ទម្រង់ការអប់រំនៅក្នុងសាលារៀនជប៉ុនតាំងពីថ្នាក់បឋមសិក្សា
នៅប្រទេសជប៉ុនសាលាបឋមសិក្សាភាគច្រើនមានចិញ្ចឹមសត្វដូចជា ទន្សាយ មាន់ អណ្តើក ត្រី Koi។ សាលារៀនមួយចំនួនមានទីតាំងធំមានចិញ្ចឹមសេះ និងចៀមទៀត។
រូបភាព https://www.sankei.com/west/news/180116/wst1801160003-n1.html
ជាការពិតណាស់ការចិញ្ចឹមសត្វនៅក្នុងសាលារៀនមិនមែនសម្រាប់ធ្វើជាអាហារទេ ប៉ុន្តែដើម្បីអប់រំប្អូនៗអំពីសារៈសំខាន់នៃជីវិត។
ការថែទាំសត្វជាភារកិច្ចរបស់សិស្ស។ តាំងពីពេលរៀននៅបឋមសិក្សា កុមារត្រូវរៀនពីរបៀបបែងចែកការងារ ហើយទទួលខុសត្រូវចំពោះអ្វីដែលគេកំពុងធ្វើ មានទំនួលខុសត្រូវចំពោះជីវិត។
រូបភាព https://www.city.hitachi.lg.jp/suwa-e/blog201410.html
គ្រូបង្រៀនជឿថាការប៉ះ និងការថែទាំសត្វអាចបង្រៀនអោយកុមារយល់អំពីសារៈសំខាន់នៃជីវិត។ ប្អូនៗក៏ត្រូវរៀនប្រឈមនឹងការបាត់បង់ សត្វតូចៗខ្លះស្លាប់ដោយសារតែអាយុកាលខ្លីឬជម្ងឺបណ្តាលអោយពួកវាស្លាប់។
មិនត្រឹមតែអោយចំណី ស្រលាញ់សត្វ កុមារត្រូវយល់ថាសត្វដែលគួរអោយស្រឡាញ់នៅជុំវិញខ្លួនយើងពេលដែលបាត់បង់មិនអាចត្រលប់មកវិញបានទេ។
ក្រៅពីនេះនៅមានវិធីសាស្ត្រអប់រំពិសេសជាច្រើនទៀតនៅសាលាជប៉ុន៖
- អ្នកផ្សាយ
នៅសាលាបឋមសិក្សាជប៉ុនភាគច្រើនព័ត៌មានផ្សាយចេញពីបន្ទប់ផ្សាយដែលប្អូនៗត្រូវទទួលខុសត្រូវ។ តាំងពីពេលរៀនបឋមសិក្សា ប្អូនៗធ្លាប់ក្លាយទៅជាអ្នកផ្សាយព័ត៌មាន។ រាល់ព្រឹកថ្ងៃច័ន្ទជារៀងរាល់សប្ដាហ៍ ប្អូនៗមានភារកិច្ចរៀបចំ mic សម្រាប់គ្រូបង្រៀន និងតន្រ្តីសម្រាប់ប្រកាសជួបជុំ សមាជិកក្រុមតន្រ្តីលេងភ្លេងនៅម៉ោងបាយថ្ងៃត្រង់ដែរ។ ប្អូនៗអាចប្រើឧបករណ៍តន្រ្តីបានយ៉ាងល្អ។
- បែងចែកពលកម្មធ្វើអនាម័យ
ប្អូនៗមានតួនាទីរក្សាថ្នាក់រៀនអោយស្អាត ប៉ុន្តែនឹងមានអ្នកដឹកនាំ អ្នកទទួលខុសត្រូវបែងចែកការធ្វើអនាម័យស្មើគ្នា។
- ជូតក្តារខៀន
ជូតក្តារខៀនជាភារកិច្ចរបស់សិស្ស មុនពេលចូលរៀនឬរៀនមុខវិជ្ជាបន្តទៀតត្រូវបែងចែកគ្នាសម្អាតក្តារខៀន។ ក្នុងកំឡុងពេលបង្រៀន ប្រសិនគ្រូត្រូវការសម្អាតក្តារខៀន នឹងមានប្អូនត្រៀមជូតសម្អាត។
- បណ្ណាល័យ
ភាគច្រើនសាសារៀននៅជប៉ុនសុទ្ធតែមានបណ្ណាល័យ។ នៅប្រទេសជប៉ុនភារកិច្ចក្នុងបណ្ណាល័យក៏ជារបស់ប្អូនៗដែរ។ សិស្សមានភារកិច្ចគ្រប់គ្រងអោយខ្ចី និងប្រគល់សៀវភៅតាមការកំណត់។
- បិទភ្លើង
ពេលចេញពីរៀនការបិទឧបករណ៍អេឡិចត្រូនិចទាំងអស់នៅក្នុងថ្នាក់ជាភារកិច្ចរបស់សិស្ស។
ជាមួយភារកិច្ចខាងលើប្អូនៗបែងចែកការងារគ្នាធ្វើ។ នៅពេលទទួលភារកិច្ចប្អូនៗត្រូវខិតខំប្រឹងប្រែងហើយព្យាយាមធ្វើវាអោយបានល្អ។ នេះគឺជាវិធីមួយធ្វើការងារជាក្រុម និងបង្កើនសមត្ថភាពយល់ដឹងរបស់ប្អូនៗ។
ទម្រង់នៃការអប់រំខាងលើមានតាំងពីនៅថ្នាក់បឋមសិក្សា។
Kengo Abe