Yakuza – ក្រុម​ម៉ាហ្វីយ៉ា​ជប៉ុន​​ដូរ​មុខ​របរ​លក់តែ​ទឹក​ដោះ​គោ

​Yakuza (ក្រុម​ឧក្រិដ្ឋជន​) ជាតំ​ណាង​អោយ​ជនអន្ត​ពាលសង្គម​ងងឹត​របស់​​ជប៉ុន។ រាល់​សកម្មភាព​របស់ ​​Yakuza ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យរបស់​ប៉ូលីស ព្រោះ​ភាគ​ច្រើន​សុទ្ធ​តែ​ល្មើស​ច្បាប់ និង​បង្កគ្រោះ​ថ្នាក់​ដល់​សង្គម​។ ពឹង​លើ​សមត្ថភាព​របស់​ប៉ូលីស​ជប៉ុន​ធ្វើ​អោយ​​គ្រោះ​ថ្នាក់​នៃ Yakuza កំ​ពុង​តែ​កាត់​បន្ថយ​។

រូបភាព https://jp.sputniknews.com/japan/201903286082257/

ចុងឆ្នាំមុនចំ​នួន​សមាជិក​​ក្រុម​ Yakuza មាន ៣០៥០០ នាក់។​ ចំនួន​នេះ​កាត់​បន្ថយ​សល់ ៤០០០ នាក់ប្រៀប​នឹង​ឆ្នាំ​មុន។

មូល​ហេតុ​ធ្វើ​អោយ​ Yakuza មិន​អាច​ប្តូរ​​ទៅ​​ជា​មនុស្ស​ល្អ​ដោយសារតែការរើសអើងរបស់​សង្គម។ មាន Yakuza ជា​ច្រើន​មិន​អាច​សុំ​ការងារបាន​ព្រោះ​តែ​អតី​ត​កាល​របស់​ពួក​គេ​។

ទោះបី​ជាយ៉ាង​ណាថ្មីៗ​នេះ Yakuza ​រក​បាន​ប្រភព​ចំ​ណូល​ថ្ម​ី​ មិន​ល្មើស​ច្បាប់ហើយ​ដំណើរ​ការ​​ល្អ។

រូបភាព https://front-row.jp/_ct/17267205

ភេសជ្ជៈតែទឹកដោះគោមានប្រភពមកពីតៃវ៉ាន់មិន​ចម្លែក​សម្រាប់​យើង​ទាំង​អស់​គ្នា​ទេ។ បច្ចុប្បន្ន​កំ​ពុង​តែ​មាន​ប្រជាប្រិយ​ភាពនៅ​ប្រទេសជប៉ុន ជាពិសេស​ចំពោះ​នារី។ ភេសជ្ជៈនេះ​បច្ចុប្បន្ន​ជាប្រភព​ចំណូលរបស់ Yakuza។

បើក​លក់​តែទឹក​ដោះ​គោ​នៅ​ជប៉ុនមិន​ពិ​បាក​ទេ។

មាន Yakuza ម្នាក់បាន​ចែក​រំ​លេក​បទពិសោធ ​ជាមួយនឹង​ដើម​ទុន​តិចយើ​ងអាច​ចាប់​ផ្តើម​បើក​ហាង​បាន។ ត្រឹម​តែ ២,០០០,០០០ យេន​អាចធ្វើ​ជា​ម្ចាស់​ហាង​តែ​ទឹក​ដោះ​គោ​មួយនៅ​ Tokyo។ ហាងតែ​ទឹក​ដោះ​គោ​បែប​នេះ​ល្បី​លឿន​ ដូច្នេះ​អាច​ប្រមូល​ដើម​ទុន​វិញ​យ៉ាង​ឆាប់​រហ័ស។

រូបមន្តធ្វើ​តែទឹកដោះគោក៏​ងាយ​ស្រួល​ក្នុង​ការនាំ​ចូល​ឬ​រៀន​តាម​អ៊ីុន​ធឺណែតដែរ។ ផ្សៅ​តែ​ទឹក​ដោះ​គោ​បើ​ទិញ​នៅ​ប្រទេស​ជប៉ុនមាន​តម្លៃ ៥០០ ដល់ ៨០០ យេនធ្វើភេសជ្ជៈដែល​មាន​តម្លៃទី​ផ្សារប្រហែល ៣០ ដល់ ៤០ យេន​ក្នុង​មួយ​កែវរួម​ទាំង​ទុយោ និង​កែវ​ជ័រ​ចំណាយត្រឹម​ ៥០ យេន។

រូបភាព http://blog.livedoor.jp/dqnplus/archives/1991220.html

ជាមួយនឹង​ថ្លៃជួល Shipper ប្រហែល ២ នាក់ ជារៀង​រាល់​ខែ Yakuza អាច​រក​ប្រាក់​ចំ​ណេញ​ប្រហែល ៨០០,០០០ ដល់ ១,២០០,០០០ យេនដោយការ​លក់តែ​ទឹក​ដោះ​គោ។

Yakuza ដែល​ឈាន​ចូល​ទី​ផ្សារបង្ហាញពីភាពវៃឆ្លាតនៃយុទ្ធសាស្ត្រអាជីវកម្មផងដែរ។ ដោយ​យល់​ថា​គ្រឿ​ង​ផ្សំ​ធ្វើតែទឹក​ដោះ​គោថោកជា​ង​តែ​ផ្សេងទៀត Yakuza បើកការដឹកជញ្ជូនដោយឥតគិតថ្លៃសម្រាប់ផលិតផលតែទឹកដោះគោ។ ដូច្នេះអំណាចនៃការទិញតែទឹកដោះនឹងកើនឡើងច្រើនបើប្រៀបទៅនឹងប្រភេទតែផ្សេងៗទៀត ធ្វើ​អោយ​កើន​ចំណូលច្រើន។

ទោះបី​​ប្រជាប្រិយ​ភាព​តែ​ទឹក​ដោះ​គោអាច​នឹង​បញ្ចប់​គ្រប់​ពេល ប៉ុន្តែ​ចំពោះ​សមត្ថភាព​ធ្វើ​អាជី​វកម្ម​នេះ ​Yakuza នឹង​បន្ត​ដណ្តើម​ទី​ផ្សារ។

ប្រហែល​ក្រុម​សង្គម​ងងឹត​ជប៉ុនសម​ធ្វើ​អាជីវកម្ម​លក់ដូរជាងធ្វើ​ការ​ងារ​ការិយាល័យ​។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: