អត្តន័យ​អប់រំនៃកីឡាបាល់ឱប​​ក្នុង​ភក់របស់​ជប៉ុន

តើ​អ្នក​ធ្លាប់​លេង​កី​ឡា​បាល់​ឳប​ដែរទេ? នេះជាកីឡា​​​ប្រើកម្លាំងខ្លាំង អនុញ្ញាតឲ្យ​​អ្នកលេងស្ទុះទៅ​​​គូរប្រកួត​ដើម្បី​ដណ្តើម​បាល់។

រូបភាព https://number.bunshun.jp/articles/-/839570

ជាទូ​ទៅ​កី​ឡា​ដែល​ប្រើ​កម្លាំង​ខ្លាំង​ហើយ​​ដៃ​ធ្ងន់​បែប​នេះ អ្នក​លេង​ភាគ​ច្រើន​ជាបុរស​។

ប៉ុន្តែ​នៅជប៉ុនមាន​កី​ឡា​បាល់​ឳបសម្រាប់​នារី​ និង​កុមារក៏​អាច​លេង​បានដែរ។

រូបភាព https://mainichi.jp/articles/20170522/ddl/k26/040/357000c

ព្រឹត្តិការណ៍នេះធ្វើ​ឡើងមុនពេលប្រមូលផលដែល​ហៅ​ថា Tanbo Ragubi ។ ចំនុច​ពិសេស​នៃ​កី​ឡាបាល់​ឳប​នេះត្រូវ​លេង​នៅ​លើ​ដី​ភក់។

រូបភាព https://www.w-higa.com/28925

អាស្រ័យលើទំហំនៃកន្លែងលេង ​ក្នុង​មួយ​ក្រុម​មាន​មនុស្ស ៤ នាក់។ របៀប​លេងមិន​ដូច​កី​ឡាបាល់​ឳបនោះទេ​ ប៉ុន្តែដូចទៅ​នឹង​កី​ឡា Touch Ragby ជាង។ មាន​ន័យ​ថា​ អ្នក​លេង​មិន​ចាំ​បាច់ស្ទុះ​ទៅដណ្តើម​ គ្រាន់​តែប៉ះ​គូរ​ប្រកួត ឬបាល់។

ទោះជា​យ៉ាង​ណា ​កី​ឡា​នេះ​នៅ​តែ​មាន​ឧបសគ្គ​របស់​វា ព្រោះ​កន្លែង​លេង​គឺជា​ដី​ភក់។ អ្នក​ត្រូវ​ប៉ះ​គូរ​ប្រកួត​ខណៈពេល​​​ខ្លួន​ស្ថិត​ក្នុង​ដី​ភក់។ ដើម្បី​លេង​កី​ឡា​នេះ​ទាម​ទារ​ឲ្យ​​អ្នក​លេង​មិន​ខ្លាច​​កខ្វក់។

រូបភាព https://www.w-higa.com/28925

ដោយ​សារតែ​កន្លែង​លេង​ជា​វាល​ស្រែ ដូច្នេះ​មិន​បង្ក​របួស​នោះទេ។

រូបភាព https://www.w-higa.com/28925

មូលហេតុដែល​កី​ឡា​នេះ​ត្រូវ​លេង​លើ​វាល​ស្រែដី​ភក់ ព្រោះ​សព្វថ្ងៃមាន​កុមារ​ជប៉ុន​ជាច្រើន​ខ្លាច​កខ្វក់​មិន​ចង់​ចុះ​ទៅ​វាល​​ស្រែ។ ដើម្បីថែរក្សាប្រពៃណីកសិកម្ម ប្រជាជន​ជប៉ុន​បាន​​រក​ឃើញ​ល្បែង​មួយ​នេះដើម្បី​ទាក់​​ទាញ​​យុវជន​រីក​រាយ​នឹង​​ដី​​ភក់ ស្រលាញ់​ធម្មជាតិ។

នេះ​ជា​វិធី​សាស្រ្ត​មាន​ប្រយោជន៍សម្រាប់​លេង​កំ​សាន្ត និង​អប់​រំ​ប្អូនៗ​​។ មិន​ត្រឹម​តែ​យុវជន សូម្បី​តែ​មនុស្ស​ធំក៏​មានភាព​រីក​រាយ​​​ផង​ដែរ។

បន្ទាប់​ពី​លេង ហើយ​ងូត​ទឹក​ឲ្យ​ស្អាត ក្រុម​ទាំង​ពីរនឹង​អង្គុយ​ជប់​លៀង​ជាមួយ​គ្នា ផឹក​ស្រាបៀ ជជែក​កំ​សាន្ត។

មិន​ដឹង​ថា​​យុវជន​កម្ពុជាចង់​លេង​កី​ឡា​បាល់​ឳប​ក្នុង​ភក់​បែប​នេះ​ដែរទេ?

Kengo Abe​

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: