ពិតជាមិនងាយស្រួលទេបើសហគ្រាសជប៉ុនចង់ស្វែងរកបុគ្គលិកដែលមិនប្រើបណ្តាញសង្គម
ពេលនិស្សិតទៅសម្ភាសសុំការងារធ្វើនៅប្រទេសជប៉ុន សំណួរភាគច្រើនដែលគេនឹងលើកឡើងគឺ “តើអ្នកមានប្រើ SNS ទេ?” SNS ជាបណ្តាញសង្គម។
ប្រសិនចម្លើយរបស់អ្នកគឺ “ខ្ញុំប្រើ Twitter ភាគរយអ្នកត្រូវបដិសេធខ្ពស់”។
រូបភាព http://blog.livedoor.jp/dqnplus/archives/1991277.html
មូលហេតុចំពោះបញ្ហានេះគឺដោយសារនិយោជកដែលជ្រើសរើសបុគ្គលិកខ្លាចអ្នកផ្សព្វផ្សាយព័ត៌មានអាក្រក់ឬមិនត្រូវរបស់ក្រុមហ៊ុនលើបណ្តាញសង្គម។ នេះក៏ជាអ្វីដែលហាមឃាត់ក្នុងសហគ្រាសជប៉ុនដែរ។
ក្រោយការហាមឃាត់នេះមានករណីជាច្រើនធ្លាប់កើតឡើង។
មានបុគ្គលិកជប៉ុនជាច្រើនបានផុសនៅលើ Tweet បន្ទោសក្រុមហ៊ុន ហើយផ្សព្វផ្សាយព័ត៌មានដែលមិនត្រឹមត្រូវក្នុងគោលបំណងទម្លាក់ក្រុមហ៊ុនដែលខ្លួនកំពុងធ្វើការ។ ក្រុមហ៊ុនមួយចំនួនទទួលរងការខាតបង់មិនតិចដោយសារបុគ្គលិកបែបនេះទេ។
រូបភាព ウレぴあ総研 – チケットぴあ
ទោះបីជាយ៉ាងណានៅក្នុងសម័យអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រកឯណាមានយុវជនមិនប្រើបណ្តាញសង្គម? ដូច្នេះដើម្បីប្រឈមនឹងបញ្ហាខាងលើ ក្រុមហ៊ុនគួរស្វែងរកវិធីគ្រប់គ្រងបុគ្គលិករបស់ខ្លួន និងព័ត៌មានទាក់ទងនឹងក្រុមហ៊ុនលើបណ្តាញសង្គម។
បច្ចុប្បន្ននៅប្រទេសជប៉ុនមានសហគ្រាសមួយចំនួនក៏ទទួលយក SNS ប៉ុន្តែសរុបមកបណ្តាញសង្គមនៅតែជាភាពភ័យខ្លាចនៃសហគ្រាសជប៉ុន។
ទុកអោយបុគ្គលិកចូល SNS និយាយដើមក្រុមហ៊ុនជាកំហុសផ្នែកធនធានមនុស្ស និងការគ្រប់គ្រង មិនទទួលយកបុគ្គលិកដែលប្រើបណ្តាញសង្គមក៏មិនមែនជាដំណោះស្រាយល្អទេ។
Kengo Abe