តើហ៊ាននិយាយ “ខ្ញុំព្រម” ក្នុងពិធីលែងលះបែបជប៉ុនដែរឬទេ?
ពេលដែលសប្បាយបំផុតនៅក្នុងជីវិតគឺពេលអ្នកយល់ព្រមរៀបការជាមួយនរណាម្នាក់។
ពេលវេលាអស្ចារ្យបំផុតគឺពេលអ្នកនិយាយថាយល់ព្រមរៀបការជាមួយមនុស្សដែលអ្នកស្រលាញ់ក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ។
ហើយពេលដែលស្ងប់ស្ងាត់គឺជាពេលដែលអ្នកនិយាយថាព្រមក្នុងពិធីជប់លៀងលែងលះរបស់ខ្លួន។
រូបភាព Press
ការលែងលះគ្មានអ្វីក្រៅពីបែកបាក់នោះទេ ជាការចងចាំមិនល្អនៅក្នុងជីវិតរបស់មនុស្សគ្រប់គ្នា។ នោះហើយជាពេលដែលអ្នកទទួលបរាជ័យ កំហុសរបស់អ្នកនៅពេលជ្រើសរើសមនុស្សខុស នៅពេលអ្នកមិនអាចដើរជាមួយនរណាម្នាក់ដល់ទីបំផុត។ វាមិនមែនជាការឈឺចាប់សម្រាប់មនុស្សតែ ២ នាក់ ប៉ុន្តែធ្លាក់លើក្មេងគ្មានកំហុសម្នាក់។
ទោះជាយ៉ាងណាប្រសិនបើការលែងលះគឺជាវិធីតែមួយគត់ដើម្បីដោះស្រាយជម្លោះក្នុងសេចក្ដីស្រឡាញ់របស់អ្នក អ្នកត្រូវធ្វើទោះបីមិនសប្បាយចិត្ត។
រូបភាព Yahoo!ブログ – Yahoo! JAPAN
នៅប្រទេសជប៉ុនផ្ទុយនឹងអត្រាអាពាហ៍ពិពាហ៍ អត្រាលែងលះគឺខ្ពស់។ ជំនួសអោយការបំបែកក្នុងទុក្ខព្រួយ ពួកគេសម្រេចចិត្តដោះលែងគ្នាដោយនិយាយ “ខ្ញុំយល់ព្រម” ក្នុងពិធីលែងលះនៅចំពោះវត្តមានគ្រួសារ និងមិត្តភក្តិ។
ពិធីជប់លៀងដែលមិនសប្បាយមានឈ្មោះថា “ជប់លៀងលែងគ្នា”
ជប់លៀងលែងគ្នា (De-wedding) គំនិតបង្កើតឡើងដោយអ្នកជំនួញម្នាក់ឈ្មោះ Hiroki Terai។ គូស្វាមីភរិយាជាច្រើនបានចំណាយប្រាក់ប្រហែល ៥៥,០០០ យេន ដើម្បីរៀបចំពិធីជប់លៀងផ្តល់សេរីភាពអោយគ្នាទៅវិញទៅមក។ តាមលោក Terai គាត់ទទួលជាង ៩០០ ការស្នើសម្រាប់សេវាកម្មនេះក្នុងឆ្នាំមុន។
លោក Fujii អ្នកជំនួញម្នាក់អាយុ ៣៣ ឆ្នាំបានឆ្លើយនឹងការសម្ភាសរបស់ Reuters ថា “ពួកយើងចង់បញ្ចប់អាពាហ៍ពិពាហ៍នេះជាផ្លូវការ ផ្តល់សេរីភាពអោយគ្នាទៅវិញទៅមក។ ដើម្បីភាគីទាំងពីរអាចចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ថ្មីដោយមិនជាប់ជំពាក់អ្វី”។
រូបភាព Yahoo!ブログ – Yahoo! JAPAN
ការលែងលះមិនមែនរឿងសប្បាយសម្រាប់ប្រកាសទូលំទូលាយហើយធ្វើពិធីជប់លៀងទេ។ ដូច្នេះគោលបំណងនៃពិធីលែងលះនេះមិនដូចនឹងពិធីជប់លៀងផ្សេងទៀត។ គោលបំណងសំខាន់របស់វាគឺដើម្បីជួយអ្នកដែលមានអារម្មណ៍មិនសប្បាយ ខ្មាស់អៀនក្រោយពេលលែងលះ ហើយផ្តល់ដំណឹងជូនគ្រួសារ មិត្តភក្តិ សាច់ញាតិសងខាង ដើម្បីជៀសវាងសំណួរដែលមិនសមបន្ទាប់ពីអាពាហ៍ពិពាហ៍ត្រូវបញ្ចប់។
រូបភាព Divorce – LoveToKnow
នៅក្នុងពិធីលែងលះនេះត្រូវបំបែកចិញ្ចៀនអាពាហ៍ពិពាហ៍។ ពេលរៀបអាពាហ៍ពិពាហ៍អ្នកទាំងពីរចាក់ស្រា កាត់នំ រហូតដល់ពេលសេចក្តីស្រលាញ់ ទំនួលខុសត្រូវបញ្ចប់ អ្នកទាំងពីរជានាក់បំផ្លាញអាពាហ៍ពិពាហ៍នេះដោយបំផ្លាញចិញ្ចៀនជាមួយគ្នា។ ប៉ុន្តែពិធីនេះក៏ទទួលមតិរិះគន់មួយចំនួន គិតថាវាខ្ជះខ្ជាយពេកពេលបំផ្លាញចិញ្ចៀនបែបនេះ។ ប្រិសនលក់ចិញ្ចៀនមានប្រយោជន៍ច្រើនជាង។
ទោះជាយ៉ាងណាបើគិតពីអារម្មណ៍របស់អ្នកលែងលះ ប្រហែលមិនចង់រក្សាទុកអានុស្សាវរីយ៍ពីមុន ពិសេសគឺចិញ្ចៀនអាពាហ៍ពិពាហ៍។ វត្ថុដែលរំលឹកអំពីអានុស្សាវរីយ៍ល្អតែទុក្ខព្រួយ។
ថ្ងៃបន្ទាប់មក
បញ្ចប់ពិធីលែងលះគឺជាវិធីធូស្រាលសម្រាប់បញ្ចប់អាពាហ៍ពិពាហ៍មួយ (ជំនួសអោយនីតិវិធីដែលស្មុគស្មាញទាក់ទងការបែងចែកទ្រព្យសម្បត្តិ សិទ្ធិចិញ្ចឹមកូន) ដូច្នេះការឈឺចាប់ដែលបន្សល់ទុកនឹងត្រូវបានកាត់បន្ថយ។ ហេតុនេះជប់លៀងលែងលះកំពុងតែនិយមនៅប្រទេសជប៉ុន។
បច្ចុប្បន្ននៅប្រទេសជប៉ុនមានពិធីរៀបការសម្រាប់អ្នកដែលធ្លាប់លែងលះ។ មិនដឹងថាថ្ងៃក្រោយអាចនឹងមានពិធីជប់លៀងមានឈ្មោះថា “រៀបការឡើងវិញ” ដែរឬទេ?
រូបភាព pinterest.pt
បច្ចុប្បន្នការរៀបអាពាហ៍ពិពា – លែងលះមិនពិបាកសម្រាប់យុវជនជប៉ុនទៀតទេ។ ប្រហែលជាផ្នត់គំនិតរបស់យុវជនជប៉ុនទូលាយចំពោះបញ្ហារៀបការ។ ហើយប្រហែលដោយសារតែតម្លៃសីលធម៌ពិតប្រាកដក៏ពិបាករក្សាដូចដើមដែរ។ ពួកគេជួបជុំគ្នា និងញែកចេញពីគ្នាស្រួលជាងទទួលយក និងយល់គ្នាទៅវិញទៅមក។
តើអ្នកគិតយ៉ាងណាចំពោះបញ្ហានេះ?
Sachiko