ប្រៀប​ធៀប​ល្បឿន​ដើរ​ថ្មើរជើង​របស់​ប្រជាជន​ជប៉ុន​នៅ​តាម​តំបន់

នៅ​ប្រទេស​ជប៉ុន Tokyo និង Osaka ភាគ​ច្រើន​ការ​ធ្វើ​ដំ​ណើ​រ​តាម​រថភ្លើង​។ ប៉ុន្តែ​ដើម្បី​ទៅ​ដល់​ស្ថានីយ៍រថ​ភ្លើង​​អ្នក​ត្រូ​វ​ដើរ​​ឆ្ងាយ​ដែរ។ ចំពោះស្ថានីយ៏​រថ​ភ្លើង​ក្រោម​ដី​គ្មាន​អ្វី​ចម្លែក​​ជា​មួយ​​នឹង​​ល្បឿន​​​ថ្មើរ​ជើង​របស់​​ប្រជាជន​​​ជប៉ុន​នោះ​​ទេ។

ការ​ប៉ាន់​ប្រមាណ​ជារៀង​រាល់​ថ្ងៃប្រជាជន​ជប៉ុន​ម្នាក់​ដើរ​ថ្មើរ​ជើង​ប្រហែល ៥០០០ ជំហាន។

ដោយ​សារតែ​ដើរ​ថ្មើរ​ជើង និង​​ការគោរព​ពេល​វេលា​ធ្វើ​អោយ​ប្រជាជន​ជប៉ុន​តែង​តែ​ដើរ​លឿនជាង​បើ​ប្រៀប​ជាមួយ​នឹង​ប្រជាជនដទៃ​ទៀត​នៅ​លើ​ពិភព​លោក​។

ប៉ុន្តែ​ល្បឿន​ដើរ​ថ្មើរ​ជើង​ក្នុង​តំបន់​នីមួយ​ៗនៅ​ប្រទេស​ជប៉ុន​មិនដូចគ្នា​ទេ។

ប្រជាជន Osaka និង​ ប្រជាជន Tokyo តើ​នរណា​ដើរ​ថ្មើរ​ជើង​លឿន​ជាង? តាម​ការ​ស្មានដោយសារប្រជាជន Osaka ជាមនុស្ស​រាក់​ទាក់ គ្មាន​ភាព​អត់​ធ្មត់ ដូច្នេះ​អ្នក​នឹង​គិត​ថា ពួក​គេ​​ប្រញាប់​​ប្រញាល់​ដើរ​ទៅ​​មកឬ? ប៉ុន្តែ​លទ្ធផល​ជាក់​ស្តែងអាចនឹង​ធ្វើ​អោយ​អ្នក​ភ្ញាក់​ផ្អើល។

គេ​បាន​ធ្វើ​ការ​ប្រៀបធៀបអំពី​ល្បឿន​ធ្វើ​ដំ​ណើរនៃ​តំបន់​មួយ​ចំនួន​នៅ​ប្រទេសជប៉ុន ជាកន្លែង​ដែល​មាន​ប្រជា​ជន​​ច្រើន​​កុះ​ករ​ដូចជា Tokyo, Chiba, Kanagawa -ល-។

ល្បឿ​ន​ធ្វើ​ដំ​ណើរ​ជាមធ្យមនៃ​តំបន់ទាំង​នេះគឺ ៣០% ក្នុង​ចំណោម​នោះខេត្ត Kanagawa ជាប់​ចំ​ណាត់​ថ្នាក់​លេខ​ ១ ជាមួយ​នឹង​ជំហាន​ជើង​មធ្យម​ ៧៤០០ ជំហាននៃ​ល្បឿន ២៩,២%។ ការ​ដើរ​ថ្មើរ​ជើង​ជាវិធីមួយ​ជួយ​បង្កើន​សុខ​ភាព ប៉ុន្តែ​ជាមួយនឹង​ល្បឿន​បែប​នេះដូចជា​ប្រញាប់​ពេក​ដែរទេ?

Tokyo ជាប់​ចំ​ណាត់​ថ្នាក់​លេខ ២ ជាមួយនឹង​ល្បឿន ២៨,៧% ស្មើតំបន់ Saitama និង​ Chiba ។

អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​គឺមិន​ដូចជាអ្នក​បាន​គិត​ទេ ចំណាត់​ថ្នាក់​នៃ Tokyo ខ្ពស់​ជាង Osaka ។ ទោះ​បី​ជាប្រជាជន​ Osaka ប្រញាប់​ប្រញាល់ ពួកគេ​គ្រាន់​តែស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ៦ ប៉ុណ្ណោះ។

ចំណែក Tottori ជាតំបន់មានជីវិត​រស់​នៅ​ល្អ​បំ​ផុត​។ ជារៀង​រាល់​ថ្ងៃពួក​គេ​គ្រាន់​តែ​ដើរ ៤៨០១ ជំហានជាមួយនឹង​ល្បឿន ១២,៣% ។ បើប្រៀប​នឹង Tokyo ពិត​ជា​ខុស​គ្នា។

ប៉ុន្តែតាម​ពិត​នេះ​ជា​កម្រិត​ដែល​ល្អ​បំ​ផុត​សម្រាប់​សុខ​ភាព។ ផ្ទុយ​ទៅ​វិញ ប្រសិនបើដើរលឿនពេកវានឹងផ្តល់សម្ពាធ​លើ​ជង្គង់​ធ្វើ​អោយ​​ឈឺចុក​រោយ ហើយបណ្តាលអោយមានផលអាក្រក់ទៅលើសន្លាក់។

សូម​ហាត់​ប្រាណ​ជាប្រចាំដើម្បី​សុខ​ភាព​របស់​អ្នក​។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: