ជប៉ុនជាប្រទេសដែលមានប្រព័ន្ធផ្លូវចរាចរណ៍ងាយស្រួលសម្រាប់ជនពិការ
នៅក្នុងទីក្រុងនៃប្រទេសជប៉ុន បញ្ហាទាក់ទងនឹងជនពិការជាប្រធានបទដែលមានអ្នកចាប់អារម្មណ៍ច្រើន។ មិនមែនដោយសារការរើសអើងនោះទេ ប៉ុន្តែដោយសារប្រជាជនមិនដឹងពីគោលការណ៍ ត្រូវធ្វើយ៉ាងណាចំពោះជនពិការ បណ្តាលអោយមានករណីជាច្រើនកើតឡើងដោយចៃដន្យប៉ះពាល់ដល់ពួកគេ។
មិនត្រឹមតែអ្នកមានគ្រោះថ្នាក់ចរាចរណ៍ត្រូវប្រើកៅអីរុញ ឬជនពិការ មនុស្សចាស់ខ្សោយដៃជើងក៏ត្រូវប្រើរទេះរុញដើម្បីធ្វើដំណើរ។ ចំពោះប្រទេសដែលមានមនុស្សចាស់ច្រើនដូចជាប្រទេសជប៉ុនអត្រាអ្នកមិនអាចធ្វើដំណើរពិតជាខ្ពស់។ ហេតុនេះប្រទេសជប៉ុនមានគោលនយោបាយ និងបរិក្ខារជាច្រើនដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ជនពិការតាមផ្លូវសាធារណៈ។
ជាដំបូង ប្រជាជនជប៉ុនធ្វើផ្លូវរាបស្មើ អ្នកអាចប្រៀបធៀបនឹងប្រទេសមួយចំនួនទៀត សូម្បីតែគម្របលូក៏ស្មើនឹងផ្លូវ ដើម្បីអោយអ្នកប្រើរទេះរុញមិនពិបាកធ្វើដំណើរទៅមក។
រូបភាព https://ameblo.jp/kitazawajunko/entry-12450052697.html
នៅតាមផ្លូវមានគំនូសពណ៌លឿង និងត្រូវបានធ្វើខ្ពស់ជាងផ្លូវថ្នល់ដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកដើរថ្មើរជើង។ តាមផ្លូវថ្មើរជើង និងស្ថានីយ៍រថភ្លើងអ្នកនឹងមើលឃើញឥដ្ឋពណ៌លឿងបែបនេះ។
រូបភាព https://lineblog.me/dragon19641121/archives/1570608.html
នេះជាឥដ្ឋផ្លូវយកតាមគំនិតនៃអក្សរផុសសម្រាប់ជនពិការ braille ដើម្បីផ្តល់ដំណឹងដល់ជនពិការ។ មានផ្លូវ ២ ប្រភេទ មួយប្រភេទចង្អុលអោយដើរត្រង់ ចំណែកមួយទៀតមានចំណុចមូលមានន័យថាឈប់ ដាក់នៅចន្លោះផ្លូវប្រសព្វ និងផ្លូវបំបែង។
ក្រៅពីនេះនៅមានផ្លាកសញ្ញាចរាចរណ៍ជាច្រើនទៀតតាមផ្លូវ។
រូបភាព https://blogs.yahoo.co.jp/miyakogarden/28419501.html
ប្រសិនបើអ្នកនៅក្នុងប្រទេសជប៉ុនរយៈពេលយូរអ្នកនឹងឮសម្លេងបក្សីរាល់ពេលដែលអ្នកឆ្លងកាត់ផ្លូវនៅចំណុចប្រសព្វ។ សម្លេងនេះនឹងបន្លឺឡើងនៅពេលភ្លើងប្តូរទៅជាពណ៌ខៀវដើម្បីផ្តល់ដំណឹងទៅដល់អ្នកដែលមានបញ្ហាភ្នែក។
នៅស្ថានីយ៍រថភ្លើងឡើងចុះជណ្តើរជារឿងធម្មតា។ ប៉ុន្តែនៅស្ថានីយ៍រថភ្លើងមួយចំនួនដែលមិនមានជណ្តើរយន្ត នៅតែមានជណ្តើរពិសេសសម្រាប់ជនពិការ ជាមួយនឹងជណ្តើរធម្មតា។
រូបភាព http://www.shinkosangyo.co.jp/example/post-1.html
ទោះបីជាមានឧបករណ៍គ្រប់គ្រាន់ក៏ដោយ ប៉ុន្តែដើម្បីសុវត្ថិភាពរបស់ជនពិការ បុគ្គលិកស្ថានីយ៍រថភ្លើងនឹងជូនជនពិការពេលឡើងរថភ្លើង។
អ្នកអាចជួបប្រទះសត្វឆ្កែនាំផ្លូវបែបនេះតាមដងផ្លូវប្រទេសជប៉ុន។
រូបភាព http://www.kansai-guidedog.jp/knowledge/training/index.html
ឆ្កែទាំងនេះត្រូវបានបណ្តុះបណ្តាលដើម្បីជួយដល់ជនពិការនៅតាមផ្លូវ។ វាអាចយល់សញ្ញាចរាចរណ៍ ឧទាហរណ៍សត្វឆ្កែនឹងឈប់ពេលឃើញភ្លើងពណ៌ក្រហម ហើយបន្តធ្វើដំណើរពេលភ្លើងខៀវ។
រថភ្លើង និងភោជនីយដ្ឋាននៅប្រទេសជប៉ុនហាមឃាត់ឆ្កែចូល ប៉ុន្តែឆ្កែនាំផ្លូវជាករណីលើកលេង។
ផ្លូវនៅប្រទេសជប៉ុនខុសឆ្ងាយពីប្រទេសកម្ពុជាមែនទេ? ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធងាយស្រួលបែបនេះ ជនពិការនៅតែអាចចូលរួមចរាចរណ៍ដោយមិនបាច់បារម្ភថាប៉ះពាល់ ឬរារាំងដល់អ្នកដទៃ។
Kengo Abe