រឿង​រ៉ាវអ្នក​ប្រមាញ់ធ្វើ​​ត្រូវ​តាម​ភារកិច្ចប៉ុន្តែត្រូវទទួលទណ្ឌកម្ម

សត្វខ្លាឃ្មុំរស់នៅច្រើននៅ​តំបន់ភ្នំនៃប្រទេសជប៉ុន។ តាម​ធម្មតាពួកវារស់នៅលាក់ខ្លួន ហើយមិនបង្កគ្រោះ​ថ្នាក់ដល់មនុស្សប្រសិន​គ្មានការវាយប្រហារ។ ប៉ុន្តែ​ពេល​ថ្មីៗនេះប្រភពចំណី​របស់​ខ្លាឃ្មុំកំពុង​ថយ​ចុះធ្វើ​អោយ​ខ្លាឃ្មុំមួយ​ចំនួន​ចុះ​ពី​ភ្នំចូល​តំបន់​ដែល​មាន​ប្រជាជន​រស់​នៅ។

រូបភាព https://www.aohigetozan.com/entry/2018/10/20/200000

ដើម្បី​ធានាសុវត្ថិភាពតំ​បន់​ភ្នំ​ជាច្រើន​នៅ​ប្រទេសជប៉ុនមាន​ផ្លាកសញ្ញាប្រកាសមាន​ខ្លាឃ្មុំដើម្បី​អោយ​អ្នក​ដំ​ណើរ​ប្រុង​ប្រយ័ត្ន។

រូបភាព http://hashimoto-news.com/news/2016/06/12/36005/

ទោះបីជាយើងគ្មាន​ចេតនាបង្កគ្រោះថ្នាក់ដល់ខ្លាឃ្មុំ ប៉ុន្តែ​ការ​ប្រឈម​ជាមួយ​នឹង​សត្វ​ព្រៃ​ជារឿង​គ្រោះ​ថ្នាក់។ ពេល​ភ័យ​ខ្លាចអ្នកនឹងបញ្ចេញ​សកម្មភាពការពារខ្លួនដោយចៃដន្យដូចជា បំ​ភ័យឬគំរាមកំហែងខ្លាឃ្មុំ។ ទាំង​នេះ​ធ្វើ​អោយ​ខ្លាឃ្មុំ​ស្មាន​ថា​អ្នក​ជា​សត្រូវ​របស់​វាហើយ​វាយ​ប្រហារអ្នក​។

មាន​ច្រើន​ករណី​ខ្លាឃ្មុំ​ខ្លាច​ហើយ​វាយ​ប្រហារ​មនុសុ្ស​។ ពេល​មាន​រឿង​កើត​ឡើង​ក្រុម​អ្នក​ប្រមាញ់ Ryouyuukai នឹង​បំ​ពេញ​ភារកិច្ច​របស់​ខ្លួន។ ក្រុម​នេះបាន​ចុះឈ្មោះត្រឹម​ត្រូវ​តាម​ច្បាប់ ហើយត្រូវបានផ្តល់សិទ្ធិអោយ​ប្រើកាំភ្លើងប្រហារ​សត្វ​ព្រៃដែល​គ្រោះ​ថ្នាក់។

ក្នុង​ករណី​មួយ​ចំនួន​ប៉ូលីស​មិន​អាច​បង្រ្កាបសត្វ​ព្រៃត្រូវ​ពឹង​លើ​ជំនួយ​របស់​ក្រុម​អ្នក​ប្រមាញ់។

ក្នុង​ឆ្នាំ ២០១៨ រឿង​ហេតុ​ចម្លែកមួយ​បាន​កើត​ឡើង​នៅ Hokkaido។ ខ្លាឃ្មុំមួយបានចូលក្នុងកន្លែង​ដាំ​ផ្លែឈើរបស់ប្រជាពលរដ្ឋ។ នៅចំពោះមុខប៉ូលីស និងអាជ្ញាធរមូលដ្ឋានអ្នក​ប្រមាញ់​ម្នាក់​ក្នុង​ក្រុម Ryouyuukai បាញ់​សម្លាប់​សត្វ​ខ្លាឃ្មុំ។

ទោះបី​ក្រុម​អ្នក​ប្រមាញ់ស្រប​ច្បាប់ ប៉ុន្តែ​ក្នុង​ករណី​នេះការ​បញ្ជាក់​ថា​តើអ្នក​ប្រមាញ់ធ្វើ​តាម​ច្បាប់ឬទេ។

​ផ្នែក​ប៉ូ​លីស​ប្រឆាំង​នឹង​អ្នក​ប្រមាញ់ដោយ​យល់​ថានេះជាស្ថានភាព​រំ​លោភ​ច្បាប់ការពារបក្សី និងសត្វព្រៃ។ តាម​ច្បាប់​ការពារ​សត្វ​ព្រៃ ច្បាប់​មិន​អនុញ្ញាត​អោយ​បង្ករបួស​ឬសម្លាប់​សត្វ​ព្រៃ​ទេ លើកលែង​ជាប្រភេទគ្រោះ​ថ្នាក់។ ក្នុង​ករណី​ខាង​លើ តើ​​ខ្លាឃ្មុំ​ត្រូវ​បានចាត់​ទុក​ថាជា​សត្វ​មាន​គ្រោះ​ថ្នាក់ដែរឬទេ?

លទ្ធផល​នៃការជំនុំជំរះមិន​កាត់ទោស​ ប៉ុន្តែដក​ហូត​សិទ្ធិ​ប្រើ​កាំ​ភ្លើង​របស់​អ្នក​ប្រមាញ់។

រូបភាព http://blog.livedoor.jp/dqnplus/archives/1991123.html

មាន​មតិ​រិះ​គន់​ជាច្រើន​ជុំ​វិញ​រឿង​នេះ។ មនុស្ស​ជាច្រើន​យល់​ថា​អយុត្តិធម៌​ចំ​ពោះ​អ្នក​ប្រមាញ់ ព្រោះ​គាត់​គ្រាន់​តែ​បំ​ពេញ​ភារកិច្ចពេល​មាន​ការ​អនុញ្ញាតពី​ប៉ូលីស និង​អាជ្ញាធរមូលដ្ឋាន។ ទោះបី​គ្មាន​បញ្ជា​បាញ់​កាំ​ភ្លើង ប៉ុន្តែ​អ្នក​ដែល​មាន​សមត្ថកិច្ចសុទ្ធ​តែ​មាន​មុខ​ក្នុង​ស្ថាន​ភាព​នោះ។ ហើយ​អ្នក​ប្រមាញ់​ក៏​បាន​បញ្ជាក់ថាទទួល​ការអនុ​ញ្ញាត​ពី​ថ្នាក់​លើ។

សម្រាប់​អ្នក​ប្រមាញ់​ម្នាក់ការ​ដក​ហូត​កាំ​ភ្លើង​របស់​គាត់ក៏​ដូចជា​បំ​បាត់​មុខ​របរ​របស់​គាត់ដែរ​។

ប៉ូលីស​គួរតែ​ធ្វើ​ការ​អោយ​បាន​ច្បាស់​លាស់ ប្រសិន​​មិន​ចង់​បាត់​បង់​ទំនុក​ចិត្ត​របស់​ប្រជាពល​រដ្ឋ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: