តើបុរសជនជាតិជប៉ុនចង់រៀបការជាមួយនារី​នៅ​ប្រទេសណា?

មានបុរសជាច្រើនចង់រៀប​ការរស់នៅជាមួយនារីបរទេស ហើយបុរស​ជនជាតិ​ជប៉ុន​ក៏​ដូចគ្នា​ដែរ។ ក្នុង​ភ្នែក​ពួក​គេស្ត្រីបរទេសមានលក្ខណៈពិសេសទាក់​ទាញដែលស្ត្រីជប៉ុនមិនមាន។ តើនារី​ប្រទេសណាដែលបុរសជប៉ុនចង់រៀបការជាមួយ​? ការស្ទង់មតិលើអ៊ីុនធឺណែត​បាន​ដំណើរ​ការហើយ​បង្ហាញ​ថា៖

ស្ត្រីបារាំងមានប្រជាប្រិយភាពបំផុតមាន ៩,៣%

ក្រៅពីហេតុផលធម្មតាគឺភាពស្រស់ស្អាត និងឆើតឆាយ ការ​ដែល​ស្រ្តី​ទាំង​នេះយល់អំពីវប្បធម៌ Anime របស់ជប៉ុន​ធ្វើអោយ​ទាក់​ទាញ​បុរស​ជប៉ុន​។

ខាង​ក្រោម​នេះ​ជា​ចម្លើយ​មួយ​ចំ​នួន​របស់​ពួក​គេ​៖

“ខ្ញុំ​ចូលចិត្ត​ម៉ូត​សម្លៀក​បំ​ពាក់របស់​នារី Paris”

“ប្រៀបជាមួយ​ប្រទេស​ផ្សេង​ទៀត មាន​ស្រ្តី​បារាំងជាច្រើន​ចូលចិត្ត​ជប៉ុន” 

“នៅអឺរ៉ុបស្រ្តី​បារាំង​មាន​ការ​យល់ដឹង​ច្រើន​អំពី​វប្បធម៌ប្រទេសជប៉ុន”។ 

ស្ត្រីរុស្ស៊ីមានប្រជាប្រិយភាពលេខ ២ មាន ៩,១%

ចំនុច​ពិសេស​បំ​ផុត​នៃ​ស្រ្តីរុស្ស៊ីគឺ​មាន​ស្បែក​ស

“ស្បែក​របស់​ពួកគេ​ពិតជា​ស ហើយ​ស្អាត​”

“ពួកគេតែងតែរឹងមាំ ហើយ​មាន​ស្រ្តី​ស្អាត​ជាច្រើន”​

“ពួកគេ​ស្អាត​ដូចជា​ពេទអប្សរ​”

ចំណាត់​ថ្នាក់​ទី ៣ គឺ​ស្ត្រី​អាមេរិក​មាន ៨,៧%

មាន​បុរស​ជនជាតិ​ជប៉ុន​ជាច្រើន​ណាត់​ជួប​ជាមួយ​ស្រ្តី​អាមេរិកក្នុង​គោល​បំ​ណង​រៀន​ភាសាអង់​គ្លេស។ ក្រៅ​ពីនេះ​មាន​មនុស្ស​មួយចំនួន​ចូលចិត្ត​អត្តចរិក​របស់​ស្រ្តីជនជាតិ​អាមេរិកដែរ​។

“ព្រោះ​​និយាយ​ជា​ភាសាអង់​គ្លេស ​ដូច្នេះ​ពិត​ជាងាយ​ស្រួល​សន្ទនា​”

“ជនជាតិអាមេរិក​មាន​ភាព​រួសរាយរាក់​ទាក់ មាន​នារី​ស្រស់​ស្អាត​ច្រើន​”

“ទស្សនៈរបស់ពួកគេអំពីតម្លៃមាន​ភាព​សម្បូរ​បែប”

ចំណាត់​ថ្នាក់​ទី ៤ ជា​ស្រ្តី​អង់​គ្លេស​មាន ៨,០ %

“ស្រ្តី​អង់​គ្លេស​មាន​គេ​ចូលចិត្ត​ច្រើន​ដោយ​សារ​តែភាព​រួស​រាយ​រាក់​ទាក់”

“ជា​នារី​វ័យ​ក្មេង​ ស្រស់​ស្អាត​”

ចំណាត់​ថ្នាក់​លេខ ៥ ជា​ស្រ្តី​កូ​រ៉េមាន ៦,៤ %

មូល​ហេតុ​ភាគ​ច្រើ​នធ្វើ​អោយ​បុរស​ជនជាតិ​ជប៉ុន​ចូលចិត្ត​នារី​កូ​រ៉េដោយ​សារ​ភាព​ប្រហាក់​ប្រហែល​រវាង​ប្រទេស​ទាំង​ពីរ។

“ព្រោះ​ជនជាតិ​ជប៉ុន​ក៏​មាន​ជំនឿ​លើ​ព្រះ​ពុទ្ធ​សាសនា​”

“ខ្ញុំ​ចចូលចិត្ត​ម្ហូប​កូរ៉េ។ ក្រៅពីនេះ​ស្រ្តី​កូ​រ៉េ​តែង​ឈរ​ពី​ក្រោយ​គាំទ្រ​ប្តី​”

“ខ្ញុំ​ចូលចិត្ត​មើល​ខ្សែភាព​យន្ត​កូរ៉េ​ណាស់​”

តើ​អ្នក​គិត​យ៉ាង​ណាចំពោះ​ចំណាត់​ថ្នាក់​នារីបរទេស​​ដែល​បរុសជប៉ុន​ចូលចិត្ត?

ប្រភព Japan.net

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: