រថភ្លើងមានល្បឿនលឿនជាង Shinkansen ពីមុន- ប្រៀបដូចជាយន្តហោះផ្លូវដែក
រថភ្លើង Shinkansen គឺជាមោទនភាពរបស់ប្រជាជនជប៉ុន ធ្វើអោយពិភពលោកទាំងមូលកោតសរសើរដោយសារតែល្បឿនលឿន។
ទោះជាយ៉ាងណាក៏ដោយប្រជាជនជប៉ុននៅតែបន្តកែលម្អ និងអភិវឌ្ឍជានិច្ច។ ពួកគេទទួលបានជោគជ័យជាមួយនឹងរថភ្លើងល្បឿនលឿនជាង Shinkansen ទៅទៀត។
សូមមើលទាំងអស់គ្នា។
ល្បឿនអតិបរមារបស់រថភ្លើងគឺ ៣២០ គីឡូម៉ែត្រក្នុងមួយម៉ោង នេះគ្រាន់តែជាតួលេខប្រៀបធៀបប៉ុណ្ណោះ។
បច្ចុប្បន្ននេះជនជាតិជប៉ុនបានប្រតិបត្តិការរថភ្លើង Shinkansen កណ្តាលមានល្បឿនលឿនជាងមុន។ រថភ្លើងនេះប្រើប្រព័ន្ធថ្មី Linear Motor Car។
រថភ្លើងផលិតចេញពីមេដែក ដោយប្រើកម្លាំងរបស់មេដែកដើម្បីបង្កើនល្បឿន។
ថ្វីបើល្បឿនអតិបរមាមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ ប៉ុន្តែយោងតាមលទ្ធផលនៃការធ្វើតេស្តថ្មីៗនេះល្បឿនដល់ទៅ ៦០៣ គីឡូម៉ែត្រក្នុងមួយម៉ោង។ ការធ្វើតេស្តនេះត្រូវបានធ្វើឡើងដោយមានអ្នកដំណើរមួយចំនួន។
ក្រៅពីនេះផែនទីផ្លូវរថភ្លើងក៏ធ្វើអោយមានការភ្ញាក់ផ្អើលផងដែរ។
ខ្សែពណ៌ខ្មៅតំណាងអោយផ្លូវរបស់រថភ្លើង Shinkansen បច្ចុប្បន្ន។ ដោយសារតែមានផ្លូវបត់ច្រើន មានតំបន់មួយចំនួនរថភ្លើងមិនអាចជិះក្នុងល្បឿនលឿនបាន។
ដូច្នេះគេមិនត្រឹមតែបង្កើនល្បឿនរបស់ Shinkansen កណ្តាល ហើយថែមទាំងផ្លាស់ប្តូរផ្លូវធ្វើដំណើរ។ សូមមើលខ្សែផ្លូវពណ៌ក្រហម ស្ថានីយ៍ភាគច្រើនត្រូវបានតភ្ជាប់ដោយផ្លូវត្រង់ ដូច្នេះរថភ្លើងមិនចាំបាច់បន្ថយល្បឿនទេ ហេតុនេះល្បឿនមធ្យមប្រាកដជាលឿនជាងមុន។
Shinkansen កណ្តាលគ្រោងនឹងដាក់អោយប្រើប្រាស់នៅឆ្នាំ ២០២៧ ផ្លូវដំបូងពីស្ថានីយ៍ Shinagawa នៅ Tokyo ដល់ Nagoya។ រហូតដល់ឆ្នាំ ២០៤៥ នឹងបើកបន្តទៅដល់ Shin Osaka។
ទោះបីពេលវេលាហាក់ដូចជាយូរ ប៉ុន្តែនេះជាបច្ចេកវិទ្យារថភ្លើងដែលមានល្បឿនលឿនបំផុតនៅលើពិភពលោក ពិតជាសាកសមសម្រាប់ការរង់ចាំ។
ពីមុនអ្នកចំណាយពេលប្រហែល ១ ម៉ោង ២៧ នាទីដើម្បីធ្វើដំណើរពី Tokyo ទៅ Nagoya ជិះ Shinkansen ប៉ុន្តែចំពោះ Shinkansen កណ្តាលនៅសល់តែ ៤៦ នាទីតែប៉ុណ្ណោះ។
ដូចគ្នាពី Tokyo ទៅ Shin Osaka ពីមុនចំណាយពេល ២ ម៉ោង ៨ នាទី ប៉ុន្តែពេលអនាគតនឹងកាត់បន្ថយត្រឹម ១ ម៉ោង ១០ នាទី។
ល្បឿនពេលធ្វើដំណើររបស់ Shinkansen កណ្តាលនេះលឿនជាងជិះយន្តហោះទៀត ប្រសិនគិតទាំងពេលវេលា Check-in។ បុគ្គលិកការិយាល័យដែលរវល់ប្រាកដជាពេញចិត្តចំពោះការផលិតនេះ។
ប្រសិនបើអ្នកមិនចង់រង់ចាំ
អាចសាកល្បងរថភ្លើងដែលមានល្បឿន ៥០០ គីឡូម៉ែត្រក្នុងមួយម៉ោងនេះ។
បើប្រៀបធៀបទៅនឹងល្បឿនរំពឹងទុកគឺយឺតជាង ប៉ុន្តែនេះនឹងនៅតែជារថភ្លើងដែលលឿនបំផុតនៅលើពិភពលោកបច្ចុប្បន្ននេះ លឿនជាង Shinkansen ពីមុនទៅទៀត។
ជាមួយនឹងល្បឿនបែបនេះ តើអ្នកដែលអង្គុយលើរថភ្លើងអាចវិលមុខទេ? តើវាធ្វើអោយមានសម្លេងរំខានដែរឬទេ?
សូមកុំបារម្ភ ដោយសារតែរថភ្លើងធ្វើដំណើរប្រើកម្លាំងមេដែកមិនបង្កសម្លេងរំខាន។ ក្រៅពីនេះតាមរយៈ Clip រថភ្លើងចាប់ផ្តើមធ្វើដំណើរជាមួយនឹងលឿន ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង បន្ទាប់មកបង្កើនល្បឿនបន្តិចម្តង ៗ ដើម្បីជៀសវាងអារម្មណ៍ភ្លាមៗ និងវិលមុខសម្រាប់អ្នកដំណើរ។
ជាមួយនឹងអត្ថប្រយោជន៍បែបនេះប្រៀបដូចជាយន្តហោះលើផ្លូវដែក។
យានយន្តនាពេលអនាគតនឹងមានការអភិវឌ្ឍជាច្រើន បម្រើល្បឿននៃជីវិតរបស់មនុស្សកាន់តែមមាញឹក។ សូមរង់ចាំការអភិវឌ្ឍដែលបច្ចេកវិទ្យាទំនើបនឹងយកយើងទៅ។
ប្រភព http://sonicrailgarden.sakura.ne.jp/seat_e5.html
Kengo Abe