វិធីសាស្រ្តសាងសង់ផ្ទះការពាររញ្ជួយដីរបស់ប្រជាជនជប៉ុន
ដូចដែលអ្នកដឹងហើយថាប្រទេសជប៉ុនគឺជាប្រទេសមួយដែលតែងតែទទួលរងនូវការរញ្ជួយដីខ្លាំងបង្កអោយមានការខូចខាតធ្ងន់ធ្ងរដល់មនុស្ស និងទ្រព្យសម្បត្តិ។
ដោយសារតែធម្មជាតិមិនអនុគ្រោះ ប្រជាជនជប៉ុនយល់អំពីបញ្ហានេះបានចាត់វិធានការដើម្បីការពារគ្រោះមហន្តរាយធម្មជាតិ ជាពិសេសនៅក្នុងការរចនានៃការសាងសង់លំនៅដ្ឋានមានសុវត្ថិភាព។ មិនត្រឹមតែគិតទៅលើរចនាសម្ព័ន្ធនៃការកសាង ពួកគេក៏ពិចារណាទៅលើសមត្ថភាពក្នុងការទ្រាំទ្រនឹងផលប៉ះពាល់នៃវត្ថុសាងសង់ និងកត្តាជាច្រើនទៀត។
ប្រជាជនជប៉ុនយល់ថាភាគច្រើនជនរងគ្រោះដោយរញ្ជួយដីមិនមែនបាត់បង់ជីវិតដោយសាររញ្ជួយដីទេ ប៉ុន្តែដោយសារតែសំណង់លំដ្ឋានបង្កឡើង។
ហេតុដូច្នេះហើយប្រជាជនជប៉ុនតែងតែកែលំអការរចនាដែលមានលក្ខណៈការពាររញ្ជួយដីដើម្បីកាត់បន្ថយការបាក់ស្រុត។ ដូច្នេះក្រុមអ្នកជួយសង្គ្រោះមានពេលវេលាច្រើនដើម្បីជួយជនរងគ្រោះ។
ថ្មីៗនេះអគារជប៉ុនជាច្រើនត្រូវបានកសាងឡើងប្រើរចនាការពាររញ្ជួយដីតាមទម្រង់ដូចខាងក្រោម៖
១. ការរចនាសំណង់សាមញ្ញ និងសីុមេទ្រី
រចនាសម្ពន្ធ័សំណង់ស៊ីមេទ្រីត្រូវបានបញ្ជាក់ថាមានភាពធន់ទ្រាំទៅនឹងផលប៉ះពាល់ជាងរចនាសម្ពន្ធ័សំណង់មិនស៊ីមេទ្រី។ ក្រៅពីនេះការធានាសុវត្ថិភាពដី និងសរសរគ្រឹះមានស្ថរិភាពតាំងពីធ្វើដំបូងនឹងជួយអោយការសាងសង់មានភាពងាយស្រួលហើយសន្សំសំចៃថវិកា។
២. ប្រព័ន្ធសាងសង់ទ្រទ្រង់បានល្អ
ចំណុចសំខាន់នៃប្រព័ន្ធទ្រទ្រង់ស្ថិតលើស្ថិរភាពរវាងគ្រឹះ សរសរគ្រឹះ និងដំបូលដោយការតភ្ជាប់យ៉ាងរឹងមាំដើម្បីបង្កើនសមត្ថភាពទ្រទ្រង់ និងជួយរក្សាលំនឹងអាគារទាំងមូល។
៣. ប្រើសម្ភារសំណង់ស្រាល
ការប្រើសម្ភារសំណង់ស្រាលពិតជាសំខាន់ ជាពិសេសសម្រាប់តំបន់ដែលមានរញ្ជួយដីញឹកញាប់។ វត្ថុសាងសង់ភាគច្រើនជាឈើ ដែកស្តើង ឥដ្ឋ ដូច្នេះបើទោះជាមានគ្រោះថ្នាក់កើតឡើងធ្វើអោយផ្ទះដួលរលំអាចកាត់បន្ថយការស្លាប់ និងរបួស។
ឧទាហរណ៍រចនាសម្ព័ន្ធសំណង់ផ្ទះនៅជប៉ុន
គុណសម្បត្តិ៖
- កាត់បន្ថយផលប៉ះពាល់នៃការរញ្ជួយដី
- ធន់ទ្រាំនឹងរំញ័រខ្ពស់ដោយសារភាពធន់របស់ឈើ
- ផែនការសាងសង់ច្បាស់លាស់ លម្អិត ងាយធ្វើឡើងវិញ
- សាងសង់តាមគំរូដែលមានស្រាប់។
ជំហានទី ១ ៖ ធ្វើគ្រឹះ
ជំហានទី ២៖ ធ្វើជាន់ផ្ទាល់ដី
ជំហានទី ៣ ៖ ធ្វើសរសរគ្រឹះ
ជំហានទី ៤ ៖ ធ្វើដំបូល
ពឹងលើភាពច្បាស់លាស់ក៏ដូចជាការសាងសង់ប្រើសម្ភារៈស្រាល ប្រជាជនជប៉ុនអាចរស់នៅដោយសន្តិភាពទោះបីមានគ្រោះធម្មជាតិជាច្រើនកើតឡើង។
សង្ឃឹមថាបច្ចេកវិទ្យាខ្ពស់ និងការគោរពវិន័យរបស់ពួកគេ ប្រជាជនជប៉ុនអាចយកឈ្នះលើគ្រោះធម្មជាតិជាច្រើន។
ប្រភព Amino Apps
Sachiko