វិធីខ្ចប់កាដូលឿនដូចជាជនជាតិជប៉ុន – មានទាំងល្បឿន និងជំនាញ
មាន Clip ជាច្រើននៅលើអីុនធឺណេតបង្ហាញពីល្បឿននៃបុគ្គលិកផ្នែកសេវាកម្មរបស់ជប៉ុន។
ក្នុងចំណោមនោះត្រូវនិយាយអំពី Clip ខ្ចប់កាដូនៅហាង Takashimaya ប្រទេសជប៉ុនធ្លាប់ viral លើ Internet ពីមុន។ ក្នុង Clip បុគ្គលិកម្នាក់នេះខ្ចប់កាដូក្នុងរយៈពេលត្រឹមតែ ១២ វិនាទី។
អ្នកប្រាកដជាភ្ញាក់ផ្អើលព្រោះខ្លួនមិនធ្លាប់ខ្ចប់កាដូក្នុងរយៈពេលខ្លីបែបនេះ។ ប៉ុន្តែសូមគិតថាបុគ្គលិកម្នាក់នេះត្រូវបានបណ្តុះបណ្តាលអោយខ្ចប់កាដូលឿន លើសពីនេះទៀតពួកគេក៏មានជំនាញពិសេសបូកជាមួយនឹងការបណ្តុះបណ្តាល អ្នកក៏អាចធ្វើបានដែរ។
តើធ្វើដូចម្តេចដើម្បីធ្វើវាបានឆាប់រហ័ស និងត្រង់បែបនេះ?
Youtuber Beat The Bush បានវិភាគអំពីជំនាញហើយធ្វើវីដេអូមួយដើម្បីណែនាំ។
នៅក្នុង Clip Youtuber បានបង្ហាញពីគន្លឹះខ្ចប់កាដូបានលឿនស្ថិតលើការដាក់កាដូលើក្រដាស។ ជាទូទៅប្រសិនបើដាក់កាដូទន្ទឹមស្មើនឹងក្រដាស វិធីនេះមិនអាចធ្វើបានលឿនហើយពេលខ្លះខ្វះក្រដាសទៀត។ ដូច្នេះអ្នកគួរតែខ្ចប់កាដូបញ្ឈិតចំហៀងបន្តិច។
វិធីសាស្រ្តខ្ចប់កាដូនេះគឺសាកសមសម្រាប់កាដូរាងចតុកោណ។ ប្រសិនចង់ខ្ចប់កាដូមានរូបរាងផ្សេងត្រូវធ្វើតាមវិធិផ្សេងផ្អែកលើរូបរាងរបស់កាដូ។
តើការខ្ចប់កាដូរបៀបនេះអាចធ្វើអោយអ្នកក្លាយទៅជាជំនាញដូចជនជាតិជប៉ុនដែរឬទេ?
ជាមួយនឹង Clip ខ្ចប់កាដូធ្វើអោយជនជាតិជប៉ុនល្បីលើពិភពលោកព្រោះតែភាពម៉ត់ចត់។ ពួកគេមិនចង់ធ្វើអោយខាតពេលវេលារបស់ភ្ញៀវសូម្បីតែមួយវិនាទី ដូច្នេះធ្វើអ្វីត្រូវតែលឿនបំផុត។ ហើយផលិតភាពក៏កើតចេញពីការគិត និងការអនុវត្តជាប្រចាំផងដែរ។
តើអ្នកចង់សាកល្បងខ្ចប់កាដូក្នុងរយៈពេល ១២ វិនាទីដែរឬទេ?
Sacchan