លោកតាម្នាក់នៅជប៉ុនចំណាយពេល ៤ ខែប្រឈមនឹងហាងដែលបំពានចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង
នៅទីក្រុង Matsusaka ខេត្ត Mie ល្បីសាច់គោឈានមុខគេរបស់ជប៉ុនគឺសាច់គោ Matsusaka។
កន្លែងនេះមានលោកតាម្នាក់អាយុ ៨៩ ឆ្នាំកំពុងចាប់ផ្តើមយុទ្ធនាការរបស់គាត់ដែលហៅថាការសម្អាតចិញ្ចើមផ្លូវ។
មិនមែនជាការសម្អាតសំរាមទេ តាមសម្តីរបស់លោកតានេះជាយុទ្ធនាការស្នើសុំអោយអ្នកទាំងអស់គ្នាគោរពតាមច្បាប់ផ្លូវថ្នល់ និងការប្រើប្រាស់ចិញ្ចើមផ្លូវ។
រូបភាព https://headlines.yahoo.co.jp/hl?a=20190612-00022748-tokaiv-soci
បើសង្កេតមើលចិញ្ចើមផ្លូវនៅប្រទេសជប៉ុនធំទូលាយ ហើយងាយស្រួលសម្រាប់អ្នកដើរថ្មើរជើង។ ប៉ុន្តែនៅតែមានហាងមួយចំនួនបំពានចិញ្ចើមផ្លូវដើម្បីដាក់ផ្លាកហាង ឬករណីកង់ចតលើចិញ្ចើមផ្លូវ។
រូបភាព https://www.tripadvisor.jp/
បើនិយាយពីច្បាប់ទង្វើបែបនេះមិនត្រឹមត្រូវឡើយ ដោយសារតែច្បាប់ចែងថាមិនអនុញ្ញាតអោយដាក់អ្វីនៅលើចិញ្ចើមផ្លូវនោះទេ។ លោកតាមានហេតុផលរបស់ខ្លួន។
ទោះជាយ៉ាងណាអ្វីដែលលោកតាបានធ្វើត្រូវគេវាយតម្លៃថាហួសហេតុ។
នេះជាអ្វីដែលលោកតាបានស្នើសុំ៖
- ដកផ្លាកសញ្ញានៅលើចិញ្ចើមផ្លូវ
- ប្រសិនបើបដាបំពានចិញ្ចើមផ្លូវត្រូវកាត់ចោល
- រុញកង់ដែលចតលើចិញ្ចើមផ្លូវចូលក្នុង
រូបភាព https://snjpn.net/archives/136697
អាកប្បកិរិយាមិនពេញចិត្តនឹងការបំពានច្បាប់ជាការល្អ ប៉ុន្តែទង្វើរបស់លោកតាដូចជាហួសហេតុពេក។ ទោះបីត្រូវគោរពច្បាប់ ប៉ុន្តែដល់ថ្នាក់គិតលម្អិតទាំងសង់ទីម៉ែត្រវាដូចជាមិនសម។
ក្នុងរយៈពេល ៤ ខែ ថ្ងៃណាក៏លោកតាដើរជុំវិញហាងដើម្បីឃ្លាំមើលដែរ។
លទ្ធផលគឺ៖
រូបភាព https://snjpn.net/archives/136697
សកម្មភាពបំពានចិញ្ចើមផ្លូវត្រូវបញ្ចប់។
បើមើលលើទស្សនៈរបស់លោកតា ទង្វើនេះមិនមែនតូចតាចនោះទេ។ សម្រាប់មនុស្សធម្មតា ការជៀសផ្លាកសញ្ញាលើចិញ្ចើមផ្លូវគ្មានអ្វីលំបាកទេ។ ប៉ុន្តែសម្រាប់ជនពិការ ពួកគេអាចជួបការលំបាកជាមួយនឹងផ្លាកសញ្ញាឬកង់ដែលគេមើលមិនឃើញ។
នេះជារឿងមួយនៅប្រទេសជប៉ុន។
តាមពិតទង្វើរបស់លោកតាហួសហេតុបន្តិច ប៉ុន្តែវានឹងល្អបើយើងកសាងទីក្រុងមួយដែលអ្នកទាំងអស់គ្នាអាចដើរតាមផ្លូវងាយស្រួលជាងមុន។
Kengo Abe