​ប្រព័ន្ធ​ពិនិត្យ​សុខភាពនៅប្រទេសជប៉ុន – អ្វី​ដែល​អ្នក​គួរតែ​ដឹង

ប្រទេសជប៉ុនជាប្រទេស​ល្អសម្រាប់​រស់​នៅ សន្តិភាព ស្រស់​ស្រាយ និង​គួរ​សម។ ប្រទេសនេះនឹងបង្កើនអាយុរបស់អ្នកដោយសេវាកម្មដែលបំពេញ​ភាពពេញចិត្តខ្ពស់ និងម្ហូបអាហារមាន​សុវត្ថិភាព។

ប៉ុន្តែ​នឹង​ទៅជាយ៉ាង​ប្រសិន​បើ​អ្នក​ឈឺ? ​របាំង​ភាសាធ្វើ​អោយ​អ្នក​មិន​អាច​ទំនាក់​ទំនង​ជាមួយនឹង​​គ្រូ​ពេទ្យ ប្រព័ន្ធសុខាភិបាលនៅប្រទេសនេះក៏មិន​ច្បាស់​លាស់​ ហើយ​ជាបញ្ហា​សម្រាប់​ជន​បរទេស សូម្បី​តែ​ពេល​មាន​អ្នក​ណែនាំ​ទៅ​ជាមួយ។

ខាង​ក្រោម​នេះ​ជា​ចំ​នុចមួយចំនួន​មា​ន​ប្រយោជន៍​សម្រាប់​អ្នក​៖

រូបភាព GaijinPot Blog

១. ទៅ​ពិនិត្យ​នៅ​កន្លែងណា?

មាន​កន្លែង ២ ដែល​អ្នក​អាច​ទៅ​ពេល​ឈឺគឺមន្ទីរពេទ្យឬគ្លីនិក។ ករណី​បន្ទាន់​ឬ​អ្នក​មិន​ដឹង​ច្បាស់​អំពី​ស្ថាន​ភាព​ជម្ងឺ​របស់​ខ្លួន អ្នក​ត្រូវ​ទៅ​មន្ទីរពេទ្យ។ បន្ទាប់មកគ្រូពេទ្យនឹងណែនាំអ្នកទៅមន្ទីរពេទ្យឯកទេសក្រោយពីយល់ស្ថានភាពបច្ចុប្បន្នរបស់អ្នក។ អ្នកក៏អាចរកគ្លីនិកដោយ​ផ្ទាល់ខ្លួននៅពេលអ្នកដឹងពីស្ថានភាពរបស់ខ្លួន​ច្បាស់។

និយាយអំពីគ្លីនីកជាកន្លែងពេទ្យឯកទេស ឧទាហរណ៍គ្លីនីកភ្នែក គ្លីនិកបេះដូង ផ្ទៃ​ពោះ -ល-។ គ្លីនិកទាំងនេះជាទូទៅត្រូវបានបើកដោយអ្នកឯកទេសមាន​បទ​ពិសោធនៅ​មន្ទីរពេទ្យ។

២. ប្រព័ន្ធធានារ៉ាប់រង

កុំ​ព្រួយ​បារម្ភប្រជាជនជប៉ុន​ទាំង​អស់​ក៏ដូចជនអន្តោប្រវេសន៍ដែលមានទិដ្ឋាការលើសពីមួយ​ឆ្នាំនៅ​ប្រទេសជប៉ុនសុទ្ធ​តែ​ត្រូវ​ចូល​រួមធានារ៉ាប់រងសុខភាពជាតិឬធានារ៉ាប់រងសុខភាពបុគ្គលិក។ ជាមួយនឹង​ប្រភេទ​ធានារ៉ាប់​រង​នេះ អ្នក​ដែល​រស់​នៅ​ និងធ្វើការនៅក្នុងប្រទេសជប៉ុនទទួល​បាន​ធានារ៉ាប់​រង ៧០% និង​កំ​ណត់​ប្រាក់​ដែល​ត្រូវ​បង់ ៣០%។

ប្រសិនបើអ្នកផ្លាស់ទៅប្រទេសជប៉ុន និងត្រូវតម្រូវអោយ​ចូលរួមធានារ៉ាប់រង អ្នកត្រូវបំពេញបែបបទក្នុងរយៈពេលពីរសប្តាហ៍។ ជា​ដំ​បូង​ចុះ​ឈ្មោះ​ធានារ៉ាប់​រងសុខភាពជាតិ (Kokumin-Kenkō-Hoken 国民健康保険こくみんけんこうほけん) នៅក្នុងតំបន់របស់អ្នក បន្ទាប់មកអ្នកនឹងទទួលបានប័ណ្ណធានារ៉ាប់រង សូមរក្សាប័ណ្ណ​នេះ​អោយ​បាន​ល្អ។ ប្រសិនបើអ្នកមិនយកប័ណ្ណធានារ៉ាប់រងរបស់អ្នកតាមពេលអ្នកទៅមន្ទីរពេទ្យដើម្បីពិនិត្យ អ្នក​ត្រូវ​បង់ ១០០% វិក័យប័ត្រពិនិត្យសុខភាព។ ជាការពិតណាស់អ្នកអាចស្នើសុំបង់​លើក​ក្រោយប៉ុន្តែចំណាយពេលច្រើន។

រូបភាព 下野市

ក្រៅពីនេះធានារ៉ាប់រងសុខភាពបុគ្គលិក (Kenkō-Hoken 健康保険けんこうほけん) សម្រាប់អ្នកដែលកំពុងធ្វើការនៅក្នុងប្រទេសជប៉ុនត្រូវបានក្រុមហ៊ុនបង់ថ្លៃធានារ៉ាប់រងអោយមួយ​ចំនួនពេល​ទៅ​ពិនិត្យ​ជម្ងឺ (ប៉ុន្តែ​មិន​មែន​ក្រុម​ហ៊ុន​ណាក៏​ផ្តល់ធានារ៉ាប់​រង​ប្រភេទនេះ ឧទាហរណ៍ក្រុមហ៊ុនគ្រប់គ្រងបុគ្គលិក​មាន​ម៉ោងធ្វើការក្រោម ៣០​ ម៉ោងក្នុង​មួយ​សប្តាហ៍។ ទោះយ៉ាងណាវាគឺជាចំនួនម៉ោងធ្វើការនៅលើក្រដាស ខណៈដែលចំនួនពិតប្រាកដនៃម៉ោងធ្វើការគឺ​ច្រើន​ជាង​នេះ។ និយោជិកក្នុង​ក្រុមហ៊ុនបែបនេះត្រូវតែចូលរួមក្នុងធានារ៉ាប់រងសុខភាពជាតិ។ នេះក៏ជាមធ្យោបាយសម្រាប់ក្រុមហ៊ុនឯកជនកាត់បន្ថយការចំណាយផងដែរ)។

ទោះ​បី​ជាចូល​រួម​ធានារ៉ាប់​រង​ប្រភេទ​នេះ អត្ថប្រយោជន៍មានលក្ខណៈស្រដៀងគ្នា។ អ្នក​ទទួល​បាន ៧០% វិក័យប័ត្រពិនិត្យ​ជម្ងឺ លើសពីនេះអ្នកក៏អាចចូលរួមធានារ៉ាប់រងផ្សេងទៀតដើម្បីទូទាត់ចំនួន ៣០% ដែលនៅ​សល់។

ក្រៅពី​នេះប្រសិនបើអ្នកជាភ្ញៀវទេសចរណ៍​ទៅ​លេងនៅ​ប្រទេសជប៉ុន។ ប្រភេទនៃធានារ៉ាប់រងនេះស្ថិត​ក្នុង​កម្រិតចំ​ណាយ​ដែល​នរណា​ក៏​អាចទទួល​បានដើម្បី​ទុកចិត្តក្នុង​កំ​ឡុង​ពេល​អ្នក​នៅ​ប្រទេសជប៉ុន។

៣. ស្តាប់​តាមគ្រូពេទ្យ

នៅសហរដ្ឋអាមេរិកឬបណ្តាប្រទេសលោកខាងលិច អ្នកជំងឺត្រូវបានអនុញ្ញាតអោយជ្រើសរើសវិធីព្យាបាលតាមរយៈយោបល់ពីគ្រូពេទ្យ។ នៅប្រទេសជប៉ុនជាពិសេស​នៅមន្ទីរពេទ្យ វេជ្ជបណ្ឌិតគឺជាអ្នកដែលមានសិទ្ធិសម្រេចចិត្តថាអ្នកត្រូវ​ព្យាបាល​តាមវិធី​ណា ដូចជា​​ថ្នាំ​ដែល​អ្នក​ត្រូវ​ផឹក​រហូត​ដល់​ម្ហូប​ដែល​អ្នកអាច​ញ៉ាំ។

រូបភាព The Japan Times

ជនបរទេសម្នាក់បានចែករំលែកបទពិសោធន៍នៅមន្ទីរពេទ្យពេល​​នាង​បាក់​ដៃ នៅទីបំផុតគាត់ត្រូវស្នើសុំចេញពី​មន្ទីរ​ពេទ្យព្រោះ​មាន​អារម្មណ៍​មិន​ពេញ​ចិត្តចំពោះ​ការ​ព្យាបាលនៅ​ទីនោះ។ វេជ្ជបណ្ឌិតមិនអនុញ្ញាតអោយនាង​ងូត​ទឹក អាហាររបស់នាងត្រូវថ្លឹងមុនញ៉ាំហើយនាងត្រូវគេស្ដីបន្ទោសព្រោះ​បរិភោគ​អាហារមិន​អស់។ នាង​មិន​ដឹង​ពី​ស្ថាន​ភាព​របស់​ខ្លួន។ នៅពេលគ្រូពេទ្យស្នើសុំអោយ​នាង​​នៅ​មន្ទីរប្រហែល ២ សប្តាហ៍ រយៈពេលនេះយូរសម្រាប់ការជាសះស្បើយ នាង​បាន​បដិសេធ និង​សុំ​ត្រលប់ទៅ​ផ្ទះ។ តាមការពិតមន្ទីរពេទ្យជាច្រើនចង់អោយអ្នកជំងឺស្នាក់នៅរយៈពេលយូរមានន័យថា​នឹង​ទទួល​បាន​ប្រាក់​ច្រើន។

ស្ថានភាពស្ថិត​នៅគ្លីនិកក៏មិនប្រសើរឡើង​ដែរ។ អំណាចរបស់វេជ្ជបណ្ឌិតនៅទីនេះត្រូវបានបំផ្លើស។ ឧទាហរណ៍វេជ្ជបណ្ឌិតឯកទេសម្នាក់សុំអោយស្ត្រីមានផ្ទៃពោះសម្រកទម្ងន់ក្នុង​អំឡុងពេលមានផ្ទៃពោះ។ មានវេជ្ជបណ្ឌិតខ្លះមិនព្រមពិនិត្យអ្នក​មាន​ផ្ទៃ​ពោះ ប្រសិនបើពួកគេមិនគោរព​តាម​ទម្ងន់ដែលវេជ្ជបណ្ឌិតកំណត់។ ទាំង​នេះបានធ្វើអោយ​ប្រទេសជប៉ុនក្លាយជាប្រទេសអភិវឌ្ឍតែមួយគត់មានទម្ងន់របស់អ្នក​ម្តាយទាប ទម្ងន់​របស់​ទារកក៏​ថយ​ចុះ​តាម​។ នេះគឺជាមូលហេតុបង្កជំងឺចំពោះកុមារនៅពេលពួកគេធំ។

៤. របាំងភាសាមិនមែនជាឧបសគ្គតែមួយគត់

រូបភាព GaijinPot Blog

ទោះបីជា​ជនបរទេសឬជា​ជនជាតិ​ជប៉ុន អ្នក​ប្រាកដ​ជាពិបាក​ទំនាក់ទំនង​ជាមួយ​គ្រូ​ពេទ្យ​។ គ្រូ​ពេទ្យ​មួយ​ចំនួននៅ​មន្ទីរពេទ្យសុំអោយ​អ្នកប្រើឧបករណ៍វេជ្ជសាស្ត្រ ដោយមិនជូនដំណឹងពីមុខងារ និងគោលបំណងរបស់វា។ លើសពីនេះទៀតមានបញ្ហាទាក់ទងនឹងឯកសារជាច្រើនពេលពិនិត្យអោយជនបរទេស។ មុនពេលវះកាត់ជើងជនជាតិកាណាដា​ម្នាក់ត្រូវជូនដំណឹងទៅមន្ទីរពេទ្យអំពីស្ថានភាពអត្រានុកូលដ្ឋាន (koseki 戸籍こせき) ក្នុងករណីមានរឿង​អាក្រក់កើតឡើង។ បញ្ហា​គឺពេលនៅកាណាដាគាត់មិនបានចុះឈ្មោះឯកសារនេះ។ អ្នក​គ្រប់​គ្រងរមន្ទីរពេទ្យមិនយល់ពីភាពខុសគ្នានៃប្រព័ន្ធ និង​បន្តសើ្នសុំ ចំណែកឯបុរស​ជនជាតិ​កាណាដា​បក​ស្រាយថាគាត់​មិន​អាច​បំ​ពេញព័ត៌មានបាន។ នៅទីបំផុត​ការវះកាត់ត្រូវពន្យារពេលមួយថ្ងៃ។

ក្រៅពី​នេះអាកប្បកិរិយាចំពោះអ្នកជំងឺក៏ជាបញ្ហាមួយ​ដែរ។

នៅ​ប្រទេស​ជប៉ុនការពិតដែលថាគ្រូពេទ្យមិនបានប្រាប់អ្នកជំងឺថាពួកគេមានពេលវេលាតិចតួចប៉ុណ្ណោះដើម្បីរស់នៅគឺជា​រឿង​ធម្មតា។ នេះគឺផ្អែកទៅលើទស្សនៈដើម្បី​អ្នកជំងឺអាចបន្តរស់នៅដោយមិនខ្លាចសេចក្តី​ស្លាប់។ ក្នុង​ករណី​មួយ​ចំនួនគ្រូពេទ្យនឹងជូនដំណឹងទៅគ្រួសារអ្នកជំងឺប៉ុន្តែមិនអោយអ្នកជំងឺដឹងឡើយ។

ដូច្នេះ​ពិតជា​គួរ​អោយ​ខ្លាច​ណាស់។

៥. ចំណាំអំពីម៉ោងធ្វើការ

សេវា​កម្មសុខ​ភាព​នៅ​ប្រទេស​ជប៉ុនគ្មាន​ស្រាប់ ២៤ ម៉ោង/៣៦៥ ថ្ងៃទេ។ មន្ទីរពេទ្យជាច្រើនមិនដំណើរការនៅថ្ងៃសៅរ៍ អាទិត្យ និង​ថ្ងៃបុណ្យ​ទេ។

៦. ចំណាំពេលទៅគ្លីនិកជប៉ុន

  • ពិនិត្យម៉ោងធ្វើការតាមទូរស័ព្ទ ទោះបីជាគ្លីនីកជាច្រើនមានអាសយដ្ឋានអ៊ីុម៉ែលក៏ដោយពួកគេកម្រនឹងឆ្លើយតបតាមអ៊ីុម៉ែលណាស់។
  • ពិនិត្យមើលថាគ្លីនិកត្រូវកក់មុនដែរឬទេ?
  • យកប័ណ្ណធានារ៉ាប់រងតាមបើមាន
  • រៀបចំប្រាក់សុទ្ធ​ព្រោះគ្លីនិកជាច្រើននៅជប៉ុនមិន​ទទួលកាត Credit។ ប្រសិនបើអ្នកមិនដឹងថាត្រូវចំណាយប៉ុន្មាន អាច​ទូរស័ព្ទ​សាក​សួរ​មុន។ ប្រសិន​បើ​គ្លីនិកឬមន្ទីរពេទ្យ​ធំនឹង​មាន ATM។

* ប័ណ្ណធានារ៉ាប់រង (保険証  ほけんしょう hokensyo)៖ ប័ណ្ណធានារ៉ាប់រងត្រូវចុះបញ្ជីតាមធានារ៉ាប់រងសុខភាពជាតិ។ អ្នកអាចប្រើប័ណ្ណនេះនៅគ្លីនិក និងមន្ទីរពេទ្យជប៉ុន។

* បែបបទចុះឈ្មោះពិនិត្យ​ជំងឺ (診察券  しんさつけん shinsatsuken)៖ ប័ណ្ណត្រូវ​បាន​ចែកដោយគ្លីនិកឯកជន មានសុពលភាពនៅគ្លីនិកនោះតែប៉ុណ្ណោះ។

ប្រភព Japanhealthinfo, Blog.gaijinpot

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: