រូប​ភាព​បង្ហាញពីភាពខុសគ្នារវាងវប្បធម៌ប្រទេសជប៉ុន និងវប្បធម៌នៃប្រទេសដទៃទៀត

វិចិត្រករស្រីដែលបានសិក្សានៅ Tokyo ឆ្នាំ ២០១០ ដល់ ២០១៤ ឃើញពីភាពខុសគ្នារវាងវប្បធម៌ប្រទេសជប៉ុន និងបណ្តាប្រទេសដទៃទៀត បានសម្រេចចិត្តបោះពុម្ពរឿងគំនូរជីវចលផ្អែកលើប្រធានបទនេះ។

តាម​រយៈរូប​ភាព​ខាង​ក្រោម​ប្រហែល​អ្នក​​ដែល​ធ្លាប់​រស់​នៅ​ប្រទេស​ជប៉ុន​អាច​នឹង​យល់​រឿង​នេះ។

ប្រហែល​គ្មាន​កន្លែង​ណា​នៅ​លើ​ពិភព​លោក​អាច​យក​ឈ្នះ​ប្រទេសជប៉ុនផ្នែក​បង្គន់​អនាម័យ​ស្អាត​ទេ។ បង្គន់​នៅប្រទេសជប៉ុន​មិន​ត្រឹម​តែ​អនាម័យ​ស្អាត ហើយ​ទំនើប​​ព្រោះ​មាន​ប៊ូតុងចុច​ច្រើន​ មិនមែន​មាន​តែ​ប៊ូតុង​បញ្ចេញ​ទឹក​លាង​សម្អាតធម្មតា​ដូច​ដែល​យើង​ធ្លាប់​ឃើញ​ទេ។ បង្គន់បែបបុរាណ​នៅតែមាន​តាម​កន្លែងសាធារណៈ ព្រោះ​ជនជាតិ​ជប៉ុន​យល់​ថាអង្គុយចាន​បង្គន់​ទាបល្អ​សម្រាប់​សុខ​ភាព​ជាង។

នៅបណ្តាប្រទេសលោកខាងលិច បរិភោគ​អាហារធ្វើ​អោយ​មាន​សម្លេង​ត្រូវ​គេ​ចាត់​ទុក​ថា​មិន​គួរ​សម​។ ប៉ុន្តែ​ហុត​ទឹក​ស៊ុប​មីមាន​សម្លេងនៅ​ប្រទេសជប៉ុនជារឿង​ធម្មតា​ វា​អាច​ជា​ការ​បង្ហាញ​ថា​ម្ហូប​ឆ្ងាញ់។

សម្រាប់​អ្នក​ធ្វើ​ការ​ផ្នែក​បម្រើ​សេវាកម្មនៅ​ប្រទេសជប៉ុន បម្រើ​អតិថិជនអោយ​បាន​ល្អ​ជាកាតព្វកិច្ច និងទំនួលខុសត្រូវរបស់ពួកគេ ហេតុ​នេះ​គេ​តែង​បដិសេធទទួល​លុយ Tip ពី​ភ្ញៀវ។ ប៉ុន្តែប្រសិន​អ្នក​ចង់នៅ​តែ​អាច Tip តាម​បែប​របស់​ជនជាតិ​ជប៉ុន​បានដែរ។

ផ្លូវនៅប្រទេសជប៉ុនស្អាតទោះបី​មិន​សូវ​ឃើញ​ធុង​សំរាម​សាធារណៈ មកពី​ជនជាតិ​ជប៉ុន​មាន​ទម្លាប់​យក​សំ​រាម​ទៅ​ផ្ទះ។ លើសពីនេះទៀតការ​សម្អាត​សំ​រាម​របស់​កី​ឡា​ករជប៉ុន​នៅក្នុង​ World Cup 2018 ទទួល​បាន​ការសរសើរជាច្រើនពីប្រព័ន្ធផ្សព្វផ្សាយបរទេស។

ផ្លែ​ឈើនៅ​ប្រទេសជប៉ុន​គឺ​ថ្លៃ រហូត​មាន​តម្លៃ​ដែល​អ្នក​ស្មាន​មិន​ដល់។

ទៅ​ប្រទេសជប៉ុន​ប្រាកដជាត្រូវ​ត្រាំ Onsen។ កាន់​តែ​ពិសេស​ជា​ងនេះ ​ប្រសិនអ្នក​​ទៅ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​មាន​ពណ៌​ក្រហម​ អាកាសធាតុ​ត្រជាក់​ត្រាំ​ក្នុង​ទឹក​ក្តៅហើយ​មើល​​ទេសភាព​ធម្មជាតិ។

ជនជាតិ​ជប៉ុន​ចូលចិត្ត​សត្វ​ឆ្មា គេ​យក​ឆ្មាធ្វើតំណាង​នៅ​តំបន់​ទេសចរណ៍ឬ​ស្ថាន​ីយ៍​រថ​ភ្លើង ដើម្បី​រួមចំណែកក្នុងការលើកកម្ពស់​​តំបន់ទេសចរណ៍។

កុមារជប៉ុនមានវិន័យខ្ពស់ព្រោះពួកគេទទួល​ការអប់រំតឹងរ៉ឹងអ។ កុមារ​នឹង​មិន​ទាម​ទារ​ឪពុក​ម្តាយ​ហួស​ហេតុ​ ព្រោះ​នៅ​ជប៉ុនឪពុក​ម្តាយ​មិន​តាម​ចិត្ត​កូន​ទេ។

ជនជាតិ​ជប៉ុន​មិន​សូវ​ចេះ​ញ៉ាំហឺរ ដូចជា​ការី​ជាម្ហូប​ហឺរ​ក៏​ត្រូវ​ចម្អិន​ទៅជារស​ជាតិ​ផ្អែម។

ជាមួយ​នឹង​ហាង​លក់​ទំនិញ អ្នក​អាច​ប្រទះ​ឃើញម៉ាសីុ​ន​លក់​ដោយ​ស្វ័យ​ប្រវត្តិនៅ​ទូ​ទាំង​ប្រទេសជប៉ុន សូម្បី​តែ​តំបន់ជនបទ។

នៅ​ប្រទេសជប៉ុនក្នុង​ស្ថានីយ៍​រថភ្លើងតូច​ ​មិន​សូវ​មាន​ជណ្តើរយន្ត​ ដូច្នេះអ្នក​ត្រូវ​ដើរ​ជណ្តើរជើង។ នេះ​ជាមូល​ហេតុ​ជនជាតិ​ជប៉ុន​ភាគ​ច្រើន​ស្គម​។

៧ ចំនុច​​ពិសេស​​របស់​ជនជាតិ​ជប៉ុន

១. ចំ​ណាយ​ពេល ២ ម៉ោង​សម្រាប់​ make-up បែបធម្មជាតិ 

២. ទោះបី​ពាក់​អាវ vest ក្នុង​រដូវ​ក្តៅ​ក៏​មិន​ចេញ​ញើសដែរ

៣. ផឹក​ស្របៀ​ច្រើន​ប៉ុន្តែ​មិន​ឡើង​គីឡូឬមា​នក្បាល​ពោះឡើយ

៤. ទោះបី​អាយុជាង ៤០ ឆ្នាំប៉ុន្តែ​មើល​ទៅ​ប្រហែល ៣០ ឆ្នាំ

៥. និយាយ​ថា​ Yes ប៉ុន្តែអត្តន័យ​បែរជា No

៦. តែងគោរពតាមលំដាប់ជានិច្ច

ចំនុចទី ៧ អ្នក​អាច​ចូល FB ឬ Blog របស់​អ្នក​និពន្ធ​ដើម្បី​មើល។

តើ​អ្នក​យល់​ស្របជាមួយ​នឹង​អ្វីដែលបាន​​ប្រៀប​ធៀប​ខាងលើដែរឬទេ?

ប្រភពបន្ថែម​របស់​អ្នក​និពន្ធ amazon.com / Instagram / Facebook

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: