ប្រលេងត្រីក្នុងអាងហែលទឹករបស់សាលាព្រោះចង់ហែលទឹកជាមួយត្រីមានពណ៌ចម្រុះស្អាត
សាលារៀននៅប្រទេសជប៉ុនជារៀងរាល់សប្តាហ៍មានរៀបចំសកម្មភាពហ្វឹកហាត់រាងកាយ។ ជាទូទៅរៀបចំធ្វើនៅរដូវក្តៅ ហែលទឹកជាកីឡាដែលមានប្រជាប្រិយភាព។ ភាគច្រើនសាលារៀននៅជប៉ុនសុទ្ធតែមានអាងហែលទឹកធំសម្រាប់សិស្ស។ ដូច្នេះភាគច្រើនជនជាតិជប៉ុនសុទ្ធតែចេះហែលទឹក។
សាលាវិទ្យាល័យមួយនៅប្រទេសជប៉ុនមានរឿងប្លែកកើតឡើង។
រូបភាព https://matome.naver.jp/odai/2134822870281878801
សិស្សស្រី ៤ នាក់នៅពេលយប់បានលួចចូលសាលា ហើយប្រលេងត្រី ៥០០ ក្បាលចូលអាងទឹករបស់សាលា។
រូបភាព https://matome.naver.jp/odai/2134822870281878801
អ្វីដែលចម្លែកគឺត្រី ៥០០ ក្បាលនេះត្រូវបានប្អូនៗទិញនៅក្នុងពិធីបុណ្យនៃរដូវក្តៅ។
រូបភាព www.photo-ac.com/main/search?
នៅក្នុងពិធីបុណ្យជាទូទៅមានល្បែងចាប់ត្រី របៀបលេងគឺប្រើកន្រ្តក់ក្រដាសចាប់ត្រីយ៉ាងណាអោយលឿនបំផុតមុនពេលក្រដាសរលាយក្នុងទឹក។ ចំនួនត្រីដែលចាប់បានអាចយកទៅផ្ទះ។
បន្ទាប់ពីពិធីបុណ្យត្រូវបញ្ចប់ប្អូនៗបានទិញត្រីនៅសល់ក្នុងតម្លៃថោក។
មូលហេតុដែលប្អូនៗប្រលេងត្រីទៅក្នុងអាងហែលទឹកសាលាព្រោះពួកគេចង់ហែលទឹកជាមួយត្រីមានពណ៌ចម្រុះស្អាតជាច្រ់ើន។ ប៉ុន្តែលទ្ធផលមិនដូចជាការរំពឹងទុក ហើយបណ្តាលអោយមានការខូចខាតច្រើន។
ក្រោយពីប្រលេងត្រីចូលទៅធ្វើអោយអាងហែលទឹកកខ្វក់ សាលាត្រូវប្តូរទឹកទាំងអស់ចេញ។ ចំនួនប្រាក់ចំណាយសរុបដើម្បីប្តូរទឹកទាំងអស់ក្នុងអាងដែលមានទទឹង ២៥ ម៉ែត្រ និងបណ្តោយ ៤២២ ម៉ែត្រការ៉េប្រហែល ១៦០,០០០ យេន។
មិនត្រឹមតែបញ្ហាថវិកាប៉ុណ្ណោះទេ ការបូមទឹកចេញ និងចូលក៏ចំណាយពេលច្រើន ធ្វើអោយប៉ះពាល់ម៉ោងរៀនរបស់សិស្សសាលា។ ហើយទឹកដែលទើបតែបូបចូលត្រជាក់មិនអាចហែលបានភ្លាមទេ។
ព្រោះតែគំនិតចង់រ៉ូមែនទិច និងឆោតល្ងង់របស់ប្អូនៗបង្កអោយមានផលប៉ះពាល់ជាច្រើននៅពេលប៉ូលីសត្រូវចូលរួមរឿងនេះ។
ប្រសិនចង់សាកល្បងអ្វីម្យ៉ាង ហេតុអ្វីប្អូនៗមិនធ្វើនៅផ្ទះមុនសិន? ជួនកាលសេរីភាពក្នុងការគិតនាំអោយមានផលវិបាកដែលនឹកស្មានមិនដល់។
Kengo Abe