យុទ្ធនាការប្រឆាំងនឹងគំនិតបង្ខំស្ត្រីត្រូវពាក់ស្បែកជើងកែងទៅធ្វើការ
អង្គការស្ត្រីមួយបានដាក់ញត្តិទៅកាន់រដ្ឋាភិបាលប្រឆាំងនឹងគំនិតបង្ខំអោយស្ត្រីត្រូវពាក់ស្បែកជើងកែងទៅធ្វើការ។
យុទ្ធនាការមានឈ្មោះថា KuToo គឺជាការប្រើពាក្យនៅក្នុងភាសាជប៉ុន (ពាក្យ Kutsu មានន័យថាស្បែកជើង ចំណែក Kutsuu មានន័យថាឈឺចាប់) ត្រូវបានបង្កើតឡើងដោយតារាភាពយន្តស្រី និងជាអ្នកនិពន្ធសេរីឈ្មោះ Yumi Ishikawa។ យុទ្ធនាការនេះទទួលបានមិតឆ្លើយតបជាច្រើន។
រូបភាព LIMO
អ្នកតស៊ូដើម្បីយុទ្ធនាការបានអោយដឹងពាក់ស្បែកជើងកែងត្រូវបានគេចាត់ទុកថាជាបទបញ្ជាពេលអ្នកទៅសម្ភាសឬទៅធ្វើការនៅក្រុមហ៊ុនជប៉ុន។
Ishikawa បានឆ្លើយតបការសម្ភាសបន្ទាប់ពីបានជួបជាមួយមន្ត្រីក្រសួងការងារ៖ “ថ្ងៃនេះយើងបានផ្ញើញត្តិមួយអំពាវនាវអោយមានច្បាប់ហាមឃាត់និយោជកបង្ខំស្រ្តីត្រូវពាក់ស្បែកជើងកែងដូចជាទម្រង់នៃការរើសអើងឬការបំពានផ្លូវភេទ”។
តារាសម្តែងបានចែករំលេកពីអារម្មណ៍អយុត្តិធម៌នៅពេលពាក់ស្បែកជើងកែង។ នាងធ្វើការថែមម៉ោងហើយត្រូវពាក់ស្បែកជើងកែងពេញមួយថ្ងៃ។ កែងជើងរបស់នាងហើម និងហូរឈាម។
https://twitter.com/ishikawa_yumi/status/1098468855427489792
មិនត្រឹមតែប៉ុណ្ណឹងមានកន្លែងមួយចំនួនតម្រូវអោយនារីពាក់ស្បែកជើងកែងកម្ពស់ពី ៥ ទៅ ៧ សង់ទីម៉ែត្រ ស្បែកជើងផ្នែកខាងមុខបិទជិតមានពណ៌ខ្មៅ។
នៅថ្ងៃធ្វើការនាងឃើញបុរសពាក់ស្បែកជើងរាបស្មើ Ishikawa បាន tweet អំពីអយុត្តិធម៌ក្នុងបទបញ្ជាឯកសណ្ឋាន។ គួរអោយភ្ញាក់ផ្អើល tweet ទទួលបាន ៦៧ ពាន់អ្នក Like និងជិត ៣០ ពាន់ retweet។ ទទួលបានការគាំទ្រពីបណ្តាញអ្នកលេងអីុនធឺណេត Ishikawa បានធ្វើ hashtag#Kutoo។
“យើងតែងមានគំនិតមិនចង់បង្ករឿងអោយធំ ប៉ុន្តែប្រសិនអ្នកយល់ឃើញថាមានអ្វីមិនត្រឹមត្រូវ កុំខ្លាចនឹងបញ្ចេញយោបល់”។
បច្ចុប្បន្នការស្នើរបស់នាងទទួលបានជិត ២០.០០០ ហត្ថលេខាលើបណ្តាញអីុនធឺណេត។ ទាំងនេះធ្វើអោយ Ishikawa យល់ថាបញ្ហានេះមានមនុស្សជាច្រើនយល់ស្រប។
នៅថ្ងៃទី ៣ ខែមិថុនានាងបានដាក់ញត្តិទៅក្រសួងសុខាភិបាល និងការងាររបស់ជប៉ុន ពេលវេលានេះក៏ស្របពេលជាមួយនឹងការបញ្ចប់ការសិក្សារបស់និស្សិតសាកលវិទ្យាល័យផងដែរ។ នាងសង្ឃឹមថានឹងកាត់បន្ថយបន្ទុកនៃការពាក់ស្បែកជើងកែងដើម្បីទៅរកការងារធ្វើសម្រាប់សិស្សទាំងនេះ។
ទោះជាយ៉ាងណារដ្ឋមន្រ្តី Takumi Nemoto បានប្រកាសថាគាត់មិនគាំទ្របទបញ្ជានៃឯកសណ្ឋានទេ។ គាត់បាននិយាយថា “វាជាបទដ្ឋានសង្គមដែលទទួលយកភាពចាំបាច់នៃការពាក់ស្បែកជើងកែងនៅកន្លែងធ្វើការ”។
រូបភាព ハフポスト
អ្នកគាំទ្រយុទ្ធនាការបង្ហាញពីករណីមួយចំនួននៃការផ្លាស់ប្តូរបទបញ្ជាឯកសណ្ឋាននៅប្រទេសដទៃក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
នៅប្រទេសអង់គ្លេសបណ្តឹងរបស់ Nicola Thorp អោយក្រុមហ៊ុនសវនកម្ម PwC អក្សរពេញគឺ PricewaterhouseCoopers នៅខែធ្នូ ឆ្នាំ ២០១៥ អំពីករណីដូចគ្នានេះធ្វើអោយក្រុមហ៊ុនត្រូវផ្លាស់ប្តូរបទបញ្ជាផ្ទៃក្នុងចំពោះឯកសណ្ឋានដើម្បីជៀសវាងការរើសអើងភេទ។
នៅក្នុងការចាក់បញ្ចាំងនៃខ្សែភាពយន្ត Cannes 2016 ធ្វើនៅប្រទេសបារាំង Julia Roberts ជាមួយនឹងតារាសម្តែងស្រីជាច្រើនផ្សេងទៀតធ្វើអោយអ្នកថតរូបមានការភ្ញាក់ផ្អើលពេលដើរជើងទទេឬ sneaker លើកម្រាលព្រំក្រហម។ ករណីនេះគឺដើម្បីប្រឆាំងនឹងច្បាប់ដែលមិនបានចែងនៅ Cannes នារីត្រូវពាក់ស្បែកជើងកែង។ បច្ចុប្បន្នប្រទេសជប៉ុនមានទណ្ឌកម្មជាច្រើនដើម្បីកាត់បន្ថយការរើសអើងភេទត្រូវបានបញ្ជាក់នៅក្នុងវិធីសាស្រ្តជ្រើសរើស បណ្តុះបណ្តាល ធ្វើកិច្ចសន្យាថ្មី -ល- ប៉ុន្តែមិនទាន់មានបទបញ្ញត្តិស្តីពីការស្លៀកពាក់របស់បុគ្គលិកនោះទេ។
Ishikawa បាននិយាយបន្ថែមថា “សង្គមជប៉ុនមានមនុស្សមិនហ៊ានបញ្ចេញយោបល់ ប៉ុន្តែពេលមាននរណាម្នាក់បញ្ចេញយោបល់ អ្នកដទៃនឹងស្តាប់តាម”។
ប្រាកដណាស់សម្រាប់ស្រ្តីដែលចូលចិត្តពាក់ស្បែកជើងកែងនៅតែអាចពាក់ ហើយនាងក៏បាននិយាយ “ទោះបីជាបុរសចង់ពាក់ស្បែកជើងកែងក៏ពួកគេមានសិទ្ធិធ្វើដូច្នេះដែរ”។
តើយុទ្ធនាការទាមទារនេះនឹងទៅជាយ៉ាងនៅប្រទេសជប៉ុន?
ប្រភព theguardian, japantimes
Sacchan