ផ្នូររបស់អធិរាជត្រូវបានចុះបញ្ជីជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោក
ដំណើរនៃការអភិវឌ្ឍ មេដឹកនាំប្រទេសមហាអំណាចបានកសាងផ្នូរដ៏ធំដើម្បីបង្ហាញពីអំណាចជាតិ។ ពីរ៉ាមីតជាកន្លែងរបស់ស្តេចផារ៉ោនប្រទេសអេហ្សិប។ មនុស្សជាច្រើនគិតថាពីរ៉ាមីតជាផ្នូរដែលធំជាងគេលើពិភពលោក។
បើនិយាយពីទំហំផ្នូរធំជាងគេលើពិភពលោកស្ថិតនៅប្រទេសជប៉ុន ដែលមានទំហំ ៤៦០,០០០ ម៉ែត្រការ៉េ មានកម្ពស់ ៣៤ ម៉ែត្រ និងប្រវែងធំបំផុតគឺ ៨៤០ ម៉ែត្រ។
ដើម្បីស្មានអំពីទំហំដ៏ធំនៃផ្នូរអាចប្រៀបធៀបជាមួយនឹងពីរ៉ាមីតរបស់ស្តេចផារ៉ោន Khufu គឺ ៥៣,០០០ ម៉ែត្រការ៉េ មានន័យថាធំជាង ៩ ដងនៃពីរ៉ាមីតនេះ។ ក្រៅពីនេះផ្នូរនៅប្រទេសជប៉ុនធំជាង ៣ ដង ទំហំផ្នូរស្តេចដំបូងនៃរាជវង្សឈិន (ទំហំ ១២២,៥០០ ម៉ែត្រការ៉េ)។
រូបភាព https://www.asagei.com/excerpt/127535
ផ្នូរជាកន្លែងសម្រាកចុងក្រោយនៃអធិរាជ 仁徳天皇 (Nintoku)។ ជាមួយនឹងបច្ចេកវិទ្យានៅសម័យនោះ ការសាងសង់ចំណាយពេល ១៥ ឆ្នាំដើម្បីសម្រេចជាមួយនឹងកម្លាំងមនុស្ស ៣០០០ នាក់ នេះជាព្រះចៅអធិរាជទី ១៦។
រឿងរ៉ាវផ្នូរអាថ៌កំបាំងជាច្រើនរហូតមកដល់បច្ចុប្បន្ននៅតែមិនអាចបញ្ជាក់បាន ទោះជាយ៉ាងណាមានរឿងមួយចំនួនល្បី។
មានម្តងអធិរាជសម្លឹងមើលផ្ទះរបស់ប្រជាជន នៅសម័យនោះគេចម្អិនម្ហូបដោយប្រើអុស ប៉ុន្តែដល់ម៉ោងបរិភោគអាហារក្នុងផ្ទះបែរជាមិនឃើញមានផ្សែងទៅវិញ។ ពេលសាកសួរទើបដឹងថាឆ្នាំនោះដំណាំមិនអំណោយផល ប្រជាជនទ្រាំអត់ឃ្លានគ្មានអ្វីបរិភោគ។ ភ្លាមនោះអធិរាជបានបញ្ជាអោយបញ្ឈប់ការបង់ពន្ធលើកសិកម្ម ប្រមូលអង្ករដើម្បីសង្រ្គោះប្រជាជន។
ព្រះចៅអធិរាជ Nintoku ទទួលបានការគាំទ្រពីប្រជាជនដោយសារការរស់នៅសាមញ្ញ។ ក្រៅពីនេះឯកសារផ្សេងនិយាយពីអធិរាជនេះមិនសូវហាមប្រកាសទេ។
នៅខែមិថុនា ឆ្នាំ ២០១៩ នេះផ្នូររបស់អធិរាជ Nintoku នឹងត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌ពិភពលោក Unesco ទោះជាយ៉ាងណានៅមានបញ្ហាមួយទៀត។
តើផ្នូរនេះគឺជាកន្លែងសម្រាកចុងក្រោយនៃអធិរាជ Nintoku ដូចដែលយើងបានដឹងឬ?
មុនពេលបញ្ជាក់ថានរណានៅក្នុងផ្នូរ ពិតជាពិបាកក្នុងការចុះបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក។ ក្រៅពីនេះពេលវេលាកសាងផ្នូរនេះថាតើស្ថិតក្នុងសម័យអធិរាជ Nintoku ដែរឬទេ?
ផ្នូរនេះស្ថិតនៅទីក្រុង Sakai, Osaka។ ប្រជាជនក្នុងតំបន់ហៅកន្លែងនោះថា “Oryou-san” ផ្នូររបស់រាជវង្ស។
ចំណាយពេលច្រើនដើម្បីស្វែងរកថាតើនរណានៅក្នុងថ្នូរ ធ្វើអោយប៉ះពាល់ដល់អ្នកដែលនៅក្នុង ទោះជានរណាសុទ្ធតែជាប់ទាក់ទងនឹងរាជវង្ស មានគុណសម្បតិ្តសម្រាប់ប្រទេសជាតិ។ ហេតុអ្វីមិនចុះបញ្ជីដោយពាក្យសាមញ្ញថា “Oryou-san” ដូចជារបៀបហៅរបស់អ្នកស្រុក។
Kengo Abe