Tokyo ជាទីក្រុងស្អាតតាំងពី ២០០ ឆ្នាំមុនមកម្លេះព្រោះមនុស្សសម័យ Edo ប្រមូលលក់របស់ដើម្បីកែច្នៃឡើងវិញ
កំណើនកាកសំណល់កំពុងតែកើនឡើងនៅលើពិភពលោក។ ក្នុងចំណោមប្រភេទកាកសំណល់មានមួយចំនួនអាចកែច្នៃវិញបាន កាកសំណល់ដែលមិនប្រើបានអាចបិទរណ្តៅ។
នៅក្នុងដែនកំណត់ដែលអនុញ្ញាត យើងគួរប្រើវត្ថុដែលអាចកែច្នៃឡើងវិញដើម្បីភាពងាយស្រួលពេលចោលសំរាម។
រូបភាព https://jp.sputniknews.com/opinion/201610092875197/
បច្ចុប្បន្ននៅប្រទេសយើងចាប់ផ្តើមបែងចែកសំរាមតាមប្រភេទ ប៉ុន្តែនៅប្រទេសជប៉ុនការបែងចែកសំរាមតាមប្រភេទធ្វើតាំងពី ២០០ ឆ្នាំមុននៅ Tokyo ពេលនោះគេហៅថាក្រុង Edo។
នៅសម័យនោះទីក្រុងប៉ារីសប្រទេសបារាំងល្បីជាទីក្រុងធំ ប៉ុន្តែបែរជាពេញទៅដោយក្លិនសំរាម។ ហើយពេលនោះមិនទាន់មានប្រព័ន្ធលូបង្ហូរដូចសព្វថ្ងៃនេះទេ គេបត់ជើងក្នុងប្រអប់តូចមួយ បន្ទាប់មកពេលយប់ចោលតាមបង្អួច។ ដោយសារតែមូលហេតុនេះទីក្រុងមានក្លិនស្អុយ។
តើអ្នកអាចជឿថាការផលិតទឹកអប់ដើម្បីជួយប្រជាជនប៉ារីសបំបាត់ក្លិនស្អុយទេ ចំណែកឯស្បែកជើងកែងដើម្បីកុំអោយជាន់កាកសំណល់តាមផ្លូវ។
ពេលនោះប្រជាជនប៉ារីសមានចំនួន ៦៧០.០០០ នាក់ នៅ London គឺ ៨៦០.០០០ នាក់ ចំណែកចំនួនប្រជាជនក្រុង Edo មាន ១.២០០.០០០ នាក់។
ទីក្រុងដែលមានប្រជាជនច្រើនបែរជាស្អាតគ្មានសំរាម។ ប្រជាជន Edo នៅពេលនោះចេះកែច្នៃកាកសំណល់មានដូចជា៖
១. កែច្នៃក្រដាស
រូបភាព http://www.nara-u.ac.jp/faculty/let/history/news/2019/115
សម័យនោះប្រជាជនជប៉ុនប្រើក្រដាស Washi ខុសនឹងប្រភេទក្រដាសធម្មតាពេលបច្ចុប្បន្ន។ ក្រដាសនេះអាចប្រើឡើងវិញបាន ដូច្នេះក្រោយពេលប្រើជនជាតិជប៉ុនមិនចោលទេ ប៉ុន្តែយកទៅលក់ដើម្បីយកលុយ។ មនុស្សមួយចំនួនដើររើសក្រដាសតាមផ្លូវដើម្បីលក់ដូចនេះគ្មានសំរាមក្រដាសតាមផ្លូវទេ។
២. ខោវអាវចាស់
រូបភាព http://www4.airnet.ne.jp/sakura/katazome/katazome_11.html
នៅសម័យនោះសម្លៀកបំពាក់របស់ជនជាតិជប៉ុនគឺ Kimono។ នៅ Edo មានហាងដេរសម្លៀកបំពាក់ ហើយក៏មានហាងលក់សម្លៀកបំពាក់ចាស់ជាច្រើនដែរ។ តាមស្ថិតិបង្ហាញមាន ៤០០០ ហាងលក់សម្លៀកបំពាក់ចាស់។ ក្រៅពីនេះសម្លៀកបំពាក់ដែលពុកឬរហែកគេយកទៅធ្វើជាកាបូប Vintage។
៣. ចានបែក
រូបភាព https://mag.japaaan.com/step/43111
ប្រទេសមួយចំនួនតបមិនប្រើចានបែក ប៉ុន្តែនៅប្រទេសជប៉ុនគេអាចកែច្នៃចានបែកយកមកប្រើឡើងវិញយ៉ាងពិសេស។ នៅសម័យ Edo ក៏មានហាងជួសជុលចានបែក ហើយបច្ចុប្បន្នបច្ចេកទេសនេះបានក្លាយជាវប្បធម៌នៃប្រទេសជប៉ុនមានឈ្មោះថា “Kintsugi – សម្រស់នៃភាពមិនល្អឥតខ្ចោះ”។
៤. ទៀនដែលប្រើរួច
រូបភាព https://www.e-maruesu.net/product/candle/unique/011.html
នៅសម័យមុនគ្មានអគ្គីសនីទេ ប្រជាជនភាគច្រើនប្រើទៀនពេលយប់។ ក្រោយពេលអ៊ុចទៀនវានឹងរលាយ។ ជនជាតិជប៉ុនមិនយកទៅចោលទេ ប៉ុន្តែយកទៅលក់ក្នុងគោលបំណងកែច្នៃឡើងវិញ។
៥. ផេះ
ប្រជាជនប្រើអូសសម្រាប់ចម្អិនម្ហូប។ ក្រោយពេលអូសឆេះអស់នឹងក្លាយទៅជាផេះ។ ផេះនេះក៏អាចយកទៅលក់ដើម្បីកែច្នៃឬប្រើធ្វើជាជីដែរ។
៦. លាមក
សម័យ Edo ទិដ្ឋភាពអ្នកដើរយកលាមកអាចឃើញតាមផ្លូវ។ លាមកប្រើធ្វើជាជីសម្រាប់ស្រែចំការ។ លាមករបស់អ្នកមានមានតម្លៃជាងលាមករបស់អ្នកក្រ ព្រោះប្រជាជនយល់ថាលាមករបស់អ្នកមានញ៉ាំម្ហូបល្អមានគុណភាពជាង។
ដើម្បីក្លាយទៅជាអ្នកមាននៅសម័យ Edo មិនពិបាកទេ គ្រាន់តែលក់លាមកក៏មានលុយដែរ។
Edo ជាសម័យកាលដែលរបស់គ្រប់យ៉ាងសុទ្ធតែអាចលក់បានដូចជាក្រដាស សក់របស់ស្រ្តី អាហារសល់ សូម្បីតែលាមកក៏លក់រកលុយបានដែរ។ សម្រាប់ប្រជាជន Edo អ្វីគ្រប់យ៉ាងសុទ្ធតែអាចកែច្នៃវិញបាន គ្មានអ្វីជាសំរាមទេ។
បច្ចុប្បន្នមនុស្សគ្រប់គ្នាបំផ្លាញបរិស្ថានដោយប្រើថង់ប្លាស្ទិច ដប កំប៉ុងជ័រ ហើយសំរាមចោលគ្រប់កន្លែង។
កែច្នៃកាក់សំណល់ប្រើឡើងវិញក៏ល្អម្យ៉ាងដែរ។
Kengo Abe