​ព្រលានយន្តហោះ Narita និង Haneda មានការហាមឃាត់ចំពោះការប្រើតែម្ខាងនៃ​ជណ្តើរ​យន្ត​ក្នុង​ឆ្នាំ ២០១៥។ ប៉ុន្តែ​ទម្លាប់​រយៈពេល​យូរនេះ​ពិបាក​ផ្លាស់​ប្តូរ​ណាស់។

មិន​ត្រឹម​តែ​បញ្ហា​ឈរ​នៅ​ម្ខាង​ បញ្ហា​ដើរ​​លើ​ជណ្តើរ​យន្ត​ក៏​អាច​បង្ក​គ្រោះ​ថ្នាក់​សម្រាប់​អ្នក​ប្រើ​ដែរ។ ដូច្នេះ​ជាមួយនឹង​ការ​ស្នើ​អោយឈរទាំង​សង​ខាង​ជណ្តើរយន្ត មាន​ផ្លាក​ហាម​ដើរ​លើ​ជណ្តើរ​យន្ត​ទៀត។

ទោះ​បីជា​យ៉ាង​ណា​ទម្លាប់​រយៈពេល​យូរ​ពិបាក​នឹង​ផ្លាស់​ប្តូរ​។ កីឡា Olympic 2020 ជិត​មក​ដល់ សង្ឃឹមថាប្រជាជនជប៉ុននឹងមានការ​ឆ្លើយតបទៅនឹងយុទ្ធនាការនេះប្រកបដោយភាពឆ្លាតវៃ និងសុវត្ថិភាព។

ប្រភព Kotaku 

Sacchan

មើលបន្ថែម: