និស្សិតជប៉ុនបញ្ចេញ​មតិ​អំពី​ Logo “Mushroom Cloud” នៅសាកលវិទ្យាល័យរបស់នាងនៅសហរដ្ឋអាមេរិក

សាកលវិទ្យាល័យនេះជាកន្លែងដែលនិស្សិតស្រី​ជប៉ុនកំ​ពុង​ផ្លាស់​ប្តូរ​ចំ​ណេះ​ដឹង​មាន Logo រូប “Mushroom Cloud” (ពពកផ្សិត)។ ន​ិស្សិត​ស្រី​បាន​បញ្ចេញ​ទស្សនៈអំពីរូប Logo នេះ។

នាង​មាន​ឈ្មោះ​ថា Nonoka Koga ទើបតែត្រឡប់មកប្រទេសវិញកាលពីសប្តាហ៍​មុន រៀន​នៅ Richland High School នៅ Washington បាន​ ១ ឆ្នាំ។

នាង​បាន​អោយ​ដឹង​ថា Logo នេះបង្ហាញអំពីការផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ។

Koga ឆ្លើយ​នឹង​ការ​សម្ភាស​របស់ NHK “ខ្ញុំពិតជា​ភ្ញាក់ផ្អើលពេលឃើញនិមិត្តសញ្ញានេះប្រើធ្វើជា Logo សាលា​” ជាអ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នៅ​ប្រទេសជប៉ុន។

បន្ទាប់​មក Koga ដឹង​ថាចំណុះ Plutonium មាននៅក្នុងគ្រាប់បែកបរមាណូដែល​ទម្លាក់​ចុះ Nagasaki ក្នុង​ឆ្នាំ ១៩៤៥ ត្រូវ​បាន​ផលិត​នៅ Richland។

ស្ថិត​ក្រោម​ការគាំទ្រ​របស់​គ្រូ​បង្រៀន និងគ្រួ​សារ host Koga បាន​និយាយ​ពី​ទស្សនៈរបស់​ខ្លួន​អំពី​បញ្ហានេះក្នុង​វីដេអូ​នៅ​ថ្ងៃទី ៣០ ខែឧសភា។

“នៅ​ស្រុក​កំ​ណើត​របស់​ខ្ញុំ ជារៀង​រាល់​ឆ្នាំមាន​រំ​លឹក​អំពីថ្ងៃ​សន្តិ​ភាពដើម្បី​អោយ​សិស្ស​យល់អំពី​ការ​បំ​ផ្លាញរបស់​គ្រាប់​បែក និង​ភាព​សោក​សៅ​ដែល​បណ្តាល​មកពី​សង្រ្គាម។ នៅ Nagasaki មាន ៨០.០០០ កម្មកររួម​ទាំង​ស្រ្តី​ និង​កុមារបាត់​បង់​ជីវិត”។

ស្រុក​កំ​ណើត​របស់ Koga គឺ Fukuoka អាចជាគោលដៅដំបូងនៃគ្រាប់បែកបរមាណូទី ២ ប៉ុន្តែ​ដោយ​សារតែ​មាន​ពពក​ច្រើន​ជនជាតិអាមេរិកបាន​សម្រេច​ចិត្ត​ទម្លាក់នៅ Nagasaki។

“តើយើងគួរមានមោទនភាពចំពោះការសម្លាប់មនុស្សគ្មានកំហុស? ខ្ញុំ​មិន​មែន​ព្យាយាមដើម្បី​ផ្លាស់​ប្តូរ Logo នេះទេ ខ្ញុំគ្រាន់តែសង្ឃឹមថាអ្នករាល់គ្នាអាចគិតបន្តិចអំពីគំនិតផ្ទាល់របស់ខ្ញុំ”។

មាន​មតិជាច្រើន​បន្ទាប់ពីវីដេអូ​របស់ Koga ត្រូវ​បាន​ប្រកាស ប៉ុន្តែ​អ្នក​មើល​ភាគ​ច្រើន (ទាំង​គ្រូ​បង្រៀន​ និង​សិស្ស​នៅ Richland) សុទ្ធ​តែ​គាំទ្រ។
Sarah Landon សមាជិក​គ្រួ​សារ host របស់ Koga បាន​និយាយ “យើងមានមោទនភាពដែលនាងមានភាពក្លាហានគ្រប់គ្រាន់ក្រោកឈរឡើង និងនិយាយពីរឿងដែល​​មាន​ចម្រូងចម្រាស់​ខ្លាំង” តាមរយៈ Associated Press។

ជុំ​វិញ​បញ្ហា​នេះមតិ​យោ​បល់ជាច្រើន​បានសម្តែងការគោរពចំពោះទង្វើរបស់នាង​។ ប៉ុន្តែ​ក៏​មាន​មតិ​យល់​ថាគ្មាន​សិទ្ធិនិយាយពី​រូបតំណាងនៃប្រទេសម្ចាស់ផ្ទះ host ទេ។

ប្រវត្តិសាស្រ្តត្រូវបានបញ្ចប់ទំនាក់ទំនងអន្ដរជាតិនាពេលបច្ចុប្បន្ននេះផ្តោតលើការទូត និងការចរចា ជាក់ស្តែងគ្មាននរណាម្នាក់ចង់អោយ​សង្រ្គាមកើតឡើងឡើយ។ យើងមិនគួរភ្លេចអតីតកាលព្រោះជា​មេរៀនសម្រាប់​ពេល​បច្ចុប្បន្ន។

តើអ្នកគិតយ៉ាងណាចំពោះមិត​របស់និស្សិត Nonoka Koga សូម​ពិចារណា​អោយ​បាន​ច្បាស់មុន​ពេល​បញ្ចេញ​មតិ​។

ប្រភព Nextshark

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: